ខេត្តព្រះសីហនុ នឹងមានទីលានចាក់សំរាម តម្លៃជាង ៥លានដុល្លារ ជាគម្រោងថវិកាជាតិ

ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​មើល​វ​ឌ្ឍ​នភា​ពនៃ​ការអនុវត្ត​អនុគ​ម្រោ​ង​សាងសង់​ទីលាន​ចាក់​សំ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​លើ​ផ្ទៃដី​១៧,៣៣​ហិកតា គ្រោង​ចំណាយ​ទឹក​ប្រាក់ចំ​នួន ៥.៣១៣.៤៦៣ ដុល្លារ​សហ​អាមេរិក​ក្នុង​ក្របខណ្ឌ​ថវិកាជាតិ។

​ថ្ងៃ​អង្គារ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំពិភាក្សា​អំ​ពី​វ​ឌ្ឍ​ន​ភាព​អនុគ​ម្រោ​ង​សាងសង់​ទីលាន​ចាក់​សំ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ក្របខណ្ឌ​ថវិកាជាតិ ដោយ​មាន​ការចូលរួម​ពី​ពី​សមាជិក សមាជិកា​នៃ​គណៈកម្មការ​គ្រប់​គ្រង​ការងារ​អនុ គ​ម្រោង​សាងសង់​ទីលាន​ចាក់​សំ​រាម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​កិច្ច​ប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោល​បំ​ណង​ពិ​និត្យ​មើល​វ​ឌ្ឍ​នភា​ពគ​ម្រោ​ង​សាងសង់​ទីលាន​ចាក់​សំ​រាម​ក្នុង​ខេត្ត ព្រះសីហនុ​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុង​ទំហំ​ទឹក​ប្រាក់ចំ​នួន ៥.៣១៣.៤៦៣ ដុល្លារ​សហ​អាមេរិក ជា​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០២០ មាន​រយៈពេល​សាងសង់​១៧​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ លើ​ផ្ទៃដី​១៧,៣៣​ហិកតា លើ​ផ្ទៃដី​សរុប ៥១ ហិកតា​ដែល រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផ្តល់ជូន ឋិត​នៅ​ភូមិ​អូ​តាសេក ឃុំ​អូរឧកញ៉ា​ហេង ស្រុក​ព្រៃ​ន​ប់ ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤​។​

​គ​ម្រោង​ទីលាន​ចាក់​សំ​រាម​ថ្មី​នេះ សាងសង់ឡើង​ដើម្បី​បំពេញ​តម្រូ​វ​ការ​រយៈពេល​៥​ឆ្នាំ​ដំបូង មាន សមត្ថភាព​អាច​ផ្ទុក​សំរាម​បានចំ​នួន ៨៨៤.០៨៨ ម៉ែត្រ​គីប មាន​រណ្ដៅ​ចំនួន​បួន រណ្ដៅ​នីមួយៗ​មាន ទទឹង​គិត​ជាម​ធ្យ​ម​១៣០ ម៉ែត្រ និង​បណ្ដោយ​១៥០​ម៉ែត្រ ជ​ម្រៅ​ចាប់ពី​២-៤​ម៉ែត្រ មាន​ប្រព័ន្ធ​រំ​ដោះ​ទឹក​ភ្លៀ​ង​ចាប់ពី​បាត​រណ្ដៅ ប្រព័ន្ធ​ប្រមូល​ទឹក​កខ្វក់​ពី​រណ្ដៅ​ចាក់​សំ​រាម បំពង់​បញ្ចេញឧ​ស្ម័​ន​ពុល​ផងដែរ​។​

ថ្លែង​នៅក្នុង​កិច្ច​ប្រជុំនាឱ​កាសនោះ ឯកឧត្ដម​អនុរដ្ឋលេខាធិការ បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ តាមដាន​និង​វាយតម្លៃ​ផែនការ​សកម្មភាព​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​សម្រេច​គោលដៅ​តាម​ការគ្រោងទុក និង​បាន​ណែនាំ​ឱ្យ​សមាជិក សមាជិកា​នៃ​គណៈកម្មការ​គ្រប់​គ្រង​ការងារ​អនុគ​ម្រោង​សាងសង់​ទីលាន​ចាក់​សំ​រាម បង្កើន​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ទាំង​ផ្នែក​ហិ​រញ្ញ​វត្ថុ និង បច្ចេកទេស ដើម្បី​ធានា​ឱ្យ​គ​ម្រោង​ដំណើ​រការ​ទៅ​ប្រកបដោយ​ភាព​រលូន​។

ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​ឱ្យ​ឱ្យដឹង​ផងដែ​រថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​របស់ ខ្លួន​ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រប់​គ្រង​សំរាម និង​អ​នា​ម័​យ​ជូនប្រជា​ពល​រដ្ឋ និង​ធ្វើឱ្យ​សុខមាលភាព សាធារណៈ និង​បរិស្ថាន​កាន់តែ​មាន​ភាព​ប្រសើរឡើង ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រ​ហ័​ស នៅក្នុង​ខេត្ត​នេះ​។​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​ថ្លែង​ថ្លែង​អំណរគុណ និង​កោតសរសើរ​ដល់​គណៈកម្មកា​រ​គ្រប់​គ្រង​ការងារ​អនុ គ​ម្រោង​សាងសង់​ទីលាន​ចាក់​សំ​រាម ដែល​បាន​ខិត​ខំប្រឹងប្រែង​បំ​ពេញ​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្នើឱ្យ​ធ្វើ​របាយការណ៍​វ​ឌ្ឍ​នភាព​គម្រោ​ង​ប្រចាំខែ​ឱ្យបាន​ទៀ​ង​ទាត់​ផងដែរ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!