ជីវិតពិតនារីម្នាក់នេះ លួចដកលុយទិញម្ហូបប្ដី ទៅទិញសាប៊ូលក់ ឥឡូវមានឡានជិះ មានដើមទុនរាប់សែនដុល្លារ

គ្រប់​គ្នា​តែង​ជឿ​លើ​សំណាង តែ​បើ​មិន​ធ្វើ​អ្វី​សោះ សំណាង​ក៏​មិន​អាច​កើត​មាន​ឡើង​ដែរ។ ជាក់​ស្ដែង​នារី​ដ៏​កម្សត់​ម្នាក់​នេះ ធ្លាប់​ជំពាក់​គេ​ជុំ​ទិស បែរ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​ក្នុង​ជីវិត ពោល​គឺ​ត្រឹម​រយៈ​ពេល ២ឆ្នាំ អាច​រក​ចំណូល​បាន​រាប់​សែន​ដុល្លារ ហើយ​ប្ដូរ​ពី​រស់នៅ​ក្នុង​បន្ទប់​ជួល មក​នៅ​ផ្ទះ​ខ្លួន​ឯង មាន​ឡាន​ជិះ មាន​ឥវ៉ាន់​ស្តុក​ពេញ​ផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី Facebook ឈ្មោះ ចេ ចេ បាន​រៀប​រាប់​ពី​ជីវិត​ពិត​របស់​ខ្លួន​ថា៖ "តែ​ទិញ​របស់​ថ្មី ចេះតែ​ស្រ​មៃដល់​ការចាប់ផ្ដើម ចេះតែ​ចង់ហូរ​ទឹកភ្នែក ចេះតែ​គិតថា ហើយ​ខ្ញុំ​កំពុង​យល់សប្តិ​មែន? មិនមែន​ទេ គឺ​ខ្ញុំ​ធ្វើវាបាន​ហើយ កាល​មុន​នៅ​បន្ទ​ប់ជួល​មួយខែ 40​ដុល្លារ ឥឡូវ​មានផ្ទះ​នៅ​ខ្លួនឯង មាន​ឡាន​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ​ជិះ មាន​ទ្រ​នំ​ស្រួល កាល​មុន​ពាក់​តែ​គ្រឿង​កាឡៃ ឥឡូវ​ស្គាល់​ពេជ្រ​នឹង​គេ​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​មិនមែន​ចង់បង្ហា​ញអី​ទេ តែ​វា​ជា​ជីវិត​ពិត ឆាកជីវិត​ពិត ដែល​មិន​ធ្លាប់​គិតថា​មាន​ថ្ងៃ​នេះ រយៈពេល​មិន​ដល់​២​ឆ្នាំ ដែល​ខ្ញុំ​ប្ដូរ​ទាំងស្រុង ហើយ​ជា​រឿង​នឹកស្មាន​មិន​ដល់​។ អរគុណ​ណាស់ ចែ ទ្រី ដា​ណា បង​ប្រុស ហ៊ីង បញ្ញា​រិទ្ធ ធ្វើឱ្យ​ជីវិត​ខ្ញុំ​ប្ដូរ​ទាំងស្រុង អរគុណ NNP។ គេ​ថា​ពេល​ទាល់ច្រក​បំផុត អាច​នឹង​មាន​អ្វី​កើតឡើង​នឹកស្មាន​មិន​ដល់ បង​ប្អូន​ជឿ​ទេ កាល​​​ឆ្នាំ​​២០១៨ ខ្ញុំ​​​កាន់​​​សាប៊ូ NNP ៣​​ដុំ ដើរ​​​សួរ​​​គេ​​​ពេញ​​​ផ្សារ មិន​​​ធ្លាប់​​​ស្រមៃ​​​ថា​​​មាន​ថ្ងៃ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​និយាយ​ពី​ជីវិត​វិញ អ្នក​ស្គាល់​ខ្ញុំ​ពីមុន ទើប​ដឹង​ច្បាស់ ខ្ញុំ និង​​​​ប្ដី ការ​​​ហើយ​​​​នៅ​​​បន្ទ​ប់​​​ជួល​​​រាប់​​​ឆ្នាំ រក​​​ស៊ី​​​ជំពាក់​​​គេ​​​អស់​​​លុយ​​​ពី​​​ខ្លួន​។ ពេល​​​ខ្លះ ក៏​​​អង្គុយ​​​ស្រក់​​​ទឹក​​​ភ្នែក ម៉េច​​​បាន​​​រក​​​ស៊ី​​​ចំ​​​តែ​​​អ្នក​​​បោក ហើយ​​​បើ​​​នៅ​​​ចឹង​​​ទៀត អនាគត​​​កូន​​​ខ្ញុំ​​​ម៉េច​​​វិញ ឬ​​​នៅ​​​បន្ទ​ប់​​​ជួល​​​ចឹង​​​រហូត​? បើ​​​ប្ដី​​​ខ្ញុំ​​​វិញ ចេញ​​​ពី​​​ធ្វើ​​​ការ​​​តាំង​​​ពី​​​ព្រឹក យ​ប់​​​បាន​​​ដល់​​​ផ្ទះ នៅ​​​តែ​​​គ្មាន​​​ជីវិត​​​ប្រសើរ​​​ដូច​​​គេ តែ​​​យ៉ាង​​​ណា​​​ក៏​​​បាន​​​លុយ​​​ប្រាក់​​​ខែ​​​ពី​​​គាត់ គ្រាន់​​​ទ​ប់​​​ទល់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​​​ចេះ​​​តែ​​​រក​​​ស៊ី​​​ខុស​​​ពេក