ដឹងច្បាស់ហើយ មូលហេតុ ប្ដីប្រពន្ធស្លា ប់ ផ្សេងគ្នាក្នុងបន្ទប់ជួលគួរឱ្យភ្ញាក់ផ្អើល

ករណី​​​ឃាតកម្ម​​​មួយ​​​បានកើត​​​ឡើង​​​ដែល​​​បង្កឡើង​​​ដោយ​​​ប្តី​​​របស់​​​ស្ត្រី​​​រង​គ្រោះ​​​ហើយ​​​បន្ទាប់មក​​​ប្តី​​​ក៏​​​ស្លាប់​​​តាម​​​ក្រោយ​​​ដោយ​​​យក​​​ខ្សែភ្លើង​​​មក​​​ឆក់​​​ខ្លួនឯង​​​រហូតដល់​​​គាំង​បេះដូង​​​ស្លាប់​​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​យោង​​​តាម​​​ប្រភព​​​ពី​​​លោក​​​វ​រ​សេនីយ៍​ត្រី ឯម ភា​​​រី នាយ​​​ន​គ​រ​បាល​​​ប៉ុស្តិ៍​​​ស្ទឹង​មាន​ជ័យ​​៣​​បាន​​​ឲ្យ​​​ក​ម្ពុ​​​ជាថ្មី​​​ដឹង​​​ថា​​ កាលពី​​​ព្រឹក​​​ថ្ងៃទី​​២២​ ខែកក្កដា​​ វេលា​​​ម៉ោង​​៩​​និង​​៣០​​នាទី​​​ព្រឹក​​​ន​គ​រ​បាល​​​ប៉ុស្តិ៍​​​បាន​​​ទទួល​​​សេចក្តី​​​រាយការណ៍​​​មក​​​ថា​​ មាន​​​បុរស​​​ម្នាក់​​​ស្លាប់​​​នៅក្នុង​​​បន្ទ​ប់​​​ជួល​​​ស្ថិត​​​ក្នុងភូមិ​​​ដំណាក់​​​ធំ​​៣​​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​៣​ ខណ្ឌ​មាន​ជ័យ​​​រាជធានី​​​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​​​នោះ​​​ន​គ​រ​បាល​​​បាន​​​ចុះទៅ​​​ពិ​និត្យ​​​ឃើញ​​​សព​​​បុរស​​​ខាងលើ​​​ឈ្មោះ​​​ពៅ វុ​​​ធ អាយុ​​៣០​​ឆ្នាំ ​​ជា​​​កម្មករ​​​រោង​​​ស្កា​​​យ​​​វើក​​​និង​​​មាន​​​ស្រុក​កំណើត​​​ភូមិ​​​រោង​​​ន​​​រី​​​ឃុំ​​​ស្វាយចេក​​​ស្រុក​​​រំដួល​​​ខេត្ត​ស្វាយ​រៀង​​​។​លោកនាយ​​​ប៉ុស្តិ៍​​​បន្ត​​​ថា ខ​​​ណៈ​​​ពេល​​​ដែល​​​សមត្ថកិច្ច​​​កំពុង​​​តែ​ពិ​និត្យ​សាកសព ​​ស្រាប់តែ​​​ទទួល​​​ដំណឹង​​​ថា​​ មាន​​​ស្ត្រី​​​ម្នាក់​​​ត្រូវបាន​​​ឃាតករ​​​សម្លាប់​​​នៅក្នុង​​​ភូមិ​​​ជាមួយគ្នា​​​រហូតដល់​​​ហើម​​​ស្អុយ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​​​យោង​​​ទៅលើ​​​សាក្សី​​​និង​​​មិត្ត​​​ភ័​ក្រ​​​នារី​​​រង​គ្រោះ​​​គឺ​​​ស្ត្រី​​​រង​គ្រោះ​​​ជា​​​ភរិយា​​​បុរស​​​ឈ្មោះ​​​ពៅ ពុធ ដែល​​​ន​គ​រ​បាល​​​កំពុង​​​ពិ​និត្យ​​​។​​ ហើយ​​​ស្ត្រី​​​រង​គ្រោះ​​​ត្រូវ​​​បាន​​​គេ​​​ស្គាល់​ឈ្មោះ​​​សួង ធី អាយុ​​៣៣​​ឆ្នាំ ​​ជា​​​កម្មការិនី​​​កាត់ដេរ​​​ជាមួយ​​​ប្តី​​​ហើយ​​​មាន​​​ស្រុក​កំណើត​​​ភូមិ​​​ខ្វិត ​​ឃុំ​​​ពាំ​ង​​​ល្វា ​​ស្រុក​​​ឧ​​​ត្តុ​​​ង្គ​​​ខេត្ត​កំពង់ស្ពឺ​។​បន្ទាប់ពី​​​និត្យ​នៅ​​​លើ​​​សព​​​ស្ត្រី​​​រង​គ្រោះ​​ គឺ​​​មាន​​​ស្នាម​​​ច្របាច់​​.​ក ​​និង​​​មាន​​​ស្នាម​​​ឆក់​​​ខ្សែភ្លើង​​​មុន​​​ពេល​​​ដែល​​​ឃាតករ​​​ច្របាច់​.​ក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​លោកនាយ​​​ប៉ុស្តិ៍​​​បន្ថែម​​​ថា​​ ការ​​​សន្និដ្ឋាន​​​របស់​​​សមត្ថកិច្ច ​​គឺ​​​ឃាតករ​​​ជា​​​ប្តី​​​ស្ត្រី​​​រង​គ្រោះ​​​តែម្តង​​​។​​ ហើយ​​​ពេល​​​សម្លាប់​​​រួច​​ ប្តី​​​បាន​រ​​​ត់ទៅ​​​ដេក​​​នៅ​​​បន្ទ​ប់​​​ជួល​​​របស់​​​ខ្លួន ​​ប៉ុន្តែ​​​ទំនងជា​​​ភ័យ​​​ពេក​​​បង្ក​​​ឲ្យ​​​គាំង​បេះដូង​​​ស្លាប់​​​តាម​​​ក្រោយ​​​។​សាក្សី​​​បញ្ជាក់​​​ថា​​ គូ​​​ស្នេហ៍​​​ទាំង​​​ពីរ​​​បាន​​​បែកបាក់​​​គ្នា​​​មួយ​​​រយៈ​​​មិនដឹង​​​ជា​​​យ៉ាង​​​ដូចម្តេច​​​ទើប​​​ប្តី​​​ទៅ​​​ធ្វើ​​​ឃាត​​​រួច​​​គាំង​បេះដូង​​​ស្លាប់​​​តាម​​​ក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!