ធ្លាប់រកស៊ីខុសជំពាក់គេវ័ន្តក មកចាប់ឱកាសចុងក្រោយជោគជ័យស្ទើរមិនជឿ ក្លាយជាម្ចាស់ប្រេនដើមទុនរាប់សែនដុល្លារ

ប្រេន​គ្រឿង​សម្អាង​ទី៣ របស់​ក្រុមហ៊ុន ដាណា ទ្រី ទើប​កាត់​ខ្សែបូរ​សម្ពោធ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០២០​នេះ ហើយ​ម្ចាស់​ប្រេន​ថ្មី​នោះ គឺ​អ្នក​ស្រី ណើ ចាន់ត្រា ដែល​ធ្លាប់​រកស៊ី​ជំពាក់​គេ​វ័ន្តក តែ​ប្ដូរ ៣៦០​ដឺ​ក្រេ មក​ទទួល​ជោគ​ជ័យ​ស្ទើរ​នឹក​ស្មាន​មិន​ដល់។

ប្រេន CTM ត្រូវ​បាន​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី នាំចូលជាផ្លូវការ នៅ​ដើម​ឆ្នាំ២០២០ ហើយ​ប្រគល់សិទ្ធិ​ចែកចាយ​ផ្ដាច់​មុខ​នៅកម្ពុជា ជូនដល់​លោកស្រី ណើ ចាន់ត្រា និងលោក ម៉េត បាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ រយៈពេល​មិនដល់ ៥ខែ អ្នកស្រី ណើ ចាន់ត្រា បានកសាងឈ្មោះ CTM ឱ្យ​ផ្ទុះ​ក្នុងទីផ្សារ ហើយទទួល​បាន​អ្នកតំណាង​ចែកចាយ​ដល់ទៅ ៣ពាន់នាក់។

អ្នក​ស្រី ណើ ចាន់ត្រា បាន​បញ្ជាក់​ថា ភាព​ជោគជ័យ​នៅ​ថ្ងៃ​នេះ កើត​ចេញ​ពី​ការ​បង្ហាញ​ផ្លូវ ពី​លោក​ស្រី ទ្រី ដាណា និង​លោក ហ៊ីង បញ្ញារិទ្ធ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី។ រៀប​រាប់​ប្រវត្តិ​ដំបូង អ្នក​ស្រី ណើ ចាន់ត្រា បាន​ថ្លែង​ថា "នឹក​​​ស្មាន​​​មិន​​​ដល់​​​ទេ​​​ថា​​​មាន​​​ថ្ងៃ​​​នេះ ព្រោះ​​​វា​​​ប្ដូរ​​​សឹង​​​តែ ៣៦០​​ដឺ​ក្រេ និយាយ​​​ទៅ​​​គឺ​​​ខុស​​​ស្រឡះ​​​តែ​​​ម្ដង​។ កាល​​​រៀប​​​ការ​​​ហើយ​​​ភ្លាម ​​ឆ្នាំ​២០១២ មិន​​​ដឹង​​​ថា​​​ត្រូវ​​​រក​​​ស៊ី​​​អី លុយ​​​ក៏​​​គ្មាន មុខ​​​របរ​​​ក៏​​​គ្មាន នៅ​​​តែ​​​ផ្ទះ យូរ​​​ៗ​​​ជំពាក់​​​គេ​​​ទៀត​។ ថា​​​មិន​​​ចង់​​​ពឹង​​​លើ​​​ប្ដី ចាប់​​​ផ្ដើម​​​សាក​​​លក់​​​ខោអាវ​​​ជ​ជុះ លក់​​​បាយ​​​ម្ហូប វេ​រ​​​លុយ អ៊ុតសក់ លក់​​​ចាប់ហួយ​​​គ្រប់​​​មុខ ជួល​​​តូប​​​គេ​​​ក្នុង​​​ផ្សារ ហើយ​​​ឆ្លៀត​​​ធ្វើ​​​ការ​​​ទៀត រក​​​លុយ​​​សង​​​គេ​​​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​"

