នៅបន្ទប់ជួលជាមួយគ្នាដូចប្ដីប្រពន្ធរាប់ខែ តែចុងក្រោយសល់ត្រឹមទឹកភ្នែក ព្រោះរឿងទាំងនេះ

ជា​​​បទ​​​ពិសោធន៍​​​ក្នុង​​​ជីវិត​​​មួយ​​​ដែល​​​ឈឺ​​​ចាប់​​​ទោះ​​​ប្រើ​​​ពេល​​​វេលា​​​រាប់​​​ឆ្នាំ​​​ដើម្បី​​​បំភ្លេច​​​ម្នាក់​​​នោះ​​ តែ​​​ហេតុ​​​អ្វី​​​ខ្ញុំ​​​ធ្វើ​​​មិន​​​បាន​​? ហេតុ​​​អី​​​បាន​​​ជា​​​ឱ្យ​​​ខ្ញុំ​​​រង់​​​ចាំ​​​ធ្វើ​​​អី​​ បើ​​​គង់​​​តែ​​​យើង​​​ត្រូវ​​​បែក​​​គ្នា​​ ហេតុ​​​អី​​​ក៏​​​ផ្ដល់​​​ក្ដី​​​សង្ឃឹម​​​អោយ​​​ខ្ញុំ​​​បើ​​​ចុង​​​ក្រោយ​​​អ្នក​​​នៅ​​​តែ​​​ចាកចេញ​​​ពី​​​ខ្ញុំ​?​ នេះ​ជា​ការ​រៀប​រាប់​រឿង​ពិត​របស់​បុរស​ម្នាក់ ដែល​មាន​វិប្បដិសារី​ក្រោយ​នាំ​នារី​ជា​គូ​ស្នេហ៍​មក​នៅ​ភ្នំពេញ បែរ​ជា​គេ​មាន​អ្នក​ថ្មី ក្បត់​ចិត្ត ឈ្លក់​ភ្លើង​ពណ៌ លង់​នឹង​ដុល្លារ។

​បុរសដ៏​កម្សត់​បាន​រៀប​រាប់​ថា៖ មក​​​ដល់​​​ពេល​​​នេះ​​​ខ្ញុំ​​​មាន​​​អាយុ​​ ៣០ ឆ្នាំ​​​ហើយ​​​តែ​​​ខ្ញុំ​​​នៅ​​​តែ​​​មិន​​​ទាន់​​​យក​​​ប្រពន្ធ​​ ដោយ​​​សារ​​​ស្នេហា​​​ដំបូង​​​របស់​​​ខ្ញុំ​​​បាន​​​ធ្វើ​​​អោយ​​​ខ្ញុំ​​​ក្លាយ​​​ជា​​​មនុស្ស​​​ម្នាក់​​​ផ្សេង​​​ទៀត​​ ខ្លាច​​​នឹង​​​មាន​​​ស្នេហា​​ កាល​​​ពី​​​មុន​​​ឃើញ​​​មនុស្ស​​​ប្រុស​​​យំ​​​ដោយសារ​​​ស្នេហា​​​ខ្ញុំ​​​គិត​​​ថា​​​ហេតុ​​​អី​​​ក៏​​​ទ​ន់​​​ជ្រាយ​​​ម្ល៉េះ​​ លុះ​​​ដល់​​​ធ្លាក់​​​មក​​​លើ​​​ខ្លួន​​​ឯង​​​ទើប​​​ដឹង​​​ថា​​​ឈឺ​​​ប៉ុណ្ណា ។

