មានគេសួរច្រើនថា ហត់អត់ អ្នកស្រី ទ្រី ដាណា ឆ្លើយវិញយ៉ាងឡូយ គ្រប់គ្នាអានហើយសរសើរថាមានន័យ

លោក​ស្រី ទ្រី ដាណា ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​បណ្ដាញ​សង្គម និង​ទទួល​ស្គាល់​ថា​ជា​នារី​ដ៏​ជោគជ័យ​ម្នាក់​លើ​មុខ​ជំនួញ​ជា​ច្រើន។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ស្រី​តែង​ដើរ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ និង​ចែក​រំលែក​គំនិត ចំណេះ​ដឹង ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​លាន់​មាត់​សរសើរ។ ចំណែក​ថ្ងៃ​នេះ ម្ចាស់​ជំនួញ​វ័យ​ក្មេង ក៏​បាន​ចែក​រំលែក​គំនិត​ថ្មី​មួយ​ទៀត​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​ថា៖ "គេ​សួរ​ខ្ញុំ​ថា រាល់ថ្ងៃ​ហ្នឹង ចេះ​ហត់​អត់​? ខ្ញុំ​សើច ខ្ញុំ​ថា មនុស្ស​ណា មិនមែន​ម៉ាស៊ីន​ទេ សូម្បី​ម៉ាស៊ីន​ក៏​វា​ចេះ​ក្ដៅ​ដែរ តែ​ខ្ញុំ​មិន​ចង់ទុក​ពេលវេលា​ឱ្យ​កន្លង​ហួស ដោយ​មិន​ធ្វើ​អី​សោះ ហើយ​ក៏​មិន​ចង់​រស់នៅ​តំបន់​សុវត្ថិភាព​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេ​ហេ​ហេ ឆ្ងល់​ទៀតហើយ ស្អី​គេ​តំបន់​សុវត្ថិភាព​ហ្នឹង ចង់​និយាយថា អ្នក​ខ្លះ​គាត់​មិន​ប្រកួតប្រជែង នឹង​ជីវិត​ខ្លួនឯង បណ្ដោយ​ឱ្យ​វា​ទៅតាម​ដំណើរ ព្រឹក​ឡើង​ម៉ោង ៨ បាន​ដល់​កន្លែង ល្ងាច​ម៉ោង ៥ ចេញ​មក​វិញ ក៏​ដេក​ទៅ​។ បើ​អ្នករកស៊ី​វិញ លក់​ប៉ុណ្ណឹង​ទៅ ដាច់​ក៏​ដាច់​ទៅ មិន​ដាច់​ក៏​ហី​ទៅ អា​ហ្នឹងហើយ គេ​ហៅថា​នៅ​តំបន់​សុវត្ថិភាព​ហ្នឹង ព្រោះ​គាត់​មិន​គិត​ខ្វល់​អី ដឹង​តែ​ត្រឹមតែ​ធ្វើ​អ្វី​ដដែលៗ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

តែ​រហូតដល់​ពេល​មួយ ដែល​គាត់​សម្លឹង​ទៅ​គេ ឃើញ​គេ​សុខ​ស្រួល គេ​មានបាន ក៏​ចាប់ផ្ដើម​ស្ដាយ​ក្រោយ ហើយ​អ្នក​ខ្លះ​នៅតែ​ឆ្ងល់​ទៀ​ត ថា​ម៉េច​មិន​បាន​ដូច​គេ​។ ធ្វើ​ម៉េច​ដូច​គេ​កើត បើ​យើង​មិន​ដែល​មើល​ថា​គេ​ធ្វើ​អី មិន​ធ្វើតាម​គេ ឬ​ធ្វើឱ្យ​លើសគេ​ផង​។ បើ​ចង់បាន​ដូច​អ្នកណា យក​គេ​ជា​គំរូ​ហើយ ធ្វើ​តាម​គេ​ទៀត ទើប​យើង​អាច​ផ្លាស់ប្ដូរ​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ត្រូវ​ព្យាយាម​ប្រកួតប្រជែង​នឹង​ជីវិត​ខ្លួនឯង រៀន​ធ្វើ​អី​ថ្មីៗ កុំ​នៅតែ​ដដែល​។ ត្រូវ​មាន​ក្ដីសង្ឃឹម ត្រូវ​គិតថា បើ​គេ​ធ្វើបាន យើង​ក៏​ធ្វើ​បានដែរ ឱ្យ​តែ​ខំប្រឹង យ៉ាងហោចណាស់ ក៏​ថ្ងៃស្អែក អាច​ប្រសើរ​ជាង​ថ្ងៃ​នេះ មិនចាំបាច់​ប្រកួតប្រជែង​ជាមួយ​អ្នកណា​ទេ​។ បើ​យើង​ធ្វើ​ធ្វើការ ត្រូវ​រក​វិធី​យ៉ាងណា ធ្វើ​លឿន​ជាង​មុន ស្រួល​ជាង​មុន​។ បើ​រកស៊ី​វិញ ត្រូវ​រក​វិធី​យ៉ាងណា​លក់ដាច់​ជាង​មុន មាន​អ្នក​ទិញ​ច្រើនជាងមុ​ន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿ​ខ្ញុំ​ទៅ ពេលវេលា​ដើរ​លឿន​ណាស់ កុំ​ទុកចោល​អត់ប្រយោជ​ន៍ កុំ​ទម្លាប់​គិត​យូរពេក គិត​លឿន ធ្វើ​លឿន កុំ​ធ្វើ​ជា​មនុស្ស​សាំ​ញាំ​ពេក គិត​ងាយ ធ្វើ​ងាយ ទើប​មាន​ហុងស៊ុយ​ល្អ​។ បើ​ថា​ខឹង​វិញ ឆាប់​ស្ដីឱ្យ ឆាប់​បំភ្លេច ឆាប់​ញញឹម អាហ្នឹង​បាន​មាន​ក្ដី​សុខ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!