អ្នក​ស្រី បន្ត​ថា "ចៃដន្យ​អី ថ្ងៃមួយ ស្ងាត់​​​ៗ​​​ឃើញ​​​បង​​​ស្រី ទ្រី ដា​ណា live លក់ NNP មើល​​​ទៅ​​​ទំនង ណា​​​មួយ​​​ពេល​​​ទាក់​​​ទង​​​ទៅ គាត់​​​ពន្យល់​​​ច្បាស់​​​ផង ក៏​​​ប្រថុយ​​​ជ​ម្រុះ​​​គ្រឿង​​​សម្អាង​​​ផ្សេង​​​ទៀត​​​ចោល​​​ទាំង​​​អស់ រួច​​​យក​​​ដើម​​​ទុន​​​ខ្លះ និង​​​ខ្ចី​​​ធនាគារ​​​ខ្លះ មក​​​រក​​​ស៊ី​​​ជាមួយ​​​ផលិត​​​ផល NNP មួយ​​​មុខ​​​គត់។ បន្ទាប់​ពី​រក​ស៊ី គ្រឿង​សម្អាង NNP មួយ​រយៈ បង​ស្រី​អគ្គនាយិកា ក៏​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​កាន់​ប្រេន CTM ហើយ​ពេល​នេះ គឺ​ខ្ញុំ​មាន​អ្នក​តំណាង​ចែក​ចាយ​ប្រហែល ៣ពាន់​នាក់ អរគុណ​បង​ស្រី​ខ្លាំង​ណាស់"។

លោក​ស្រី ទ្រី ដាណា អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បាន​លើក​ឡើង​ថា ប្រេន CTM នេះ ជា​ប្រេន​គ្រឿង​សម្អាង​ទី៣ ដែល​ក្រុមហ៊ុន​បាន​នាំ​ចូល។ ការ​នាំ​ចូល​ប្រេន​ថ្មីៗ គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​នារី​ខ្មែរ បាន​ចាប់​ផ្ដើម​ជំនួញ ខណៈ​ដែល​ប្រេន NNP មាន​ការ​ចង្អៀត​លើ​ទី​ផ្សារ​ទៅ​ហើយ។ អ្នក​ស្រី បាន​បន្ត​ទៀត​ថា ប្រេន​ថ្មី​នេះ នាំ​ចូល​ពី​រោងចក្រ​ខុស​គ្នា លក្ខណៈ​សម្បត្តិ​ខុស​ៗ​គ្នា តែ​មាន​គុណភាព​ល្អ​ដូច​គ្នា។ ចំណែក​ការ​ផ្ដល់​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ ជូន​ដល់​អ្នក​ស្រី ណើ ចាន់ត្រា គឺ​ដោយ​សារ មើល​ឃើញ​ពី​សមត្ថភាព​ពិតៗ ហើយ​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ CTM នឹង​ល្បី​ដូច​ NNP។

ចំណែក​លោក អគ្គនាយក ហ៊ីង បញ្ញារិទ្ធ បាន​ថ្លែង​ការ​កោត​សរសើរ​ដល់​នារី​ខ្មែរ ដែល​ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី មិន​ចាញ់​បុរស។ ទោះ​បី​ពេល​នេះ ស្ថិត​ក្នុង​សម័យកាល​កូវីដ១៩ លោក​អគ្គនាយក បាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​រកស៊ី​ដូច​ធម្មតា ដើម្បី​សេដ្ឋកិច្ច ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ការពារ​ជាប់​ជា​និច្ច។ លោក ហ៊ីង បញ្ញារិទ្ធ ក៏​បាន​លើក​ទឹក​ចិត្ត​តំណាង​ចែក​ចាយ​ទាំង​អស់ ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ដើម្បី​ជួយ​ដល់​អ្នក​ជួប​ការ​លំបាក​ក្នុង​ពេល​កូវីដ១៩ នេះ​ផង​ដេរ៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!