​ខ្ញុំ​​​និង​​​នាង​​​គឺ​​​ជា​​​បង​​​ប្អូន​​​ជី​ទួត​​​មួយ​។ យើង​​​ទាំង​​​ពី​​​នាក់​​​រស់​​​នៅ​​​ផ្ទះ​​​ជិត​​​គ្នា​​​តាំង​​​ពី​​​តូច​​​ៗ​​​នៅ​​​កៀន​​​ស្វាយ​​ យើង​​​ទាំង​​​ពីរ​​​នាក់​​​ស្រឡាញ់​​​គ្នា​​​ណាស់​​​តាំង​​​ពី​​​នៅ​​​ក្មេង​​ ប៉ុន្តែ​​​គ្រាន់​​​តែ​​​មិន​​​ដឹង​​​ថា​​​វា​​​ជា​​​អារម្មណ៍​​​ស្នេហា​​ អនុស្សាវរីយ៍​​​រាប់​​​មិន​​​អស់​​​តាំង​​​ពី​​​នៅ​​​តូច​​​រហូត​​​ដល់​​​ពេញ​​​វ័យ​​​ទើប​​​ធ្វើ​​​អោយ​​​យើង​​​មាន​​​អារម្មណ៍​​​ស្រឡាញ់​​​គ្នា​​​លើស​​​ពី​​​បង​​​ប្អូន ហើយ​​​យើង​​​ស្រឡាញ់​​​គ្នា​​​ក៏​​​ចាស់​​​ទុំ​​​មិន​​​បាន​​​ហាម​​​ឃាត់​​​ដែរ​​​ឪពុក​​​ម្ដាយ​​​របស់​​​នាង​​​បាន​​​ប្រាប់​​​ថា​​​ឱ្យ​​​ខ្ញុំ​​​ខំ​​​រៀន​​​រក​​​ការងារ​​​ធ្វើ​​​មាន​​​ប្រាក់​​​ខែ​​​ត្រឹម​​​ត្រូវ​​​គាត់​​​នឹង​​​អោយ​​​ចូល​​​ស្ដី​​​ដណ្ដឹង​​​តាម​​​ប្រពៃណី​។

ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ហើយ​​​វា​​​គឺ​​​ជា​​​កម្លាំង​​​ចិត្ត​​​មួយ​​​ដ៏​​​ធំធេង​​ ជំរុញ​​​អោយ​​​ខ្ញុំ​​​តស៊ូ​​​ព្យាយាម​​​រហូត​​​ខ្ញុំ​​​បាន​​​រៀន​​​ចប់​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​ នៅ​​​ទី​​​បំផុត​​​ខ្ញុំ​​​ក៏​​​បាន​​​ប្រឡង​​​ជាប់​​​ជា​​​ម​ន្ត្រី​​​ក្រម​​​ខណ្ឌ​​​រដ្ឋ​​​​មួយ​​​រូប និង​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​កន្លែង​​​កម្សាន្ត​​​​វេន​​​យ​ប់​​​មួយ​​​ទៀត ខ្ញុំ​​​ខំ​​​ប្រឹង​ប្រែង​​​តស៊ូ​​​រហូត​​​មក​​​ដល់​​​ថ្ងៃ​​​នេះ​​​គឺ​​​ដោយ​​​សារ​​​នារី​​​ម្នាក់​​​ដែល​​​ខ្ញុំ​​​ស្រឡាញ់ និង​​​ខំ​​​រក​​​លុយ​​​ដើម្បី​​​ចូល​​​ស្ដី​​​ដណ្ដឹង​​​នាង​​​តាម​​​ប្រពៃ​​​ណី​​ ។

​មែន​​​នៅ​​​ទី​​​បំផុត​​​ខ្ញុំ​​​ធ្វើ​​​ការ​​​ជាង​​​ពីរ​​​ឆ្នាំ​​​ខ្ញុំ​​​ស​ន្សំ​​​លុយ​​​បាន​​​គ្រប់​​​ចំនួន​​​ដើម្បី​​​ដណ្ដឹង​​​យក​​​នាង​​​មក​​​ធ្វើ​​​ជា​​​គូរ​​​អនាគត​​ ពេល​​​ភ្ជាប់​​​ពាក្យ​​​រួច​​​ខ្ញុំ​​​ក៏បាន​​​សម្រេច​​​ចិត្ត​​​យក​​​នាង​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​ ដោយ​​​សារ​​​ឃើញ​​​នាង​​​ធ្វើ​​​ការ​​​រោងចក្រ​​​មួយ​​​ខែ​​​បាន​​​តែ 60$ ទេ ពេល​​​នោះ​​​នាង​​​បាន​​​មក​​​រស់​​​នៅ​​​ភ្នំពេញ​​​ជាមួយ​​​ខ្ញុំ​​​នៅ​​​បន្ទ​ប់​​​ជួល​​​ជាមួយ​​​គ្នា ខំ​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ទាំង​​​យ​ប់​​​ទាំង​​​ថ្ងៃ ដើម្បី​​​ស​ន្សំ​​​លុយ​​​ឱ្យ​​​បាន​​​ច្រើន​​​នៅ​​​ពេល​​ យើង​​​រៀបការ​​​រួច​​​មាន​​​លុយ​​​ទុក​​​រកស៊ី​​​ខ្លះ​។​

