មន្ទីរសុខាភិបាល ថារបាយការណ៍ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ រឿងអ្នកមានកូវីដ១៩ ធ្វើបាយសម្លរជូនចាស់ៗ ទៅវត្ត ជារឿងមិនពិត

មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដោយ​បដិសេធ ចំពោះ​របាយការណ៍​រប​ស់ អ៊ំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទៅកាន់​អភិបាលក្រុង​តាខ្មៅ ពាក់​ព័ន្ធ​នឹង​សកម្មភាព ស្ត្រី​កង​ទ័​ពមួក​ខៀ​វ​ម្នាក់ ដែល​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩​។​

​ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ ម​ន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល បាន​អះអាងថា ករណី​ដែល លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ធ្វើ​របាយការណ៍​ជូន លោក​អភិបាលក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ស្ដី​អំពី​សកម្មភាព​របស់ អ្នក​ជំងឺ ផ្ទុកមេរោគ​កូវី​ដ​១៩ រស់នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែល​ទើបនឹង​រកឃើញ​ថ្មី នៅ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២០​ថា បាន​ធ្វើ​សកម្មភាព​ដូច​ក្នុង លិខិត​លេខ ០១១/២០ រ​បក ចុះ​ថ្ងៃទី​១០​ខែ​សីហា ឆ្នាំ​២០២០ (​បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង ចែក​ប្រាក់​ដល់​ក្មេងៗ​ព្រម​ទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​) គឺ​មិន​ត្រឹមត្រូវ​ទេ គ្មាន​ប្រភព​ច្បាស់លាស់​ខុសពី​ការ​ចុះ​ធ្វើ​អង្កេត តាមដាន​ស្រាវជ្រាវ​របស់​ម​ន្ត្រី​ជំនាញ​សុខាភិបាល និង​ការសហការ​ផ្តល់​ព័ត៌មាន​ពី​អ្នក​ជំ​ងឺ និង​ក្រុមគ្រួសារ​របស់គាត់​។​

​ម​ន្ទីរ​សុខាភិបាល ខេត្ត​កណ្តាល បាន​បញ្ជាក់​ទៀតថា ជាក់ស្តែង​ម​ន្ត្រី​ជំនាញ​សុខាភិបាល​បាន​សហការ​ជាមួយ អាជ្ញាធ​រ​គ្រប់​ថ្នាក់ អនុវត្ត​តាម​បច្ចេកទេស​ជំនាញ​ជា​ជំ​ហានៗ តាម​វិធានការ​បង្កា​រទ​ប់​ស្កាត់ ការ​ច​ម្ល​ង​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល​។ ក្រោយពី​អ្នក​ជំងឺ​ខាងលើ​ទទួល​ល​ទ្ធ​ផល តេស្ត​មេរោគ​កូវី​ដ ១៩ វិជ្ជមាន ក្រុមការងារ បាន​ចុះយក​សំណាក ដើម្បី​ធ្វើតេស្ត រក​មេរោគ​កូវី​ដ​១៩ ដល់​សមាជិក​ក្រុមគ្រួសារ​អ្នក​ជំងឺ ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ចំនួន​៩​នាក់ (​ស្រី ០៣​នាក់​) នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ហើយ​ល​ទ្ធ​ផល​តេ​ស្តពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមាន ទាំង ០៩​នាក់ នៅវេលា​យ​ប់​ថ្ងៃ​នោះដែរ ហើយ​អ្នក​ទាំង​០៩​នាក់ បាន​និង​កំពុង​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័​ក រយៈពេល​១៤​ថ្ងៃ នៅ​ម​ណ្ឌ​ល​ច​ត្តា​ឡី​ស័​ក​ក្នុង​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ការ​ពិ​និត្យ អង្កេត​តាមដាន និង​ព្យាបាល​។ ជា​បន្តម​ន្ត្រីសុខា​ភិបាល នឹង​សហការ​ជាមួយ​អាជ្ញាធ​រ អ្នក​ជំងឺ និង​ក្រុមគ្រួសារ​គាត់ ដើម្បី​ស្រាវជ្រាវ អង្កេត​រក​អ្នក​ប៉ះពាល់ ដោយ​ប្រយោល​បន្ថែម​ទៀត​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២០​នេះ លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ធ្វើ​របាយការណ៍​មួយ ជ​ម្រាប​ជូន​អភិបាលក្រុង​តាខ្មៅ ដោយ​អះអាងថា ស្ត្រី​កង​ទ័​ពមួក​ខៀ​វ ដែល​ត្រូវបាន រកឃើញ​មាន​ផ្ទុកមេរោគ​កូវី​ដ​១៩ បាន​មក​ដល់ផ្ទះ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ពេល​មក​ដល់ផ្ទះ បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រម​ទាំង​បាន​ធ្វើ​ច​ង្វាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជ​ម្ពូ​ព្រឹក​ថែមទៀ​ត ព្រម​ទាំង​អះអាងថា ប្រជា​ពល​រដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ មាន​ការព្រួយបារម្ភ​ខ្លាច ដោយសារតែ​អ្នក​ជំងឺ​បាន​ប៉ះ​ពា​ល់ អ្នកជិតខាង​ជាច្រើន​។​

​បើតាម លោក អ៊ុំ ឡេង មេ​ឃុំ​សិត្បូ បាន​បញ្ជាក់ប្រាប់​បណ្តាញ​ព័​ព័ត៌មាន Fresh News ឱ្យដឹងថា ការ​ប្រមូល​ព័ត៌មាន​របស់លោក ខាងលើ​នេះ គឺ​បាន​មកពី​អ្នកជិតខាង និង​មេភូមិ​ព្រែកត្រែង​។​

​ទោះជា​យ៉ាងនេះ​ក្តី បើតាម លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​, ក្រោយ​មាន​ករណី​ខាងលើ​នេះ ម​ន្ត្រីសុខា​ភិបាល បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់ ព្រម​ទាំង​បាន​យក​សំណាក មនុស្ស​ជា​សាច់ញាតិ​ប្រមាណ ១៣​នាក់ ទៅ​ពិ​និត្យ​សុខភាព​រក​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​ពួក​មិនឃើញ​មាន​មេរោគ​កូវី​ដ​១៩​នោះឡើយ​។ ទោះបី​មិនទាន់​ឃើញ​មាន​កូ​វីដ​១៩​ក៏ដោយ​ចុះ សាច់ញាតិ​ទាំង​១៣​នាក់ ក៏​ត្រូវបាន​យកទៅឱ្យ​ធ្វើ​ច​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​ម​ណ្ឌ​ល​ធ្វើ​ច​ត្តា​ឡី​ស័​ក​កម្រិត​២​ផងដែរ​៕​

​ខាងក្រោម​នេះ​ជា​សេចក្តី​ជូន​ដំ​ណឹ​ង​របស់ ម​ន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​៖​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!