រថយន្តទំនើប ពាក់ផ្លាកលេខ ខ.ម ក្លែងក្លាយ ១៩គ្រឿង ត្រូវកម្លាំងប៉េអឹមស្ទឹងត្រែងបង្ក្រាបបាន

គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេ​ខេត្ត​ស្ទឹងត្រែង បាន​បង្ក្រាបរ​ថយ​ន្ដ​អត់ព​ន្ធ​នាំចូល និង​ពាក់​ផ្លាកលេខ​ខេ​ម​រ​ភូមិន្ទ​ក្លែងក្លាយ គ្មាន​ក្នុង​បញ្ជី​ទ្រ​ព្យ​សម្បត្តិ​រដ្ឋ ចំនួន​១៩​គ្រឿង​ជា​បន្ដបន្ទាប់​។ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ប្រគល់ជូន​អគ្គនាយកដ្ឋាន​គយ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិ​វិធី​។​

ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ពី ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​មាន​ការបញ្ជា​ផ្ទាល់ ពី​ប្រធាន​នាយកដ្ឋាន បង្ការ និង​បង្ក្រាប​បទល្មើស​, លោក ព្រាប គា​រ៉ា​ត ប្រធាន​កា​រិ​យាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ តំបន់​៦ ខណៈ​កម្លាំង​កងរាជអាវុធហត្ថ ក្រោម​ការបញ្ជា​ពី នាយ​ឧត្តមសេនី​យ៍ សៅ សុខា និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ លោក​ឧត្តមសេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ខេត្ត​។​

​ក្នុង​ការបង្ក្រាប​បទល្មើស​ផ្សេង​ផ្សេងៗ របស់​ម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​មធ្យោបាយ​ដឹកជញ្ជូន​ជា រ​ថយ​ន្តពា​ក់​ស្លាក​លេខ​ក្លែងក្លាយ គ្មាន​បង្កាន់ដៃ​បង់ពន្ធ​នាំចូល និង​ពាក់​ស្លាក​លេខ​ខេ​ម​រ​ភូមិន្ទ គ្មាន​ក្នុង​បញ្ជី​ទ្រ​ព្យរដ្ឋ​នោះ អង្គភាព​អាវុធហត្ថ​ខេត្ត បាន​ចាប់​ឃាត់រ​ថយ​ន្ត​ទាំងនេះ រួច​ប្រគល់​ជូន​អង្គភាព​គយ ជា​បន្តបន្ទាប់​ចំនួន​១៩​គ្រឿង ដើម្បី​ធ្វើ​ការបង់ពន្ធ និង​ពិ​ន័យទៅ​តាម​នីតិ​វិធី​ច្បាប់​។​

តំណាងឲ្យ​អង្គភាព​គយ​ទាំងមូល លោក ព្រាប គា​រ៉ា​ត បាន​កោតសរសើរ និង​ថ្លែង​អំណរ​អរគុណ ចំពោះ​ថ្នាក់ដឹកនាំ នៃ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ខេត្តស្ទឹងត្រែង ដែល​តែងតែមាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អង្គភាព​គយ​ក្នុង​ការបង្ក្រាប​បទល្មើស​។​

រ​ថយ​ន្ដ​ទាំងអស់នោះ បាន​ប្រគល់ជូន​អគ្គនាយកដ្ឋាន​គយ​ជា​បន្ដបន្ទាប់​ពោល កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ ចំនួន​៣​គ្រឿង​, ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ ចំនួន​៩​គ្រឿង និង​ប្រគល់​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ប្រគល់​ចំនួន​៧​គ្រឿង សរុប​ចំនួន​១៩​គ្រឿង​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!