គ្រួសាររន្ធត់ចិត្តខ្លាំង ពេលចាប់បានក្រពើពោះប៉ោងៗ ឃើញស្រស់ៗបែបនេះ

​ឆ្អឹង​សរីរាង្គ​​​មួយ​ចំនួន និង អាវយឺត របស់​​​ក្មេង​ប្រុស​​​អាយុ​១៤​ឆ្នាំ ម្នាក់ ត្រូវ​​​បាន​​​គេ​​​​​​យក​​​ចេញពី​​​ក្នុង​​​ពោះ​​​សត្វ​​​ក្រពើ​​​យក្ស​​​មួយ​​​ក្បាល ដោយ​​​ប្រជា​ពល​រដ្ឋ​​​នាំគ្នា​​​តាម​​​ស ម្លា ប់ បន្ទាប់ពី​​​សត្វ​​​ក្រពើ​​​ដ៏​​​ធំ​​​មួយ​​​ក្បាល​​​នេះ បាន​​​ខាំ​​​អូស​​​យក​​​ក្មេង​ប្រុស​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដើម្បី​​​ស៊ី​​​ជា​​​អាហារ ប្រមាណ​​​ជា ១ សប្តាហ៍​​​កន្លង​មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​​​តាម​​​ការ​​​ដក​​​ស្រង់​​​យក​​​មក​​​ផ្សាយ​​​របស់​​​កាសែត ថៃ​​​រ៉ាត់ ក្នុង​​​ប្រទេស​​​ថៃ បាន​​​បញ្ជាក់ថា កាលពី​​​ថ្ងៃទី ២៦​​ខែ កក្កដា ឆ្នាំ ២០២០ វេលា​​​ម៉ោង ២ រសៀល នៅ​​​ឆ្នេរ​​​កោះ បរ​​​នៀវ ក្នុង​​​ខេត្ត​​​សា​​​រ៉ា​​​វ៉ា​​​ក់ ប្រទេស​​​ម៉ា​​​ឡេ​​​ស៊ី​​ មានការ​​​ភ្ញាក់ផ្អើល​​​មួយ​​​បាន​​​កើត​​​ឡើង ដែល​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ម្នាក់ៗ​​​ដែល​​​រស់​​​នៅក្នុង​​​តំបន់​​​នោះ មាន​​​អារម្មណ៍​​​រន្ធត់​​​យ៉ាង​​​ខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​ភ្ញាក់​ផ្អើល ដោយសារ​​​តែ​​​មាន​​​សត្វ​​​ក្រពើ​​​យក្ស​​​មួយ​​​ក្បាល បាន​​​អូស​​​ក្មេង​ប្រុស​​​ម្នាក់ អាយុ ១៤ ឆ្នាំ​​ ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ជ្រៅ​​​ដើម្បី​​​ស៊ី​​​ជា​​​អាហារ ខណៈ​​​ដែល​​​ក្មេង​ប្រុស​​​រូប​​​នេះ កំពុង​​​ដើរ​​​រើស​​​ខ្យ​ង​​​នៅ​​​តាម​​​ព្រៃ​​​លិច​​​ទឹក​​​ជាមួយ​​​សាច់ញាតិ និង​​​ម្តាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ព័ត៌មាន​​​បាន​​​បន្ថែម​​​ថា ចាប់តាំងពី​​​ពេល​នោះ​​​មក ប្រជា​ពល​រដ្ឋ​​​នៅលើ​​​កោះ បាន​​​នាំ​​​គ្នា​​​ដើរ​​​ស្វែង​រក​​​សត្វ​​​ក្រពើ​​​យក្ស​​​នេះ​​ ទៅតាម​​​ស្នាម​​​ឈា ម​​​ដែល​​​ស្រក់​​​នៅ​​​លើ​​​ភក់ និង​​​នៅក្នុង​​​ព្រៃ​​​លិច​​​ទឹក នៃ​​​ឆ្នេរ​​​កោះ​​​នេះ រហូតដល់​​​ថ្ងៃទី ១ ខែ សីហា នេះ ក៏​​​ស្រាប់តែ​​​ពល​រដ្ឋ​​​បានឃើញ​​​សត្វ​​​ក្រពើ​​​ដ៏​​​ធំ​​​នេះ កំពុង​​​សំងំ​​​នៅក្នុង​​​ព្រៃ​​​លិច​​​ទឹក​​​មួយ​​​កន្លែង ដែល​​​មាន​​​ចម្ងាយ​​​ពី​​​ទីតាំង​​​កើតហេតុ​​​ប្រហែល ៣ គីឡូម៉ែត្រ ហើយក៏​​​នាំគ្នា​​​ស្ទាក់​​​វាយ និង បាញ់ស ម្លា ប​់​​​តែម្តង ដើម្បី​​​យកមក​​​ពិ​និត្យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​​​ល​ទ្ធ​ផល​​​ក្រោយពី​​​បាន​​​វះ​​​ពោះ​​​រួចមក គឺ​​​នៅក្នុង​​​ពោះ​​​សត្វ​​​ក្រពើ​​​ដែល​​​មាន​​​ប្រវែង​​​រហូតដល់ ៤,៥០ ម៉ែត្រ នោះ ត្រូវ​​​បាន​​​គេ​​​ប្រទះឃើញ​​​អាវយឺត​​​មួយ ដែល​​​ម្តាយ​​​ក្មេង​ប្រុស បាន​​​អះអាង​​​ថា ពិតជា​​​អាវយឺត​​​របស់​​​កូន​​​ដែល​​​ពាក់​​​កាលពី​​​ថ្ងៃ​​​កើត​​​ហេតុ ១០០% ព្រម​ទាំង​​​បាន​​​បន្សល់​​​នូ​វ​​​ឆ្អឹង​​​រាងកាយ​​​មួយ​ចំនួន​​​ផងដែរ​។​គួរ​​​បញ្ជាក់​​​ថា នៅ​​​លើ​​​កោះ​បរ​​​នៀវ នេះ​​​សំបូរ​​​សត្វ​​​ក្រពើ​​​ទឹកសាប និង​​​ក្រពើ​​​ទឹកប្រៃ រាប់​​​សិប​​​ក្បាល ហើយ​​​នៅ​​​រៀងរាល់​​​ឆ្នាំ ពួកក្មេងៗ និង​​​អ្នក​​​នេសាទ ពិសេស​​​អ្នក​​​ដេក​ចាំ​​​ចំការ ដូង​ប្រេង ត្រូវ​​​សត្វ​​​ក្រពើ​​​ខាំ​​​ស៊ី​ជា​​​អាហារ​​​ជា​​​ញឹកញាប់ ថែម​​​ទៀត​​​ផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!