ចប់បាត់! ក្រុមហ៊ុនវៀតណាម ប្ដឹង Tik Tok ទារសំណងកប់ក្ដោង ដោយសាររឿងមួយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម VNG កំពុង​រៀប​ចំ​ពាក្យបណ្តឹង​ប្រឆាំង​កម្មវិធី​កម្សាន្ត​ដ៏​ពេញ​និ​យម TikTok ពី​បទ​ប្រើប្រាស់​បទ​ច​ម្រៀង​ដោយ​រំ​លោភ​ក​ម្មសិ​ទ្ធិ​បញ្ញា​។​

យោងតាម​ការចេញផ្សាយ​របស់​សារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន VNG បាន​រៀបចំ​ពាក្យបណ្ដឹង ប្ដឹង TikTok ដោយ​យក​បទ​ច​ម្រៀង​របស់​ផលិតកម្ម Zing ដែល​ជា​បុត្រ​ស​ម្ព័​ន្ធ​របស់ខ្លួន​ទៅប្រើ​ជាមួយ​វីដេអូ​ផ្សេង ដោយ​មិន​មាន​ការអនុញ្ញាត និង​រំលោភក​ម្មសិ​ទ្ធិ​បញ្ញា​។​

​តាម​ការបញ្ជាក់​ពី​តុលាការក្រុង​ហូ​ជី​មិញបាន​ឲ្យ​ដឹងថា ក្រុមហ៊ុន VNG បាន​ទាមទារ​ឲ្យ TikTok លុបចោល​បទ​ច​ម្រៀង​របស់ខ្លួន​ទាំងអស់ ព្រម​ទាំង​ទារ​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ប្រមាណ ៩.៥​លាន​ដុល្លារ​អាមេរិក​។​

VNG ជា​ក្រុមហ៊ុន​ធំ​មួយ​នៅ​ក្នុងប្រទេស​វៀ​ត​ណា​ម​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៤ ដែល​ផ្តល់​សេវាកម្ម​ហ្គេម​អន​ឡាញ​, ច​ម្រៀង និង​កម្មវិធី​ផ្ញើ​សារ​នៅលើ​ទូរ​ស័​ព្ទដៃ​។​ ​គួរបញ្ជាក់​ផងដែ​រថា កម្មវិធី TikTok មាន​អ្នកប្រើប្រាស់​ប្រមាណ ១០​លាន​នាក់​នៅក្នុង​ប្រទេស​វៀតណាម​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!