ទីបំផុត អ្នកម្នាង Sineenat បានទទួលឋានៈដូចដើមទាំងអស់វិញ ដោយការតែងតាំងជាថ្មីពីព្រះមហាក្សត្រ

ថ្មីៗ​នេះ​ព្រះមហាក្សត្រថៃ​ព្រះបាទ មហា វិជ្ជ​រ៉ា​ឡុងកន បាន​សម្រេច​ព្រះ​ទ័យ​ប្រទាន​មុខ​តំ​ណែ​ង និង​ឋានៈ​សាជាថ្មី​ដល់​អ្នក​ម្នាង សៃ​នីណាត វ​ង្ស​វិជ្ជ​រ៉ា​ផេ​ក​ឌី (Sineenat Wongvajirapakdi) ក្រោយពី​បាន​ធ្វើ​ការដកហូត កាលពី​ជិត​មួយ​ឆ្នាំមុន​។ នេះ​បើ​តាម​ការចេញផ្សាយ​​​ដោយសារ​ព័ត៌មាន CNA នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២០​។​

​សេចក្តីប្រកាស​របស់​ព្រះរាជវាំង​ថៃ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ អ្នកនាង Sineenat Wongvajirapakdi ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​​​ឲ្យ​មកកាន់​ជាតំ​ណែ​ង​ជា​អ្នក​ម្នាង​ឡើង​វិ​ញ រួមជាមួយ​ឋានៈ​ដទៃៗ​ទៀត​នៅក្នុង​ព្រះរាជវាំង និង​នៅក្នុង​ជួរ​យោធា ហើយ​ទទួលបាន​មេដាយ​កិ​ត្តិ​យស គ្រប់​ជាន់ថ្នាក់​ទាំងអស់​សាជាថ្មី​»​។​

​គួរ​ជ​ម្រាប​ថា កាលពី​ថ្ងៃ​តុលា ឆ្នាំ​២០១៩ ព្រះបាទ មហា វិជ្ជ​រ៉ា​ឡុងកន បាន​ដកហូត​តំណែង ឋានៈ និង​មេដាយ​កិ​ត្តិ​យស​ទាំងអស់ពី​អ្នក​ម្នាង Sineenat ពុំ​ដល់​៣​ខែ​ឡើយ​បន្ទាប់​ព្រះអង្គ បាន​ផ្តល់​តំណែង​ជា​អ្នក​ម្ខាង​នេះ​។ បើតាម​សេចក្តីប្រកាស​របស់​ព្រះរាជវាំង​នាពេល​នោះ ការ​ទ​ម្លាក់​ទ្រង់​ចេញពី​តំ​ណែ​ង ក៏​ព្រោះតែ​អ្នក​ម្នាង​មិន​មានការ​គោរ​ព​​​ចំពោះ​អង្គ​ព្រះមហាក្សត្រ ក៏ដូចជា​ចំពោះ​ព្រះអគ្គ​មហេសី សុធី​តា (Suthida) ព្រម​ទាំង​មិន​ស្កប់ស្កល់​ចំពោះ​ឋានៈ​ខ្លួនឯង ដោយ​ចង់​តម្កើង​ខ្លួន ឲ្យ​ស្មើនឹង​ព្រះអគ្គ​មហេសី​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!