ធ្ងន់ធ្ងរណាស់! ហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ ជិត ៥០០០នាក់ ក្នុងមួយថ្ងៃ

ចំនួន​ករណី​ឆ្លង​ជំ​ងឺ COVID-19 នៅ​ហ្វីលីពីន​សរុប​ពេល​នេះ បាន​លោត​ដល់ ៩៨,២៣២​ករណី​ហើយ ក្រោយពី​អ្នក​ឆ្លង​ជំងឺ​នេះ ៤,៩៦៣​នាក់​ទៀត​ត្រូវបា​នរកឃើញ តែ​ក្នុងពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០១ ខែ​សីហា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​អះអាងថា ករណី​ឆ្លង​ទាំង​ជិត ៥,០០០​នាក់​ក្នុង​មួយ​ថ្ងៃ​បែប​នេះ គឺជា​តួលេខ​ខ្ពស់​បំផុត ដែល​ប្រទេស​អាស៊ាន​មួយ​នេះ មិន​ធ្លាប់​ជួបប្រទះ​នោះឡើយ គិត​ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺ COVID-19 ដំបូង​។ ដោយឡែក​ចំនួន​អ្នកស្លាប់​វិ​ញ ត្រូវបាន​រាយការណ៍​ចំនួន ១៩​នាក់​ទៀត​នៅ​ថ្ងៃ​ដដែល ដែល​នាំ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ២,០៣៩​នាក់​។​

​គួរ​បញ្ជាក់ថា រដ្ឋធានី​ម៉ានីល និង​តំបន់​ជុំវិ​ញ គឺជា​ចំណុច​រងគ្រោះ​ធ្ង​ន់​ធ្ង​រ​ជាងគេ ដោយសារ​វីរុស​កូរ៉ូណា ខណៈ​ខេត្ត​ខា​វីត (Cavite), សេ​ប៊ូ (Cebu), ឡា​ហ្គូ​ណា (Laguna) និង រី​ហ្សា​ល់ (Rizal) ជាដើម គឺជា​តំបន់​រងគ្រោះ​ធ្ង​ន់​ធ្ង​រ​ជា​បន្តបន្ទាប់​។ អាជ្ញាធ​រ​ហ្វីលីពីន​បាន​អំពាវនាវ​ឲ្យ​​​ប្រជា​ជន​ទាំងអស់​បង្កើន​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព ដើម្បី​កុំឲ្យ​ការឆ្លង​កាន់តែ​ខ្លាំងក្លា​ជាង​នេះ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!