ទ្រី ដាណា ធ្វើពិធីសច្ចាប្រណិធានផឹកទឹកសម្បថ ស្បថរលាយទ្រព្យ វិនាសអន្តរាយ បើខ្លួនសម្ដែង គ្មានភាពស្មោះត្រង់

ម្ចាស់​ហាង​ពេជ្រ​ដ៏​ល្បី​ឈ្មោះ​នៅ​ព្រែក​ព្នៅ និង​ជា​អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី បាន​ធ្វើ​ពិធី​សច្ចាប្រណិធាន​ដ៏​ធំ​មួយ​នៅ​អគារ The Premier Centre Sen Sok ដោយ​ផឹក​ទឹក​សម្បថ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​រកស៊ី មិន​សម្ដែង មិន​កិប​កេង គឺ​រក​ស៊ី​ដោយ​ភាព​ស្អាត​ស្អំ ត្រឹម​ត្រូវ។

អ្នក​ស្រី​បាន​សរសេរ​រៀប​រាប់​ថា៖ "ថ្ងៃ​នេះ នាង​ខ្ញុំ និង​ស្វាមី​បាន​ធ្វើ​សច្ចាប្រណិធាន ផឹកទឹកសម្បថ បញ្ជាក់​ពី​ភាព​ស្មោះត្រង់ នៅមុខ​ព្រះសង្ឃ បារមី​គ្រប់​ទិស​ទី និង​គ្រប់​ជាន់ថ្នាក់។ នាង​ខ្ញុំ​មិន​ដែល​បោកប្រាស់ មិន​ចេះ​សម្ដែង មុខ​មហា​ជន មិន​កិបកេង​តំណាង មិន​ដែល​ប​ង្រៀន​ពួកគាត់ ឱ្យ​ប្រាសចាក​ពី​ភាពត្រឹមត្រូវ​ឡើយ​។

​បើ​គ្រប់​យ៉ាង​ដែល​នាង​ខ្ញុំ​ធ្វើ ជា​រឿង​សម្ដែង បើ​នាង​ខ្ញុំ​បានកិប​កេងតំ​ណា​ង រកស៊ី​មិន​ត្រឹមត្រូវ សុំឱ្យ​រលាយ​ទ្រ​ព្យ​ទាំងអស់​ដែល​ខ្ញុំ​រក​បាន​ទាំង​លំ​បាក សុំឱ្យ​ជីវិត​ខ្ញុំ​រល​ត់​ភ្លាមៗ ជិះឡាន​ក្រឡាប់​ឡាន ធ្វើ​ដំណើរ​ជួប​គ្រោះ​ទាន់​ហត់ វិនាស​ម​រណា អន្តរាយ​ភ្លាមៗ​។ ខ្ញុំ​សូម​ធ្វើ​សម្បថ​ចំ​ពោះ​បារមី ​ អា​រុក្ខ​​​អារក្ស លោក​​​តា​​​ក្រហម​ក ព្រះ​​​អង្គ​​​ចេក​​​ព្រះ​​​អង្គ​​​ចម អ្នក​​​តា​​​ឃ្លាំង​​​មឿង អ្នក​​​តា​​​ដំបង​​​ដែក អ្នក​​​តា​​​ដំបង​​​គ្រញូង លោក​​​យាយ​​​ទេព ព្រះ​​​អង្គ​​​វិហារ ព្រះ​​​អង្គ​​​វត្ត​​​​គោក​​​ស្លែង​។

​នៅ​ថ្ងៃ​នេះ ខ្ញុំ​សុំ​បន់ស្រន់​ដល់​ទេវតា បារមី​គ្រប់​ទិស​ទី មកជួយ​​​ធ្វើ​​​ជា​​​អធិបតី​​​សាក្សី​ចំពោះ​​​ពិធី​​​សម្បថ​​​នេះ ហើយ​ថែរក្សា​អ្នក​តំណាង​នៃ​ប្រេន​ទាំង​៣ NNP NUNA CTM ឱ្យ​រីកចម្រើន​ត​កូនចៅ​។ សូម​​​អស់​​​លោក​​​អា​រុក្ខ​​​អារក្ស ​​អ្នក​​​តា​​ និង​​​​បារមី​​​ដ៏​​​ស័ក្តិ​​​សិទ្ធិ​​​ទាំង​​​អស់ ជួយ​ដឹងលឺ បើ​មាន​អ្នក​បំពាន យាយី បង្ខូច​ឈ្មោះ​រូបនាង​ខ្ញុំ និង​អ្នក​តំណាង​ចែកចាយ នៃ​ក្រុមហ៊ុន ដា​ណា ទ្រី សូម​ឱ្យ​សាប​ដូចជា​ទឹក​ទ​ន្លេ រីង​ហួត​ដូចជា​វាល​ខ្សាច់ បរា​ជ័យ​គ្រប់​ភារកិច្ច និង​ការ​រកស៊ី ទោះបី​កំពុងរីក​ចម្រើន​យ៉ាងណាក៏ដោយ ។នាង​ខ្ញុំ ទ្រី ដា​ណា និយាយ​ពិត ធ្វើ​ពិត ធ្វើ​ដោយ​ភាពត្រឹមត្រូវ មិន​បោកប្រាស់ មិន​សម្ដែង​ឡើយ។ ​


​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!