​និយាយ​​​ទៅ​​​យើង​​​ទាំង​​​ពីរ​​​នាក់​​​រស់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ដូច​​​ប្ដី​​​និង​​​ប្រពន្ធ​​​ទៅ​​​ហើយ​​ ទោះ​​​មាន​​​ស៊ី​​​អត់​​​ស៊ី​​​តែ​​​យើង​​​រស់​​​នៅ​​​ជាមួយ​​​គ្នា​​​ពោរពេញ​​​ដោយ​​​សុភម​ង្គ​ល​​​បំផុត ម៉ូតូ​​​កញ្ចាស់​​​មួយ​​​ខ្ញុំ​​​ដឹក​​​នាង​​​រាល់​​​ថ្ងៃ​​ ហាល​​​ថ្ងៃ​​​ហាល​​​ភ្លៀង​​​ជាមួយ​​​គ្នា​​ តស៊ូ​​​ពុះ​​​ពារ​​​គ្រប់​​​ឧបសគ្គ​​ មិន​​​ថា​​​មាន​​​រឿង​​​អី​​​ក៏​​​យើង​​​មិន​​​ព្រម​​​ចុះ​​​ចាញ់​​​ដែរ ខ្ញុំ​​​ស្រឡាញ់​​​នាង​​​ខ្លាំង ខ្លាំង​​​លើស​​​ពី​​​ជីវិត​​​ខ្លួន​​​ឯង​​​ទៅ​​​ទៀត អ្វី​​​ដែល​​​ខ្ញុំ​​​ចង់​​​បាន​​​ពី​​​នាង​​​គឺ​​​សូម​​​កុំ​​​ទៅ​​​ណា​​​ចោល​​​ខ្ញុំ​​ រស់​​​នៅ​​​ក្បែរ​​​ខ្ញុំ​​​ដល់​​​ថ្ងៃ​​​ស្លាប់​​​គឺ​​​ខ្ញុំ​​​អស់​​​ចិត្ត​​​ហើយ​​​។​

