ពិសេសមែន! អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវប៉េតុង ៧០គីឡូម៉ែត្រលើកោះរ៉ុង ចំណាយ ៣៥លានដុល្លារ

កិច្ច​ព្រម​ព្រៀង​សាងសង់​ផ្លូវ​បេតុង​អា​មេ​កម្រាស់​២.៥​ដេ​ស៊ីម៉ែត្រ ប្រវែង​៧០​គីឡូម៉ែត្រ ទទឹង​៨​ម៉ែត្រ នៅលើ​តំបន់​អភិវ​ឌ្ឍ​ន៍​កោះ​រ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​​​បាន​ក្រុមហ៊ុន Royal Group Koh Rong Development Company របស់​អ្នកឧកញ៉ា គិត ម៉េង ចុះ​​​ហត្ថលេខា​​​ជាមួយ​ក្រុមហ៊ុន Sinohydro Corporation Limited នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​ពិធី​ចុះហត្ថលេខា​នេះបាន​ធ្វើឡើង​នៅ​សណ្ឋាគារ Goddess of Liberty Hotel & Resort ក្នុង​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ លោក ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុម​ប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍​កម្ពុជាជា​តំ​ណា​ង​របស់លោក សុខ​ចិន្តា សោភា រដ្ឋ​ម​ន្ត្រី​ប្រតិភូអម​នាយក​រដ្ឋ​ម​ន្ត្រី និង​ជា​អគ្គលេខាធិការ ក្រុម​ប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍​កម្ពុជា និង​មាន​ការចូលរួម​ពី​អភិបាល​រង​ខេត្ត អភិបាលក្រុង ប្រធាន​ម​ន្ទីរ​ស្ថាប័ន​ពាក់ព័​ន្ធ ព្រម​ទាំង​ម​ន្ត្រី​សាលា​ខេត្តព្រះសីហនុ​ជាច្រើនរូប​ទៀ​ត​។​

យោងតាម​កិច្ច​ព្រម​ព្រៀង​គម្រោ​ង​សាងសង់​ផ្លូវ​បេតុង នៅលើ​តំបន់​អភិវ​ឌ្ឍ​ន៍​កោះ​រ៉ុង​នេះ ត្រូវ​ចំណាយ​ថវិកា​ចំ​នួន​៣៥​លាន​ដុល្លារ​អាមេរិក នឹងត្រូវ បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​១៦​ខែ ស្របតាម​ផែនការមេ​អភិ​វ​ឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ ដែល​គណៈកម្មការ​អន្តរក្រសួង របស់​ក្រុម​ប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍​កម្ពុជា បាន អនុ​ម័ត​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១០​។

​ថ្លែង​ក្នុងឱកាស​នោះ លោក គួច ចំរើន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន Sinohydro Corporation Limited ដែល​បាន​រួមគ្នា​សាងសង់​នូ​វ​ផ្លូវ​បេតុង​ប្រវែង​៧០​គីឡូម៉ែត្រ​នេះ​។ លោក​បន្តថា ផ្លូវ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ផង និង​ភ្ញៀវទេសច​រដែល​ម​កម្សាន្ត​នៅ​កោះ​រ៉ុង​ផងដែរ​។​

លោក ជា វុទ្ធី បាន​ប​ង្ហ​ញ​នូវ​ក្ដី​សង្ឃឹមថា ទ​ន្ទឹ​មនឹង​ការសាងសង់​ផ្លូវ​បេតុង​៧០​គីឡូម៉ែត្រ​នេះ អ្នកឧកញ៉ា គិត ម៉េង នឹង​ខិត​ខំ​ចាប់ផ្តើម​អភិវ​ឌ្ឍ​ន៍គ​ម្រោ​ង​ផ្សេងៗ​ទៀត ដើម្បី​ប្រែក្លាយ​កោះរ៉ុង ទៅ​ជា​ទីក្រុង​មួយ​ដ៏​ស្រស់​បំព្រ​ង មាន​ផាសុខភាព​ល្អ តាម​បែប​ធម្មជាតិ នៃ​ឆ្នេរ​ខ្សាច់ និង​ព្រៃ​ប្រឹក្សា​នៅ​ទី​នោះ សំដៅ​ទាក់ទាញ ឱ្យ​កាន់តែ​ច្រើនឡើង​នូ​វ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​លំហែកាយ​នៅ​កោះ​រ៉ុង​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ចុះហត្ថលេខា​ជួល​កោះ​រ៉ុង ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុម​ប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍​កម្ពុជា ដែល​ជា​ភាគី​តំណាងឱ្យ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨ ដើម្បី​អភិ​វ​ឌ្ឍ​ជា​តំបន់​អភិ​វ​ឌ្ឍ​ន៍ ពាណិជ្ជកម្ម និង​រម​ណីយ​ដ្ឋា​ន​ទេសចរ​ធម្មជាតិ​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!