ស្ងាត់ៗ តារាសម្ដែង សឿ សុធារ៉ា ទៅហាងពេជ្រ ទ្រី ដាណា ទិញគ្រឿងជិត ១០ម៉ឺនដុល្លារ

តារា​សម្ដែង សឿ សុធារ៉ា ហាក់​ឡើង​យីអ៊ុន​ក្រោយ​ស្ងាត់​ពី​សិល្បៈ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ហាង​ពេជ្រ ដាណា ទ្រី នៅ​ថ្ងៃ​នេះ ដោយ​ទិញ​គ្រឿង​អលង្ការ​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ១០​ម៉ឺន​ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​ទំព័រ​ហាង​របស់​ហាង​ពេជ្រ ដាណា ទ្រី បាន​បង្ហោះ​រូប​តារាសម្ដែង សឿ សុធារ៉ា ជាមួយ​លោក​ស្រី ទ្រី ដាណា ដោយ​សរសេរ​ថា៖ "សូម​អរគុណ​ដល់​បង​ស្រី​ស្អាត សឿ សុធារ៉ា ដែល​បាន​គាំទ្រ​ហាង​មាស និង​ពេជ្រ របស់​ចែ​ទ្រី​ដាណា សូម​ជូន​ពរ​បង​យក​ទៅ​ប្រើ​ហេង​ហេង"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​វីដេអូ ដែល​បង្ហោះ​នៅ​លើ​ទំព័រ Facebook ដដែល អ្នក​ស្រី សឿ សុធារ៉ា បាន​និយាយ​ថា អ្នក​ស្រី​ធ្លាប់​ដើរ​មើល​ហាង​ពេជ្រ​ច្រើន​ដែរ ប៉ុន្តែ​មិន​ត្រូវ​ចិត្ត។ បន្ទាប់​ពី​ល្បី​ហាង​ពេជ្រ​របស់​លោក​ស្រី ទ្រី ដាណា តារា​សម្ដែង​កូន​២ រូប​នេះ ក៏​ចាប់​អារម្មណ៍​មក​មើល ណា​មួយ​គឺ​គាំទ្រ​សកម្មភាព​ល្អ​របស់​លោក​ស្រី ទ្រី ដាណា ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​បុគ្គលិក​មួយ​រូប​នៅ​ហាង​ពេជ្រ បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ស្រី សឿ សុធារ៉ា បាន​ទិញ​ខ្សែ​ក និង​ក្រវិល​ឈុត​ធំ តម្លៃ​ជិត ៦​ម៉ឺន​ដុល្លារ ព្រម​ទាំង​ចិញ្ចៀន ៣វង់ សរុប​ទាំង​អស់​ជិត ១០​ម៉ឺន​ដុល្លារ​ឯ​ណោះ ព្រម​ទាំង​កម្ម៉ង់​ឱ្យ​ធ្វើ​គ្រឿង​អលង្ការ​ថែម​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា អ្នក​ស្រី សឿ សុធារ៉ា ជា​តារា​សម្ដែង​លំដាប់​ជួរ​មុខ​មួយ​រូប ដែល​បាន​រៀប​ការ​ជាមួយ​លោក សាពូន មីដាដា ក្នុង​ឆ្នាំ​២០០៩ មាន​កូន ២​នាក់​ជា​ចំណង​ដៃ។ តារា​សម្ដែង​លេង​ទឹក​មុខ​រូប​នេះ បាន​ដក​ឃ្លា​ពី​សិល្បៈ​ទៅ​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន មាន​សម្អាង​ការ និង​ជំនួញ​ផ្សេង​ទៀត។ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ ស្រាប់​តែ​បង្ហាញ​មុខ ទិញ​គ្រឿង​ពេជ្រ​គ្រាក់ៗ​បែប​នេះ​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!