តែ​​​ក្ដី​​​សង្ឃឹម​​​ខ្ញុំ​​​ហាក់​​​បាត់​​​បង់​​​ប​ន្តិ​ច​​​ម្ដងៗ នៅ​​​ពេល​​​នាង​​​មក​​​រស់​​​នៅ​​​ភ្នំពេញ​​​បាន​​​ជិត​​១​​ឆ្នាំ នាង​​​ចាប់​​​ផ្ដើម​​​ផ្លាស់​​​ប្ដូរ​​​ប​ន្តិ​ច​​​ម្ដងៗ ចេះ​​​លែង​​​ខ្លួន​​​សិច​​​ស៊ី​​ ប្រើ​​​​ទូរ​ស័ព្ទ​​​ទំនើបៗ​​ ចេះ​​​​លួច​​​និយាយ​​​ទូរ​ស័ព្ទ​​ ហើយ​​​ពេល​​​ខ្លះ​​​នាង​​​អោយ​​​ខ្ញុំ​​​មក​​​ផ្ទះ​​​មុន​​​មិន​​​ចាំ​​​បាច់​​​អោយ​​​ខ្ញុំ​​​ចាំ​​​យក​​​ទៀត​​​ទេ ខ្ញុំ​​​ចាប់​​​ផ្ដើម​​​ឆ្ងល់​​​ហេតុ​​​អី​​​រយះ​​​ពេល​​​មួយ​​​ឆ្នាំ នាង​​​ផ្លាស់​​​ប្ដូរ​​​ច្រើន​​​ម្ល៉េះ តែ​​​ខ្ញុំ​​​ក៏​​​មិន​​​បាន​​​គិត​​​ថា​​​នាង​​​ផិត​​​ក្បត់​​​អី​​​នោះ​​​ដែរ​​ ព្រោះ​​​ជឿ​​​ជាក់​​​លើ​​​នាង​​​ថា​​​មិន​​​អាច​​​ក្បត់​​​ខ្ញុំ​​​បាន​​​ទេ​​​ព្រោះ​​​យើង​​​ស្រឡាញ់​​​គ្នា​​​ជាង​​​ប្រាំ​​​ឆ្នាំ​​​ហើយ​។ ប៉ុន្តែ​​​នាង​​​កាន់​​​តែ​​​ប្រែប្រួល​​​ខ្លាំង​​​ឡើងៗ​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ​​ ​​ថ្ងៃ​​​ខ្លះ​​​នាង​​​ថែម​​​ទាំង​​​មិន​​​មក​​​គេង​​​ផ្ទះ​​​ក៏​​​មាន​​​ដែរ​​ នៅ​​​ពេល​​​ខ្ញុំ​​​សួរ​​​នាង​​​ប្រាប់​​​ថា​​​កុំ​​​គិត​​​ច្រើន​​ អ្វី​​​ដែល​​​នាង​​​ធ្វើ​​​គឺ​​​ដើម្បី​​​យើង​​​ទាំង​​​ពីរ​​​នាក់ ហើយ​​​លុយ​​​ដែល​​​នាង​​​រក​​​បាន​​​ទាំង​​​ប៉ុន្មាន​​​គឺ​​​ជា​​​លុយ​​​ធី​ប​​​ប៉ុណ្ណោះ​។

នាង​​​កាន់​​​តែ​​​ឆ្ងាយ​​​ពី​​​ខ្ញុំ​​​ប​ន្តិ​ច​​​ម្ដងៗ​​ បន្ទ​ប់​​​ធ្លាប់​​​មាន​​​គ្នា​​​ពីរ​​​នាក់​​​តែ​​​បែរ​​​ជា​​​មាន​​​ខ្ញុំ​​​តែ​​​ម្នាក់ ធ្លាប់​​​ញ៉ាំ​​​បាយ​​​ចាន​​​មួយ​​​ពីរ​​​នាក់​​​តែ​​​បែរ​​​ជា​​​មាន​​​ខ្ញុំ​​​តែ​​​ម្នាក់​​ តើ​​​ទៅ​​​ថ្ងៃ​​​មុខ​​​ទៀត​​​នឹង​​​ទៅ​​​ជា​​​យ៉ាង​​​ណា ខ្ញុំ​​​បាន​​​សួរ​​​នាង​​ នាង​​​នៅ​​​តែ​​​ឆ្លើយ​​​ចម្លើយ​​​ដដែល​​​គឺ​​​ធ្វើ​​​ដើម្បី​​​គ្រួសារ​​​យើង​​ ខ្ញុំ​​​បាន​​​ប្រាប់​​​នាង​​​ថា​​​បើ​​​ដើម្បី​​​យើង​​​ទាំង​​​ពីរ​​​នាក់ ធ្វើ​​​អោយ​​​អូន​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​បង​​ អូន​​​មិន​​​បាច់​​​ធ្វើ​​​ទេ បង​​​ចង់​​​បាន​​​ជីវិត​​​ដូច​​​ពី​​​មុន​​​វិញ ទោះ​​​មាន​​​ស៊ី​​​អត់​​​ស៊ី​​​យើង​​​តស៊ូ​​​ជា​​​មួយ​​​គ្នា​​​ទៀត​​​ណា តែ​​​ចម្លើយ​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​នោះ​​​គឺ​​ អ្វីៗ​​​វា​​​មិន​​​អាច​​​ស្ថិតស្ថេរ​​​រហូត​​​ទេ បង​​​មើល​​​សភាព​​​បង​​​រាល់​​​ថ្ងៃ​​​ចុះ​​​តើ​​​អាច​​​ចិញ្ចឹម​​​ខ្ញុំ​​​រស់​​​បាន​​​ស្រួល​​​ទេ​​? ចឹង​​​មាន​​​តែ​​​ខ្ញុំ​​​ខំ​​​រក​​​លុយ​​​ខ្លួន​​​ឯង​​​ចឹង​​​ហើយ​​ បង​​​កុំ​​​បង្ក​​​បញ្ហា​​​ច្រើន​​​ពេក​​​អី ខ្ញុំ​​​ហត់​​​ណាស់​​​។​

