អ្នកភូមិជាមួយនៅមិនសុខ ទម្លាយរឿងពិត អ៊ំស្រី ទ្រី ដាណា មកពីគាត់ចិត្តអាក្រក់បែបនេះទើបមានរឿង

ប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ មាន​ការ​បែក​ធ្លាយ​សំឡេង លោក​ស្រី ទ្រី ដាណា និយាយ​ខ្លាំងៗ​ដាក់​អ៊ំ​ស្រី ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​ខ្លាំង​លើ​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ។ ប៉ុន្តែ​អ្នក​ជិត​ខាង​ម្នាក់​របស់​លោក​ស្រី ទ្រី ដាណា ស្រាប់​តែ​ចេញ​មក​និយាយ​រឿង​ពិត កើត​ចេញ​ពី​ការ​ច្រណែន​ខឹង​របស់​អ៊ំ​ស្រី ដោយ​សារ ទ្រី ដាណា មិន​ទិញ​ផ្ទះ ហើយ​ក៏​នាំ​គ្នា​ព្រួត​មក​ធ្វើ​បាប និយាយ​មិន​ល្អ​ពី ទ្រី ដាណា។

ម្ចាស់ Facebook ដែល​ជា​អ្នក​នៅ​ព្រែក​ព្នៅ​ដែរ​នោះ​បាន​សរសេរ​ថា៖ "ប៉ុន្មានង៉ៃ​នេះ គេ share សំឡេង ដា​ណា ឆាត​ទៅ​អ៊ំស្រី​គាត់ ថា​មិន​ចង់​យាយ​ទេ តែ​នាក់​មិនដឹង​រឿង ចេះតែ​រិស​គន់​គ្នា ហត់​ជំ​នោះ​។ ធម្មតា ដា​ណា សំដីតែ​ចឹ​ង ខ្លាំងៗ​លឺ​លឺ តែ​ចិត្តល្អ មិន​ចេះ​គុំគួន មិន​ដែល​រករឿង​ពីណា​ទេ​នៅ​ស្រុក មាន​តែ​ជួយ​គេ បង​ប្អូន​ក៏​ជួយ​ច្រើដែរ ខ្ញុំ​នៅ​ម៉ា​ដុំ​ផ្ទះ​គាត់ ដឹង​រឿង​ខ្លះៗ​។ រាល់​ង៉ៃ ប្អូន​ប្រុស​២​នាក់​នៅ​ជាមួយ​គាត់ រកស៊ី​ជាមួយ​គាត់ ខុស​តែ​បងស្រី​គេ​ម្នាក់ឯង មិន​ចូល​ជាមួយ​គេ​។

​កាល​ម៉ែឪ​ឈឺ ឃើញ​នាង ដា​ណា ខំ​ណាស់ រកលុយ​ផង ទៅ​មើល​នៅ​ពេទ្យ​ផង តែ​កាល​នោះ មិនដឹង​មាន​បង​ប្អូន ពូ​មីង អ៊ំណាខ្លះ​ជួយ​មើល​ទេ​។ កាល​គ្នា​នៅ​ក្រ នៅផ្ទះ​តូច ដូច​មិនដែល​លឺ​រឿង​បង​ប្អូន​ណា និយាយ​អី ដល់​តែ​ឥឡូវ​គេ​ល្បី គេ​រកស៊ី​មានបាន លឺ​តែ​មានរឿង​បង​ប្អូន សាច់​ញាត​ជាប់​រហូត​។

​អ៊ំស្រី​គាត់ ក៏​ខ្ញុំ​ស្គាល់​ដែរ ស្គាល់​ទាំង​កូនៗ​គាត​ទៀត ផ្ទះ​នៅ​ផ្លៅតូ​ច ហួស​ផ្ទះ ដា​ណា តិច​ហ្នឹង​។ កាល​មុន ដូច​មិនសូវ​រួសរាយ​នឹង​គ្នា​ប៉ុន្មាន​ទេ កាល​ដា​ណា​នៅ​ក្រ មើលងាយ​គ្នា​ណាស់ ទាំង​ផ្ទះ មិន​ចង់​និយាយ​រក​គ្នា​ផង តែ​ដា​ណា​មិនដែល​គុំគួន​អី​។ ខ្ញុំ​មិនដឹងថា ដា​ណា ធ្លាប់ជួយ​អី​គាត់​ខ្លះអ​ត់​ទេ តែ​មើលទៅ​អ៊ំស្រី​គាត់ និង​កូន​នោះ ក៏​ធ្លាប់​យក​របស់ ដា​ណា ទៅ​លក់​ដែរ ហើយ​ឃើញ live លក់​ទៀត​។ ក្រោយ​មក មិនដឹង​ម៉េច ទៅ​យក​របស់​បងស្រី ដា​ណា មក​លក់​វិញ ហើយ​ដូចជា​ទៅ​មាន​ប៉ាក់​ពួក​ម៉េច​មិនដឹង​

