មន្ត្រីជាន់ខ្ពស់៖ គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតខេត្តព្រះសីហនុ រាំងស្ទះព្រោះកូវីដ១៩

ក្រោយ​បើក​ដំណើរការ​សាងសង់​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៧ រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ជួប​ភាព​រាំងស្ទះ ក្នុង​ស្ថានភាព​ពិ​ភព​លោក​កំពុង​យាយី​ដោយសារ​ជំ​ងឺ​កូ​វីដ ១៩​។​

​លោក ជៀ​ប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថា​ម​ពល​ប្រាប់​កម្ពុជា​ថ្មី​កាលពី​ម្សិល​មិញ​ថា គ​ម្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​នេះ ជា​ការសហការ​គ្នា​រវាង​ក្រុម​ក្រុមហ៊ុន​ក្នុងស្រុក Cambodian Petrochemical Company (CPC) និង​ក្រុមហ៊ុន​​​មាន​​​មូលដ្ឋាន​​​មក​​​ពី​​​ចិន​។​

​លោក​ថា ការងារ​សាងសង់​កំពុង​រាំងស្ទះ ដោយសារ​ស្ថានភាព​កូវី​ដ ១៩ និង​បញ្ហា​ផ្ទៃក្នុង​នាំ​ឲ្យ​គម្រោង​ត្រូវ​អូសបន្លាយ​ពេលវេលា​។ តាម​ផែនការ ដំណើរការ​សាងសង់​រោងចក្រ​ក្នុង​ក្នុង​ដំ​ណាក់​កាល​ទី​១​ដែល​​​ចាយ​​​ទុន ៦២០ លាន​​​ដុល្លារ គ្រោង​បញ្ចប់​នា​ពាក់កណ្ដាល​ឆ្នាំ​២០១៩ តែ​វា​ដំណើរការយឺត​ជាង​ការ​រំ​ពឹង​ទុក​។​

លោក​ជៀ​ប សួរ បញ្ជាក់ថា ពេល​​​នេះ​​​មិន​​​ទាន់​​​អាច​​​កំណត់​​​បញ្ចប់​​​នៅ​​​ពេល​​​ណា​​​ទេ ដោយ​​​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ភាគី​ពាក់​ព័​ន្ធ ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ការងារ​​ អាច​ដំណើរការ​ទៅមុខ​តាម​ផែនការ​។​ ទោះបី​ការសាងសង់​មាន​ភាពយឺតយ៉ាវ ក្រុមហ៊ុន​បាន​រៀបចំ​ហេ​ដ្ឋា​រ​ចនាស​ម្ព័​ន្ធ​បាន​មួយ​ចំ​នួន រួមទាំង​បាន​នាំចូល​សម្ភារ និង​គ្រឿង​ម៉ាស៊ីន​សម្រាប់​ដំឡើង​ផងដែរ​។​

​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​របស់​កម្ពុជា មាន​សមត្ថភាព​អាច​ចម្រាញ់​ប្រេង​ឆៅ​បាន ៣ លាន​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​ដំណាក់កាល​ទីមួយ ដែល​នឹង​អាច​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​។​ បើ​តាម​លោក​ជៀ​ប សួរ ត​ម្រូ​វ​ការប្រើប្រាស់​ថា​ម​ពល​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រហែល ២,៥ លាន​តោន​ក្នុង​មួយឆ្នាំ ហើយ​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​។​

​បច្ចុប្បន្ន កម្ពុជា​នាំចូល​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ពី​បរទេស ១០០% ដើម្បី​លក់ និង ចែកចាយ​ទូទាំង​ប្រទេស​។លោក​ជៀ​ប សួរ បាន​លើកឡើងថា នៅពេល​កម្ពុជា​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ដោយ​ខ្លួនឯង នឹង​ជួយ​បង្កើត​សន្តិសុខ​ថា​ម​ពល និង​រក្សា​តម្លៃ​ប្រកួតប្រជែង​លើ​ទីផ្សារ​។​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!