មនុស្ស​​​ដែល​​​ស្រឡាញ់​​​គ្នា​​​ស្ទើរ​​​លេប​​​ហេតុ​​​អី​​​ក៏​​​ហ៊ាន​​​និយាយ​​​បែប​​​នេះ​​​ដាក់​​​ខ្ញុំ​? ខ្ញុំ​​​គិត​​​ខុស​​​ហើយ​​ នឹង​​​បើ​​​ខ្ញុំ​​​មិន​​​យក​​​នាង​​​មក​​​នៅ​​​ភ្នំពេញ​​​ទេ​​​នាង​​​ក៏​​​មិន​​​អាច​​​ទៅ​​​ជា​​​ដូច្នេះ​​​បាន​​​ដែរ ខ្ញុំ​​​គ្រាន់​​​តែ​​​គិត​​​ថា​​​ខំ​​​ធ្វើ​​​ការ​​​រក​​​លុយ​​​ទាំង​​​អស់​​​គ្នា ដើម្បី​​​ជីវិត​​​បាន​​​ប្រសើរ​​​ឡើង ស​ន្សំ​​​លុយ​​​បាន​​​ច្រើន​​​ពេល​​​ណា យើង​​​នឹង​​​រៀបការ​​​ជាមួយ​​​គ្នា ឥទ្ធិ​ពល​​​លុយ​​​ដុល្លារ​​​បាន​​​ឆក់​​​មនុស្ស​​​ដែល​​​ខ្ញុំ​​​ស្រឡាញ់​​​ស្មើ​​​ជីវិត​​ ចេញ​​​ពី​​​ខ្ញុំ​​​ហើយ ហេតុ​​​អី​​​ចិត្ត​​​នាង​​​សាហាវ​​​ព្រៃ​​​ផ្សៃ​​​យ៉ាង​​​នេះ នាង​​​គ្មាន​​​នឹក​​​ស្រ​ណោះ​​​គ្រាហ៍​​​ដែល​​​តស៊ូ​​​លំបាក​​​ជាមួយ​​​គ្នា​​​សូម្បី​​​តែ​​​ប​ន្តិ​ច​។​

​ទោះ​​​បី​​​ជា​​​បែប​​​នេះ​​​ក្ដី​​​ខ្ញុំ​​​នៅ​​​តែ​​​មិន​​​អាច​​​ឈ​រ​​​មើល​​​នាង​​ ជិះ​​​ឡាន​​​ទំនើបៗ​​​ជាមួយ​​​ប្រុស​​​អ្នក​​​មាន​​​ទាំង​​​អស់​​​នោះ​​​ដែរ ខ្ញុំ​​​តែង​​​ទៅ​​​ចាំ​​​នាង​​​កន្លែង​​​ធ្វើ​​​ការ​​​រាល់​​​ថ្ងៃ តែ​​​នាង​​​ធ្វើ​​​ដូច​​​មិន​​​ស្គាល់​​​គ្នា​​ ញាក់​​​មុខ​​​ញាក់​​​មាត់​​​អោយ​​​ខ្ញុំ​​​ទៅ​​​ផ្ទះ​​ ឱ​​​ខ្ញុំ​​​អើយ​​​ហេតុ​​​អី​​​ថោក​​​ទាប​​​ម្ល៉េះ​​​គេ​​​បណ្ដើរ​​​ប្រុស​​​នឹង​​​មុខ​​​ហើយ​​​នៅ​​​មិន​​​ដឹង​​​ខ្លួន​​​ទៀត​​​។​ មិន​​​យូរ​​​ប៉ុន្មាន​​​ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​មេ​រៀន​​​ដ៏​​​ឈឺ​​​ចាប់​​​បំផុត​​​ក្នុង​​​ជីវិត​​​ស្ទើរ​​​មិន​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ពិត​​​បាន គឺ​​​ម្ដាយ​​​នាង​​​បាន​​​ផ្ដាច់​​​ពាក្យ​​​ជាមួយ​​​ខ្ញុំ​​ ដោយ​​​មិន​​​និយាយ​​​ហេតុផល​​​ច្រើន​​​ទេ។

