បំបែកសំណុំរឿង ស ម្លាប់ មនុស្ស ២នាក់ក្នុងចម្ការចេក នៅរតនគិរី កើតចេញពីរឿងមួយនេះ

នាយកដ្ឋាន​ន​គ​របាល​ព្រហ្ម​ទ​ណ្ឌ ដឹកនាំ​សហការ​បំបែក​សំណុំ​រឿង​ឃា តកម្ម​ស ម្លាប់​បុរស​ពីរ​នាក់ នៅ​ស្រុក​កូន​មុំ ខេត្ត​រតនគិរី បាន​ដោយ​ជោគ​ជ័យ​នៅ​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២០​នេះ ដោយ​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រ​ចេះ ក្រោយ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនី​យ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ន​គ​របាល​ជាតិ​, ឧត្តមសេនីយ៍​ឯក អ៉ិន បូរ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី លោក​ឧត្តមសេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​ន​គ​របាល​ព្រហ្ម​ទ​ណ្ឌ ឲ្យ​កម្លាំង​ជំ​នា​ញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ​។​

ក្រោយ​ទទួលបាន​បទបញ្ជា​នេះ លោក​ឧត្តមសេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ន​ន​គ​របាល​ព្រហ្ម​ទ​ណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ កម្លាំង​ន​គ​របាល​ខេត្ត​រតនគិរី​, ត្បូង​ឃ្មុំ និង​កម្លាំង​ន​គ​របាល​ខេត្ដ​ក្រ​ចេះ តាំងពី​ថ្ងៃកើតហេតុ រហូត​ចាប់ខ្លួនបាន​ជន​ដៃដល់​នៅ​ចំណុច​ជាំ​ភឹង ភូមិ​ប្រ​ម៉ា ឃុំ​កំពង់ដំ​រី ស្រុក​ឆ្លូង ខេត្ត​ក្រ​ចេះ​។​

សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា ជន​ដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ សេត លី បាន​សារភាពថា ជន​រង​គ្រោះ​ទាំង​ពីរនាក់ (​បងថ្លៃ ប្អូនថ្លៃ​) ដែល​ខ្លួន​ចាក់​សម្លាក់ មាន​ម្នាក់​ជា​សា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់ខ្លួន ហើយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​បានឃើញ​ប្រពន្ធ និង​ជន​រង​គ្រោះ​កំពុងដេក​ជាមួយគ្នា​។ ជន​រង​គ្រោះ​ទី​១៖​ឈ្មោះ បាក់ ណាន (​សា​ហាយ​ជាមួយ​ប្រពន្ធ​ជន​ដៃដល់​) និង​ទី​២៖​ឈ្មោះ គឹម សារឿន (​បងថ្លៃ ឈ្មោះ បាក់ ណាន​)​។​

​បើ​តាម​ចម្លើយសារភាព ដោយ​ចិត្ត​ខឹង​ទ្រាំ​មិន​បាន​ប្រហែល​ម៉ោង​៨​យ​ប់ ថ្ងៃកើតហេតុ​ពេល​ជន​រង​គ្រោះ និង​បងថ្លៃ កំពុង​ដើ​រឆ្លុះ​កង្កែប ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​កាក់​ពីមុខ​ដើម្បី​សួរនាំ ហើយ​ក៏​ដក​កាំ បិត​ចាក់​ចំ​បំ ពង់ក​តែម្ដង​។ ពេល​នោះ បងថ្លៃ​របស់​ជន​រង​គ្រោះ​ឃើញក៏​រត់គេច ប៉ុន្ដែ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាក់ និង​អា​រក​បន្ថែម​ទៀត រហូត​ស្លា ប់​ទាំងពីរ​នាក់​នៅក្នុង​ថ្លុកឈាម​។ ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បាន​រត់​ទៅ​ស្រុក​កំណើត នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ​។​

​សូម​ជ​ម្រាប​ថា នៅ​យ​ប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​ឃា តកម្ម​កើតឡើង ស្ថិតនៅក្នុង​ក្រុមហ៊ុន​ហ​ង័អាន់​យ៉ា​ឡាយ​ចំ​ការ​ចេក ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សេរីម​ង្គ​ល ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។ រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា​ទើប​មាន​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​ម្លាំង​សមត្ថកិច្ច​ថា មាន​មនុស្ស​ដេក​ស្លា ប់​នៅក្នុង​ចំ​ការចេក ហើយ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​តែម្ដង​។​

​បច្ចុប្បន្ន​ជន​ដៃដល់​កម្លាំង​នាយកដ្ឋាន​ន​គ​របាល​ព្រហ្ម​ទ​ណ្ឌ បាន​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគ​របាល​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​ប្រគល់​បន្ដ​ឲ្យ​ស្នងការដ្ឋាន​នគ​របាល​ខេត្តរតនគិរី ដែល​ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិ​វិធី​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!