គ្រួសារ​​​ខ្ញុំ​​​ក៏​​​ខ្លាច ប្ដី​​​ខ្ញុំ​​​ក៏​​​លែង​​​ទុក​​​ចិត្ត មិន​​​ហ៊ាន​​​ឱ្យ​​​រក​​​ស៊ី​​​អី​​​ទៀត​​​ទេ ខ្លាច​​​ខាត​​​ជំពាក់​​​គេ​​​កាន់​​​តែ​​​ធ្ងន់​​​ក បើ​​​ចាំ​​​តែ​​​គេ​​​បោក​​​ប្រា​ស់​​​ចឹង​​​នោះ​។ កាល​​​នោះ​អស់សង្ឃឹ​មណាស់ តែ​ចៃដន្យ​អី ឃើញ​​​ចែ ដា​ណា គាត់ Live តាម Facebook រើស​​​តំណាង​​​ចែក​​​ចាយ NNP ធ្វើ​​​ម្ហូប​​​បណ្ដើរ មើល​​​គាត់ live បណ្ដើរ មាន​​​អារម្មណ៍​​​ថា​​​ចូល​​​ចិត្ត​​​គាត់​​​ណាស់ ព្រោះ​​​គាត់​​​និយាយ​​​មក​​​ចំៗ​​​គួរ​​​ឱ្យ​​​ទុក​​​ចិត្ត​។ ៣​ថ្ងៃ​​​គត់ ខ្ញុំ​​​មើល​​​គាត់ ដាច់​​​ចិត្ត​​​ថា​​​ដល់​​​ពេល​​​សាក​​​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​ឆ្នាំ​​២០១៨ ខ្ញុំ​​​លួច​​​ស​ន្សំ​​​លុយ​​​ពី​​​ទិញ​​​ម្ហូប ដក​​​ទុក​​​ម្ដង​​​តិច បាន​​​ជាង ១០​​ម៉ឺន​​​រៀល យក​​​ទៅ​​​​ទិញ​​​សាប៊ូ NNP ពី​​​គេ ៣​​ដុំ​​​លក់​​​បន្ត​​​ធ្វើ​​​តំណាង​​​ចែក​​​ចាយ​។ និយាយ​​​ទៅ ដើម​​​ទុន​​​ដំបូង ២៧​​ដុល្លារ​​​អោយ​​​គត់​។ ពេល​​​យក​​​មក​​​ភ្លាម ខ្ញុំ​​​ដើរ​​​សួរ​​​គេ​​​តាម​​​ផ្សារ ខ្ញុំ​​​ប្រាប់​​​អ្នក​​​ស្គាល់​​​គ្នា ខ្ញុំ​​​ពន្យល់​​​គេ​​​ជិត​​​ៗ​​​ផ្ទះ ហើយ​​​ក្រោយ​​​មក​​​ក៏​​​មាន​​​អ្នក​​​ទិញ បាន​​​លុយ​​​ចំណេញ​​​ខ្ញុំ​​​ទិញ​​​ថែម ស​ន្សំ​​​ទុក​​​ទិញ​​​ទៀត សប្បាយ​​​ចិត្ត​​​ណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​​​ប្រាប់​​​ប្ដី ថា​​​ចង់​​​កាត់​​​កញ្ចប់​​​ធំ ខ្ចី​​​លុយ​​​គេ តែ​​​ប្ដី​​​ខ្ញុំ គាត់​​​មិន​​​សូវ​​​សប្បាយ​​​ចិត្ត​​​ទេ ព្រោះ​​​ចាញ់​​​បោក​​​គេ​​​ច្រើន ខ្លាច​​​ចាញ់​​​បោក​​​ទៀត តែ​​​ពេល​​​ខ្ញុំ​​​ឱ្យ​​​គាត់​​​ស្ដាប់​​​សំឡេង​​​បង​​​ដា​ណា មួយ​​​ៗ​​​មាន​​​ន័យ គាត់​​​ទុក​​​ចិត្ត ហើយ​​​ក៏​​​ព្រម​​​ឱ្យ​​​ដាក់​​​ទុន​​​រកស៊ី ខ្ចីលុយ​គេ​ខ្លះ បាន​ចែ ដា​ណា អនុ​គ្រោះ​ខ្លះ រហូត​កាត់​ដេប៉ូ​បាន​កាន់តែច្រើន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​​​មាន​​​តែ​​​ពាក្យ​​​អរគុណ​​​ដល់​​​ចែ ដា​ណា និង​​​បង​​​អគ្គនាយក ហ៊ីង បញ្ញា​រិទ្ធ ដែល​​​ជួយ​​​ឱ្យ​​​ខ្ញុំ​​​មាន​​​ថ្ងៃ​​​នេះ​។​​ខ្ញុំ​​​នឹង​​​ខំ​​​ប្រឹង​​​បន្ត​​​ទៀត ហើយ​​​ធ្វើ​​​អ្វី​​​ឱ្យ​​​បាន​​​ច្រើន​​​ជាង​​​នេះ ដើម្បី​​​កូន​​​ក្រុម និង​​​តំណាង​​​ចែក​​​ចាយ​​​ខ្ញុំ កាន់តែ​​​រីក​​​ចម្រើន​​​ជាមួយ​​​គ្នា​។​ ស្មោះត្រង់ ចែក​រំលែក មិន​បំពាន​អ្នកដទៃ នោះ​ហើយ​ជា​មូលហេតុ​ធ្វើឱ្យ NNP រីកចម្រើន ហើយ​ខ្ញុំ​សុំ​សន្យាថា នឹង​ប្រេង​ប្រែង​កាន់តែខ្លាំង ចែក​រំលែ​កកាន់តែច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!