គេ​​​ប្រាប់​​​ថា​​​កូន​​​ស្រី​​​គេ​​​មិន​​​សាក​​​សម​​​ជា​​​មួយ​​​ខ្ញុំ​​​ទេ ប៉ុណ្ណឹង​​​ហើយ​​​ខ្ញុំ​​​នៅ​​​មិន​​​ទាន់​​​អស់​​​ចិត្ត​​​ទៀត​​ ខ្ញុំ​​​បាន​​​ទៅ​​​ដល់​​​ផ្ទះ​​​នាង​​​នៅ​​​ឯ​​​ស្រុក​​​ដើម្បី​​​សួរ​​​រក​​​ហេតុផល​​​អោយ​​​ច្បាស់លាស់ គេ​​​បិទ​​​ទ្វារ​​​មិន​​​ទទួល​​​ហើយ​​​ថែម​​​ទាំង​​​គំរាម​​​ហៅ​​​ប៉ូលិស​​ មក​​​ចាប់​​​ទៀត ហេតុ​​​អី​​​មនុស្ស​​​ស្រឡាញ់​​​គ្នា​​​រាប់​​​ឆ្នាំ​​​សង្ឃឹម​​​បាន​​​រៀបការ​​​តែ​​​បែរ​​​ជា​​​មក​​​ជួប​​​រឿង​​​អាក្រក់ៗ​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​ទៅ​​​វិញ​​​។

​បែក​​​ពី​​​ខ្ញុំ​​​មិន​​​បាន​​​បី​​​ខែ​​​ផង​​​គ្រួសារ​​​នាង​​​ដើរ​​​ចែក​​​ធៀប​​​ការ​​​ពេញ​​​ភូមិ មិន​​​ដឹង​​​ថា​​​នាង​​​លួច​​​ទាក់​​​ទង​​​ជាមួយ​​​គេ​​​តាំង​​​ពី​​​ថ្ងៃ​​​ណា​​​ហេតុ​​​អី​​​ក៏​​​លឿន​​​យ៉ាង​​​នេះ សូម្បី​​​ពាក្យ​​​លា​​​មួយ​​​ម៉ាត់​​​ក៏​​​នាង​​​មិន​​​ប្រាប់​​​ខ្ញុំ​​​ដែរ ធៀប​​​ការ​​​ដែល​​​នាង​​​ដើរ​​​ចែក​​​កូន​​​កំឡោះ​​​មិនមែន​​​ជា​​​ខ្ញុំ​​​ទេ ខ្ញុំ​​​ខ្មាស​​​គេ​​ និង អាណិត​​​ខ្លួន​​​ឯង​​​ណាស់ ហេតុ​​​អី​​​ក៏​​​ជីវិត​​​ខ្ញុំ​​​ត្រូវ​​​ញាំញី​​​ដោយសារ​​​មនុស្ស​​​ស្រី​​​ម្នាក់​​​ធ្វើ​​​អោយ​​​ខ្ញុំ​​​ស្ទើរ​​​ក្លាយ​​​ជា​​​មនុស្ស​​​ឆ្កួត​​​។

