ចិត្តសឿងពេក នាំនារីចូលផ្ទះសំណាក់ម្ដង២នាក់ ចុងក្រោយជួបរឿងធំ ចូលដល់ប៉ូលិស

ស្ត្រី​​​រកស៊ី​​​ផ្លូវ​​​ភេទ​​​ម្នាក់​​​ក្នុង​ចំណោម​​​គ្នា​​០២​​នាក់​​ ត្រូវ​​​បាន​​​បុរស​​​ជន​ជាតិ​​​វៀតណាម​​​តាម​​​ឃ្លាំ​​​មើល​​​រហូត​​​ឃាត់ខ្លួន​​​បាន​​​យក​​​ទៅ​​​ប្រគល់​​​ឲ្យ​​​សមត្ថកិច្ច​​ បន្ទាប់ពី​​​បុរស​​​ជន​ជាតិ​​​វៀតណាម​​​រូប​​​នោះ​​​បាន​​​នាំ​​​ស្ត្រី​​២​​នាក់​​​នោះ​​​ទៅ​​​ដេក​​​ផ្ទះ​សំណាក់​​ ដើម្បី​​​រួមភេទ​​​តែ​​​មិនទាន់​​​បាន​​​ធ្វើ​​​អី​​​ផង​​ ក៏​​​ត្រូវ​​​ស្ត្រី​​​ទាំង​នោះ ​​លួច​​​កាបូប​​​លុយ​​​អស់​​២០០០$​​ហើយ​​​គេចខ្លួន​​​បាត់​​​អស់​​​។​​​

​​​ហេតុការណ៍​​​ភ្ញាក់ផ្អើល​​​បន្ទាប់ពី​​​បុរស​​​ជន​ជាតិ​​​វៀតណាម ដែល​​​មិន​​​ចេះ​​​និយាយ​​​ខ្មែរ​​ បាន​​​ឃាត់ខ្លួន​​​ស្ត្រី​​​រកស៊ី​​​ផ្លូវ​​​ភេទ​​​យក​​​ទៅ​​​ប្រគល់​​​ជូន​​​សមត្ថកិច្ច​​​បាន​​​បង្ក​​​ជា​​​ការ​​​ភ្ញាក់ផ្អើល​​​ឡើង ​​នៅ​​​វេលា​​​ម៉ោង​​០១​​រំលង​​​អា​ធ្រា​ត្រ​​​ឈាន​​​ចូល​​​ថ្ងៃ​​​ទី​​២២ ​​ខែ​​​កក្កដា​​ ឆ្នាំ​​២០២០ ​​នៅ​​​ចំណុច​​​ខាងមុខ​​​សួន​​(CDC)​​ក្រុម​ប្រឹក្សា​​​អភិ​វ​ឌ្ឍ​ន៍​​​កម្ពុជា ផ្លូវ​​​ព្រះស៊ីសុវត្ថិ​​ ក្នុង​​​សង្កាត់​​​ស្រះចក​​ ខណ្ឌ​​​ដូនពេញ​​ រាជធានី​​​ភ្នំពេញ​​​។​​​

​​​ជន​ស​ង្ស័​យ​​​ម្នាក់ ​​ដែល​​​ត្រូវ​​​សមត្ថកិច្ច​​​ឃាត់ខ្លួន​​​នោះ​​​ឈ្មោះ សុខ អ៊ាង​​​មួយ ភេទ​​​ស្រី អាយុ​​២៩​​ឆ្នាំ ជន​ជាតិ​​​វៀតណាម ​​មុខរបរ​​​រកស៊ី​​​ផ្លូវ​​​ភេទ ស្នាក់​​​នៅផ្ទះ​​​លេខ​​៧៧៨ ផ្លូវ​លំ ភូមិ​​​ក្រោលគោ សង្កាត់​​​គី​ឡូ​​០៦​ ខណ្ឌ​​​ឫស្សីកែវ រាជធានី​​​ភ្នំពេញ​​​និង​​​ម្នាក់​ទៀត​​​ឈ្មោះ​​​មេ​​​យួន បាន​​​គេចខ្លួនបាត់​​​។ សមត្ថកិច្ច​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​ជន​រង​គ្រោះ​​​ឈ្មោះ PHAN VAN DAT ភេទ​​​ប្រុស អាយុ​​២៨​​ឆ្នាំ ជន​ជាតិ​​​វៀតណាម ស្នាក់នៅ​​​មហោស្រព ខេត្ត​​​សៀមរាប​​, សម្ភារៈ​​​បាត់បង់ លុយ​​​ចំនួន​​២០០០$ (​​ពីរ​​​ពាន់​​​ដុល្លារ​​), អត្តសញ្ញាណប័ណ្ណ​​​វៀតណាម​​០១​​សន្លឹក និង​​​កាត​​​អេ​​​ធី​​​អឹម​​(AgriBank) ០១​​សន្លឹក​​​។​​​

