មន្ត្រីយោធា ត្រូវគយចាប់រថយន្តបង់ពន្ធខ្ទង់សែនដុល្លារ ស្បថឈប់ជិះរថយន្តអត់ពន្ធ

កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អ​.​គ​.​រ​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាសថា រ​ថយ​ន្ត និង​ទំនិញ​គេចពន្ធ ដែល​ខ្លួន​បាន​រឹបអូស​នោះ នឹង​ត្រូវ​ដាក់លក់​ប្រសិនបើ​ម្ចាស់​មិន​ចូល​ខ្លួន​ដោះស្រាយ​ទេនោះ​។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទុក​រយៈពេល​៦០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូន​ដំណឹង​នេះ ឲ្យ​ម្ចាស់​រថយន្ត និង​ទំនិញ​គេចពន្ធ​ចូលខ្លួន​ទៅ​ដោះ​ស្រាយ​។​

​ម្ចាស់រ​ថយ​ន្ដ​អត់ព​ន្ធ​នាំចូល ដែល​ត្រូវ​ម​ន្ដ្រី​គយ​ចាប់​នាពេល​កន្លង​ទៅ ត្រូវ​អគ្គនាយកដ្ឋាន​គយ ចេញ​លិខិតអញ្ជើញ​មួយ​ដាច់ដោយឡែក ដើម្បី​ឲ្យ​ចូល​ខ្លួន​មក​បង់ពន្ធ​នាំចូល និង​ប្រាក់​ពិ​ន័យ​១០​ភាគ​រយ ទើប​បំពេញ​ភាពស្របច្បាប់​ត្រឹ​ម​ត្រូវ​។​

​ក្រោយ​ទទួលបាន​លិខិតអញ្ជើញ និង​បង្ហាញ​អំពី​ប្រាក់​ពិ​ន័​យ​ចំ​ពោះរ​ថយ​ន្ដ​អត់​ពន្ធ​ម៉ាក Lexus-570 ឆ្នាំ​២០១៥ ម​ន្ដ្រី​យោធា​ម្នាក់ ដែល​ត្រូវ​ម​ន្ដ្រី​គយ​ចាប់រ​ថយ​ន្ដ​អត់​ពន្ធ​របស់ខ្លួន កាលពី​អំឡុង​ឆ្នាំ​២០១៩​នោះ បាន​បង្ហោះ​សារ​ស្បថ​ឈប់​ជិះរ​ថយ​ន្ដ​អត់​ពន្ធ ក្រោយ​បានឃើញ​ទឹកប្រាក់​ដែល​ត្រូវ​ឲ្យ​បង់ ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ក្នុង​នោះ​ប្រាក់ពិន័​យ​១០​ភាគ​រយ​។​

​ម​ន្ដ្រី​យោធា​ដែល​មាន​គណនី Facebook ឈ្មោះ «Hong Loeung» បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ លឿង ហុង សូម​ស្បថ​ថា ថ្ងៃក្រោយ និង​ឈប់​ទិញ​ឡាន​អត់​ពន្ធ​ជិះ​ទៀ​ត​ហើយ ឡាន​នេះ​ពីរ​ថ្ងៃទៀ​ត​គឺ​មួយឆ្នាំ​គត់​ត្រូវ​ចាប់​។ ឡាន​នេះ​ជិះ​បានតែ​ជិត​មួយខែ​ត្រូវ​ចាប់ ឥឡូវ​ត្រូវ​បង់ពន្ធ ១០០​ភាគ​រយ និង​ប្រាក់​ពិ​ន័យ​១០​ភាគ​រយ ស្មើនឹង​១០២,៣០៣​ដុល្លារ​»​។​

ជាទៀត ដើម្បី​កុំ​យក​គំរូ​តាម​ខ្លួន ពោល​ត្រូវ​ជិះរ​ថយ​ន្ដ ដែល​មាន​ពន្ធ​ត្រឹមត្រូវ ទើប​មិន​ត្រូវការ​ពិ​ន័យ​នាំឲ្យ​ខាតបង់​លុយកាក​។ លោក​ថា រ​ថយ​ន្ដនោះ​ខ្លួន​ទិ​ញ​ក្នុង​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ ប៉ុន្ដែ​នៅពេល​គយ ត្រូវ​ឲ្យ​បង់ប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ទើប​ត្រឹមត្រូវ​តាមច្បាប់ ដូច្នេះរថយ​ន្ដ​ឡើង​តម្លៃ​រហូតដល់​ជាង​១៦​ម៉ឺន​ដុល្លារ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!