​​​ថ្ងៃ​​​ដែល​​​នាង​​​រៀបការ​​​គឺ​​​​ជា​​​ថ្ងៃ​​​ដែល​​​ខ្ញុំ​​​ឈឺ​​​ចាប់​​​ខ្លាំង​​​បំផុត​​ ដូច​​​គេ​​​យក​​​កាំ​​​បិត​​​មក​​​ចាក់​​​ទាំង​​​រស់ ព្រោះ​​​តែ​​​លុយ​​​នាង​​​ក្បត់​​​ខ្ញុំ គ្មាន​​​ស្ដាយ​​​ស្រ​ណោះ នាង​​​ធ្វើ​​​អោយ​​​មនុស្ស​​​ប្រុស​​​ដ៏​​​ក្លាហាន​​​ម្នាក់​​​ក្លាយ​​​ជា​​​មនុស្ស​​​ទ​ន់​​​ជ្រាយ បើ​​​ពេល​​​នេះ​​​ខ្ញុំ​​​ក្លាយ​​​ជា​​​មនុស្ស​​​បាត់​​​ការ​​​ចង​​​ចាំ​​​មិន​​​ដឹង​​​ជា​​​ល្អ​​​យ៉ាង​​​ណា​​​ទេ​​​ម្ល៉េះ​​​ខ្ញុំ​​​មិន​​​ត្រូវ​​​ឈឺ​​​ចាប់​​​ស្ទើរ​​​ស្លាប់​​​ស្ទើរ​​​រស់​​​បែប​​​នេះ​​​ដែរ​​​។​

ក្ដី​​​សង្ឃឹម​​​ខ្ញុំ​​​ត្រូវ​​​រលាយ​​​ដូច​​​ផេះ ការ​​​តស៊ូ​​​ជា​​​ច្រើន​​​ឆ្នាំ​​​ប្រែ​​​គ្មាន​​​ន័យ​​ ចុង​​​ក្រោយ​​​ទើប​​​ភ្ញាក់​​​ខ្លួន​​​ព្រើ​ត​​​ថា ជា​​​មនុស្ស​​​ល្ង​ង់​​​បំផុត​​​។ ពី​​​បុរស​​​ម្នាក់​​​ដែល​​​នាង​​​ធ្វើ​​​អោយ​​​ឈឺ​​​ចង់​​​ស្លាប់ សូម​​​ជូន​ពរ​​​អោយ​​​បុរស​​​ម្នាក់​​​នោះ ស្រឡាញ់​​​នាង​​​ស្រឡាញ់​​​នាង​​​ស្មោះ​​​​ដូច​​​ដែល​​​ខ្ញុំ​​​ស្រឡាញ់​​​នាង បើ​​​ថ្ងៃ​​​ណា​​​មួយ​​​គេ​​​បោះ​​​បង់​​​ចោល​​​កុំ​​​វិល​​​មក​​​រក​​​ខ្ញុំ​​​អោយ​​​សោះ ព្រោះ​​​ម្នាក់​​​នេះ​​​តាំង​​​ចិត្ត​​​ហើយ​​​ចាប់​​​ពី​​​ថ្ងៃ​​​នេះ​​​ស្នេហា​​​ត្រូវ​​​ខ្ញុំ​​​គ្រ​វាត់​​​ចោល​​​ហើយ ព្រោះ​​​វា​​​ធ្វើ​​​អោយ​​​ខ្ញុំ​​​ឈឺ​​​ស្ទើរ​​​ស្លាប់​​​ម្ដង​​​រួច​​​ទៅ​​​ហើយ ចុង​​​ក្រោយ​​​មាន​​​តែ​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ​​​ប៉ុណ្ណោះ​​​ដែល​​​ស្រឡាញ់​​​ខ្ញុំ​​​​ពិត​​​ប្រាកដ​។

​ស្នេហា​​​ធ្វើ​​​អោយ​​​ខ្ញុំ​​​ឈឺ​​​ចាប់ ស្នេហា​​​ធ្វើ​​​អោយ​​​ខ្ញុំ​​​ស្ទើរ​​​ក្លាយ​​​ជា​​​មនុស្ស​​​ឆ្កួត​​ ដូច​នេះ​​​ក្នុង​​​មួយ​​​ជីវិត​​​នេះ​​​ខ្ញុំ​​​លែង​​​ត្រូវ​​​ការ​​​ស្នេហា​​​ហើយ​​!

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!