​កាល​មុន​នោះ ធ្លាប់​លឺ​គាត់​និយាយថា ឱ្យ ដា​ណា ជួយ​ទិញ​ផ្ទះ​គាត់ តែ ដា​ណា គាត់​មិន​ទិញ​ទេ ដាច់ខាត ព្រោះ​ផ្ទះ​បែរមុខ​ទៅ​លិច តែ​គាត់​ជួយ​ជា​លុយ ជួយ​ជា​របរ​អី​វិញ​។ ក្រោយ​មក ផ្ទះ​នោះ ចេះតែល​ក់​មិន​ដាច់​ដល់​រាល់ថ្ងៃ ហើយ​នៅតែ​សុំ​ឱ្យដា​ណា​ទិ​ញ តែ​ដា​ណា​នៅតែ​មិន​ទិញ គាត់​ដូច​គុំ​ខឹង​រឿងនេះ​ម៉េច ថា​មិន​ជួយ​បង​ប្អូន ឃើញ​ជួយ​តែ​គេ​។ គាត់​ចេះតែ​ដើរនិយាយ​ប្រាប់​គេឯង ប្រាប់​អ្នកជិតខាង​ថា ដា​ណា ឃើញ​មាន​ចឹង ដើរ​ជួយ​តែ​គេ មិន​ដែល​ជួយ​បង​ប្អូន ហើយ​ជួយ​ម៉េច បើ​ផ្ទះ​គាត់ មិន​ប្រឹង​រកស៊ី​អី​ផង​។

ខ្ញុំ​មិនមែន​សាច់ញាតិ​គាត់​អី​ទេ តែ​ឃើញ ទើសភ្នែក​ពេក កាល​គ្នា​នៅ​ក្រ មិន​ដែល​រ​វ​ល់ មិន​ដែល​មាន​រឿង​អី​ទេ ដល់​ឥឡូវ គ្នា​មានបាន ម្នាក់ៗ​មក​ចង់បាន​ស្រួលៗ គេ​រកស៊ី​ហត់​ណាស់ មិនមែន​ដេកស៊ី​ស្រួល​ទេ លុយ​ក៏​មិនមែន​ធ្លាក់​ពី​លើ​មែក​ដែរ​។ ហើយ​មក​ថា គេ​មិន​ជួយ គុំ​ខឹងគេ ទៅ​ត្រូវ​គ្នា​ជាមួយ​បងស្រី ដា​ណា នោះ​វិញ​។ គិត​លេងៗ​ចុះ​។​

​ពេល​ខ្លះ​បងប្អូន​គឺ​ចឹ​ង ពេល​ឃើញ​មាន ចង់ឱ្យ​ជួយ​មាន​ដូចគ្នា អត់​ខំប្រឹង​ខ្លួនឯង​ទេ អា​គេ​ជួយ​ហើយ ថា​មិនបាន​មួយ​ចំណិត​ទ្រ​ព្យ​គេ​។ ពេល​ខ្លះ ថា​គេ​មានផ្ទះ 4 5​កន្លែង មិន​អោយ​មួយ​នៅ​ទេ​។ អូយ ហើយ​គេ​ខំប្រឹង អត់​គិត​កូន គិត​គ្រួសារ​គេ​ត​ទេ​។​ ​ខ្ជិល​យាយ​ច្រើន រឿង​គ្រួសារ​គេ តែ​ដឹង​ហើយ​មិន​យាយ តឹងចិត្ត​ពេក មាន​តែ​អ្នក​ជួប​រឿង​ចឹង​ចឹង​ទេ បាន​យល់​.​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!