បាភ្នំ ព្រៃវែង ទឹកដីធម្មជាតិដ៏អស្ចារ្យ ប្រៀបដូចគ្រាប់ពេជ្រមិនទាន់កែច្នៃ

​បាភ្នំ​ ជា​គ្រាប់ពេជ្រ​ធម្មជាតិ​ដ៏​ធំ​អស្ចារ្យ​មិនទាន់​កែច្នៃ​របស់​ខេត្ត​ព្រៃវែង​។​ បា​ភ្នំ​គឺ ភ្នំដ៏​ធំ​មួយ​ដែល​មាន​កូន​ភ្នំ​៥៖​សំពៅ ចេតិយ ប​ញ្ចា អ្នកតា​ទូល​ក្នៀស និង​ល្អាង ត​ជាប់​គ្នា​ជា​ជួរ​។ ស្ថិតនៅ​ក្បែរ​បា​ភ្នំ មាន​ភ្នំ​តូច​មួយទៀ​ត​។

តើ​អ្នកដឹង​ទេ​ពាក្យ​ថា​ភ្នំ​? ភ្នំ​គឺជា​កន្លែងដ៏​ខ្ពស់​ដែល​មាន​បារមី។ នៅលើ​បា​ភ្នំ​មាន​លោកយាយ​ពណ៌​សាឡី ប្រាសាទ​ដំរី​ក្បាលបី ប្រាសាទ​ព្រះ​ព​លា ប្រាសាទ​សាលា​បុណ្យ ប្រាសាទ​ជណ្ដើរ​បែក​ជា​បី ប្រាសាទ​បាន​ជ័យ ប្រាសាទ​ពពាលខែ ប្រាសាទ​ព្រះ​សេ​អា​មេត្រី ប្រាសាទ​ព្រះ​ពិស្ណុ​ការ ប្រាសាទ​ស្គ​រជ័យ ប្រាសាទ​បិតា​ព្រះ​ធ​ម៌ ប្រាសាទ​ភ្នំ​ខ្សាច់ ជណ្ដើរ​ពេន លោកតា​បង្បត់ អ្នក​ស​ច្ចំ​ខន្តី លោកយាយ​ទេព ជាដើម​។

​មាន​ជណ្តើរ​ប្រាក់ ជណ្ដើ​រមាស និង​ជណ្ដើរ​ពេជ្រ​សម្រាប់​នាំ​យើង​ឡើង​ទៅដល់​លើ​បា​ភ្នំ​។​ ​រិត​តែ​អស្ចារ្យ​ទៀត​គឺ នៅក្បែរ​បា​ភ្នំ​មាន​៖ ១)​ទួល​នេន​ទុំ​លាចាក​សិក្ខាបទ​ដែល​ទួល​នេះ​ស្ថិតនៅក្នុង​បរិវេណ​វត្ត​វិហារ​ធំ ខាងកើត​ព្រះវិហារ​។ ២)​ប្រាសាទព្រះវិហារ​ច័ន្ទ នៅ​ជើង​ភ្នំ​។ ៣)​ទួល​អ្នកតា​មេ​.​សរ ដែល​មាន​បារមី​ស័ក្តសិទ្ធិ​នៅ​ខាងកើត​បា​ភ្នំ​ប្រហែល​១.៥​គីឡូ​ម៉ែត​។ ៤)​ស្រះ​ស្រម នៅ​ខាងកើត​បា​ភ្នំ​ប្រហែល​៧០០​ម៉ែត​។ ៥)​ស្រះ​បិ​ទបាយ (​ខាងជើង​បា​ភ្នំ​ប្រហែល​១.៥​គីឡូ​ម៉ែត​) និង​៦)​រូប​សំណាក់​នេ​នទុំ (​ដឹក​ចានឆ្នាំង​តាម​រ​ទេះ​គោ យកទៅលក់​ឲ្យ​នាង​ទាវ​)​។

បា​ភ្នំ​ស្ថិតនៅឃុំ​ឈើកាច់ ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង​។​ សូម​ជ​ម្រាប​ថា បា​ភ្នំ ព្រះវិហារ​ធំ ព្រះវិហារ​គុក និង​ព្រះវិហារ​ច័ន្ទ បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភ​ណ្ឌ​ជា​សម្បត្តិ​បេ​តិក​ភ​ណ្ឌ​ជាតិ រួចហើយ​។ រដ្ឋាភិបាល​ចេញ​លិខិត​លេខ​១៣៤៥ ស​ជណ​.​កស ចុះ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឱ្យ​ក្រសួងបរិស្ថាន​សហការ​ជា​ជាមួយ​អ្នក​ពាក់​ព័ន្ធ​រៀប​ចំ​អភិរក្ស​បា​ភ្នំ និង​ព្រះវិហារ​ទាំងបី​ខាងលើ​ជា​តំបន់​បេតិក​ភ​ណ្ឌ សម្រាប់​ជាម​រតក​មនុស្ស​គ្រប់​ជំនាន់​។

ប្រភព៖ Heritages Diary


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!