អភិបាលរាជធានីភ្នំពេញ ព្រមានប្រើធម៌ក្ដី វាយកម្ទេចសំណង់ខុសប្លង់អនុញ្ញាតក្នុងក្រុង

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ព្រមាន​វាយ​កម្ទេចចោល ចំពោះ​សំណង់​ខុស​ប្លង់​អនុញ្ញាត ដែល​អាច​បង្ក​ហា​និភ័យ​ដល់​មនុស្ស ហើយ​ត្រូវ​អាជ្ញាធ​រខ​ណ្ឌ និង​ម​ន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាត់វិធានការ គ្រប់​ការដ្ឋាន​សំណង់​ដែលបាន​សាងសង់ឡើង​ដោយ​គ្មាន​ច្បាប់ និង​មានច្បាប់​ហើយ តែ​ការសាងសង់​ខុសពី​ច្បាប់​ដែល​បានអនុញ្ញាត​។​

​សារ​ព្រមាន​របស់លោក ឃួង ស្រេង បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ច​ប្រជុំ​ត្រួតពិ​និត្យ​សំ​ណង់​នៅក្នុង​រាជធានី​ភ្នំ​ពេញ ដែល​មាន​ការចូលរួម​ពី​ពី អភិបាលខណ្ឌ​ទាំង​១៤ និង​ម​ន្ទីរ​ពាក់ព័ន្ធ​មួយ​ចំ​នួន​ទៀ​ត ដើម្បី​ជំរុញ​ឲ្យ​សំ​ណង់​នៅ​រាជធានី​ភ្នំ​ពេញ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ជៀសវាង​នូវ​ហា​និ​ភ័​យ​ផ្សេងៗ​។​

​លោក ឃួង ស្រេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការសង់​សំណង់​ខុសច្បាប់​អនុញ្ញាតិ ត្រូវបាន​ហាមឃាត់ ឬ​វាយចោល​តែម្ដង ដោយ​មិនត្រូវ​ទុក​ឲ្យ​មានការភ័​យ កើតឡើង​ទេ​។ បញ្ហា​បែប​នេះ​យើង​ធ្លាប់បា​នវាយ និង​កាត់​សំណង់​កំពស់​១០​ជាន់​រួច​ម្តង​ហើយ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​កុំឲ្យ​មាន​ហា​និ​ភ័​យ​កើតឡើង​ប៉ះ​ពាល់ ដល់​អាយុជីវិត​មនុស្ស​»​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ផងដែ​រថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​គាំទ្រ​ជានិច្ច​ចំពោះ​ការបើក​ការដ្ឋាន​ឲ្យ​សាងសង់​សំ​ណង់​ផ្សេងៗ ដើម្បី​អភិ​វ​ឌ្ឍ​ន៍​រាជធានី​ភ្នំ​ពេញ ឲ្យ​កាន់តែ​រីកចម្រើន ប៉ុន្តែ​អាជ្ញាធ​រ​រាជធានី​ភ្នំពេញ មិន​គាំទ្រ​ចំពោះ​សំណង់​គ្មាន​ច្បាប់ និង​សំណង់​ដែល​ធ្វើ​ខុស​ប្លង់​អនុញ្ញាត​នោះ​ដែរ​។​

​ដោយឡែក ចំពោះ​សំណង់​ដែល​មាន​អាយុកាល​ចាស់​ទ្រុឌទ្រោម លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធ​រខ​ណ្ឌ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា ពិសេស​ត្រូវធ្វើ​ការណែនាំ ប្រជា​ពល​រដ្ឋ​ដែល​លក់ដូរ​នៅក្រោម​អគារ​ចាស់ៗ និង​អ្នកស្នាក់នៅ​អគារ​ចាស់​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ឲ្យ​ពួកគាត់​ប្រុង​ប្រ​យ័​ត្ន និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួកគាត់​ជៀស វាង​មាន​ហា​និភ័យ​អ្វី​កើតឡើង បន្ទោស​អាជ្ញាធ​រ ថា​មិន​បាន​យកចិត្តទុកដាក់​ចំ​ចំពោះ​ពួកគាត់​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធ​រ​រាជធានី​ភ្នំពេញ នឹង​ពិ​និត្យ​ល​ទ្ធភាព ដើម្បី​ស្វែង​រក​អ្នក​វិនិយោគ ក្នុង​ការ​ទិញ​ទីតាំង​អាគារ​ចាស់ៗ​ទាំង​នេះ ជាមួយនឹង​ការ​ស្ម័គ្រចិត្ត​របស់​ប្រជា​ពល​រដ្ឋ ដែល​ស្នាក់នៅ​ក្នុងតម្លៃ​ឯកភាពគ្នា​ណាមួយ ព្រោះថា​ការ​រស់នៅ​ក្នុង​អគារ​ចាស់ៗ​ទាំង​នេះ មាន​ហា​និភ័យ​ខ្ពស់​ណាស់​។​ ​គួរ​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ គិត​មកដល់​ពេល​នេះ មាន​សំណង់​អគា​រចាស់​ទ្រុឌទ្រោម​ចំ​នួន​២៤៥​ទីតាំង ដែល​បាន​និង​កំពុង​បង្កហា​និ​ភ័​យ​ខ្ពស់ ទាំង​អ្នកស្នាក់នៅ និង​អ្នក​ឆ្លងកាត់​អគា​រទាំង​នេះ​៕​



អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!