បើ​​​តាម​​​ការ​​​រៀបរាប់​​​របស់​​​ជន​រង​គ្រោះ​​​បាន​​​បំភ្លឺ​​​ប្រាប់​​​សមត្ថកិច្ច​​​ថា​​ នៅ​​​ថ្ងៃ​​​ទី​០១​ ខែ​​​កក្កដា ​​ឆ្នាំ ២០២០​​នោះ​​​វេលា​​​ម៉ោង ០១​​និង ៣០​​នាទី​​​រំលង​​​អា​ធ្រា​ត្រ ​​ខ្លួន​​​បាន​​​មក​​​ជួប​​​និង​​​ស្ត្រី​​​រកស៊ី​​​ផ្លូវ​​​ភេទ​​២​​នាក់ ​​ដោយ​​​ត្រូវ​​​ថ្លៃ​​​គ្នា​​​នាំទៅ​​​ដេក​​​នៅផ្ទះ​​​សំណាក់​​(​​មហា​​​សម្បត្តិ )​​នៅ​​​ផ្លូវ​​៧០ ភូមិ​​១៩​​សង្កាត់​​​ស្រះចក ខណ្ឌ​​​ដូនពេញ រាជធានី​​​ភ្នំពេញ ពេល​​​នាំ​​​ដល់​​​បន្ទ​ប់​​​ផ្ទះ​សំណាក់​​ ដើម្បី​​​រួមភេទ​​​តែ​​​មិន​​​មិនទាន់​​​បាន​​​ធ្វើ​​​អី​​​ផង​​​ខ្លួន ​​ក៏បាន​​​ដោះ​​​ខោអាវ​​​ចូល​​​ក្នុង​​​បន្ទ​ប់​ទឹក​​​ឆ្លៀតពេល​​​ឱកាស​​​ល្អ ​​ស្ត្រី​​​ទាំង​២​​នាក់​​​នោះ​​ ក៏បាន​​​លួច​​​កាបូប​​​លុយ​​​របស់​​​ខ្លួន​​ ហើយ​​​រត់ចេញ​​​គេចខ្លួន​​​រហូត​​​មក​​​។​​​

​​​ជន​រង​គ្រោះ​​​បាន​​​បន្ត​​​ទៀត​​​ថា ​​បន្ទាប់ពី​​​ខ្លួន​​​ត្រូវ​​​ចាញ់បោក​​​ស្ត្រី​​​ពីរ​​​នាក់​​​នោះ​​​អស់​​​លុយ​​​ចំនួន ២០០០​​ដុល្លារ​​​ហើយ​​ ខ្លួន​​​ក៏​​​កើតទុក្ខ​​​មិន​​​សុខចិត្ត​​​ចេះតែ​​​ជិះ​​​ឃ្លាំមើល​​​រហូត​​​មក​​​មកដល់​​​ថ្ងៃ​​​កើត​​​ហេតុ​​​នេះ ​​ក៏​​​ប្រទះឃើញ​​​ស្ត្រី​​​ម្នាក់ ​​ដែល​​​ខ្លួន​​​បាន​​​នាំទៅ​​​ដេក​​​នៅផ្ទះ​​​សំណាក់​​​នោះ ​​ក៏​​​ឃាត់ខ្លួន​​​យក​​​មក​​​ប្រគល់​​​ឲ្យ​​​សមត្ថកិច្ច​​​តែម្ដង​​​ចំណែក​​​ម្នាក់​ទៀត​​​នៅ​​​មិនទាន់​​​ឃាត់ខ្លួន​​​បាន​​​នៅ​​​ឡើយ​​​។​​​

បើ​​​តាម​​​ការ​​​បំភ្លឺ​​​របស់​​​ស្ត្រី​​​ម្នាក់​​ ដែល​​​ត្រូវ​​​បាន​​​សមត្ថកិច្ច​​​ឃាត់ខ្លួន​​​នោះ​​ បាន​​​បំភ្លឺ​​​ប្រាប់​​​សមត្ថកិច្ច​​​ថា ​​ខ្លួន​​​រួម​​​ទាំង​​​បក្ខពួក​​​ម្នាក់​​​ទៀត​​ ពិតជា​​​បាន​​​ធ្វើ​​​សកម្មភាព​​​លួច​​​កាបូប​​​លុយ​​​របស់​​​ជន​រង​គ្រោះ​​​ពិតប្រាកដ​​​មែន​​ ប៉ុន្តែ​​​ខ្លួន​​​មិន​​​មែន​​​ជា​​​អ្នក​​​លួច​​​នោះ​​​ទេ​​ គឺ​​​ម្នាក់​ទៀត​​​ដែល​​​ឈ្មោះ​​​មេ​​​យួន​​​នោះ​​ គឺជា​​​អ្នក​​​លួច ហើយ​​​លុយ​​​នោះ​​​ក៏​​​មិនបាន​​​ដឹង​​​ថា​​ មាន​​​ចំនួន​​​ប៉ុន្មាន​​​នោះ​​​ដែរ​​ ដោយ​​​គ្រាន់តែ​​​មេ​​​យួន​​​ឲ្យ​​​មក​​​ខ្លួន​​​ចំនួន ២០០​​ដុល្លារ​​​តែ​ប៉ុណ្ណោះ​​ ហើយក៏​​​បែក​​​គ្នា​​​ក្នុ​​​ង​ពេល​​​នោះ​​​មក​​​។ បច្ចុប្បន្ន​​​សមត្ថកិច្ច​​ ខ​​​ណ្ឌ​​​ដូនពេញ​​​កំពុង​​​ស្រាវជ្រាវ​​​តាម​​​ចាប់​​​រក​​​បក្ខពួក​​​ជន​ស​ង្ស័​យ​​​ម្នាក់​ទៀត​​ និង​​​កសាង​​​សំណុំរឿង​​ ដើម្បី​​​ចាត់ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​៕​​



អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!