ម្ចាស់ហាងពេជ្រ ដាណា មានកូនស្រីពេញវ័យបាត់ ទើបទិញឡាន suprise ឯតម្លៃវិញញាក់សាច់

គ្រប់គ្នា​ប្រហែល​ជា​បាន​ស្គាល់​ម្ចាស់​ហាង​ពេជ្រ​ចិត្ត​ធម៌​ម្នាក់​នៅ​ព្រែក​ព្នៅ​​ឈ្មោះ ទ្រី ដាណា ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ម្ចាស់​ជំនួញ​វ័យ​ក្មេង​រូប​នេះ មាន​កូន​ស្រី​ធំ​ពេញ​រូប​រាង​ទៅ​ហើយ។ នៅ​ថ្ងៃ​នេះ អ្នក​ស្រី ទើប​ទិញ​រថយន្ត​ថ្មី តម្លៃ​កន្លះ​លាន​ដុល្លារ ដើម្បី Suprise កូន​ស្រី គួរ​ឱ្យ​ចាប់​អារម្មណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្ត​ដែល​អ្នក​ស្រី ទ្រី ដាណា ទិញ​ជូន​កូន​ស្រី​ម៉ាក Lamborghini Urus ស៊េរី ២០២០ ជា​រថយន្ត​ប្រភេទ SUV ដំបូង​គេ​ក្នុង​ត្រកូល Lamborghini។ តាម​ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា រថយន្ត​នេះ​មាន​តម្លៃ​ប្រមាណ​ជាង ៥០​ម៉ឺន​ដុល្លារ នៅ​ទីផ្សារ​ស្រុក​ខ្មែរ ហើយ​​ជា​ប្រភេទ​រថយន្ត​មួយ ដែល​អ្នក​មាន​ជា​ច្រើន កំពុង​ចាប់​អារម្មណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រី ទ្រី ដាណា ក៏​បាន​សរសេរ​បង្ហោះ​ដែរ​ថា៖ មិនដែល​ចេះ​ទា​រអី​ទេ ខ្ញុំ​ប្រាប់គា​ត់ចង់​ទិ​ញ​ឡាន​មួយ​ឱ្យ​ជិះ គាត់​ថា​មិនបាច់​ក៏បាន ដល់​សួរ​ពេក ថា​ចឹង​សុំអា​ព្រូស​មួយ ដឹក​ប្អូន​ទៅ​រៀន​ក៏បាន។ បង​ប្អូន នេះហើយ កូនស្រី​ខ្ញុំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​
​មិន​ដែល​ចេះ​ដើរលេង​ទេ ទំនេរ​មើ​យូ​ធូប ចូលចិត្ត​បច្ចេកវិទ្យា​ណាស់ ចឹង​ទិញ​អា​នេះ វា​ត្រូវ​គាត់​ម៉ាច់​។ អាណិត​គាត់ ចេះ​គោរព ចេះដឹង មិន​ចេះ​ឬក​ទេ រៀន​ដឹង​រៀ​ន មក​ផ្ទះ​ជួយ​លក់​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រាប់​គាត់​ហើយ ថា​កាល​មុន ខ្ញុំ​លំបាក​យ៉ាងណា គាត់​ក៏​ដឹង​ដែរ ឥឡូវ​បាន​ស្រួល​ប​ន្តិ​ច ក៏​មិនត្រូវ​ភ្លេច​កំណើត ចេះជួយ​គេ ស្រលាញ់​មនុស្ស​ជុំវិញខ្លួន។ ត្រូវ​ចេះ​គោរព ស្មោះត្រង់ មិន​បំពាន មិន​ច្រណែន មិន​ឈ្នានីស​អ្នកដទៃ នោះ​ហើយ​ជាក្ដី​សុខ​ពិតៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​


​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!