រឿងប្រវត្តិសាស្ត្រមួយ ដែលគ្មានកត់ក្នុងសៀវភៅសិក្សា ពាក់ព័ន្ធនឹងបុណ្យស ព អធិរាជសង់ស៊ីខាន់

គ្មាន​អ្នកណាម្នាក់​អាច​រួច​ជីវិត​ត្រលប់មកផ្ទះ​វិញ​បានឡើយ ក្រោយពេល​ចូលរួម​ដង្ហែ​ស ព​ព្រះ​ចៅ​អធិរាជ​សង់​ស៉ី​ខាន់​យកទៅប​ញ្ចុះ​នៅក្នុង​រាជ​ផ្នូរ ជាហេតុ​ធ្វើឱ្យ​បញ្ហា​ទីតាំង​ផ្នូរ​បញ្ចុះស ព​អធិរាជ​ម៉ុង​ហ្គោល​អង្គ​នេះ នៅតែ​ជា​អាថ៌​កំបាំង​រាប់រយ​ឆ្នាំ​រហូតដល់​ពេលបច្ចុប្បន្ន ពោលគឺ​មិនទាន់​រកឃើញ​ចំណុច​ទីតាំង​ពិតប្រាកដ​នោះ​ឡើយ​។​

នៅ​ចុង​រ​ជ្ជកា​ល​ព្រះ​ចៅ​អធិរាជ​សង់​ស៉ី​ខាន់ (Genghis Khan) កង​ទ័ព​ចក្រពត្តិ​ម៉ុង​ហ្គោល​បាន​ព្យាយាម​វាយលុក​តំ​បន់​ភាគ​ខាង​លិ​ច​ប្រទេស​ចិន​បុរាណ ដែល​មាន​ន​គ​រ​ស៉ី​សៀ​តាំងនៅ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​នៅ​តំបន់​នោះ​កាន់តែ​ក្ដៅ​ខ្លាំង​ទៅៗ ធ្វើឱ្យ​កង​ទ័ព​ម៉ុង​ហ្គោល​ដែល​ធ្លាប់តែ​រស់នៅ​ជាមួយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នោះ ប្រែជា​ល្ហិតល្ហៃ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​លែង​បាន​។​ ទោះបីជា​យ៉ាង​នេះ​ក្ដី ក៏​កង​ទ័ព​ឈ្លានពានដ៏​ក្លាហាន​ទាំង​នោះ នៅតែ​បន្ត​ច្បាំង​ជាមួយ​កង​ទ័ព​ស៉ី​សៀ​រហូត​ទទួលបាន​ជ័​យ​ជម្នះ និង​កម្ទេច​ន​គ​រ​ភាគ​លិច​មួយនេះចោល​ទាំងស្រុង​។​

​ត្រង់​ចំណុ​ចនេះ​ផងដែរ​ក៏​សូម​ជ​ម្រា​ប​ថា ផែនដី​ប្រទេស​ចិន​កាល​ណោះ ត្រូវបាន​បែកខ្ញែក​ជាន​គ​រ​ធំៗ​ចំនួន ៣ រួមមាន​៖ ន​គ​រ​សុង​នៅ​ភាគខាងត្បូង (Song 960-1279) ន​គ​រ​ស៉ី​សៀនៅ​ភាគ​ខាង​លិ​ច (Western Xia 1038-1227) និង​ន​គ​រ​ជី​ង​នៅ​ភាគ​ខាងជើង (Jin 1115-1234) ក្នុង​នោះ​នគរ​ស៉ី​សៀ​បាន​ដួល​រ​លំ​មុនគេ​នៅ​ចុង​រ​ជ្ជ​កាល​ព្រះ​ចៅ​សង់​ស៉ី​ខាន់ នា​គ្រិស្ដសករាជ ១២២៧ ចំណែកឯន​គ​រ​ជី​ង​វិ​ញ ត្រូវ​រ​លំ​រលាយ​ទាំងស្រុង​នៅ​គ្រិស្ដ​សករាជ ១២៣៤ ក្នុង​រ​ជ្ជកា​ល​ព្រះ​ចៅ​អ​គី​ដៃ​ខាន់ (Ögedei Khan) ដែល​ឡើង​សោយរាជ្យ​បន្ត និង​ជា​ព្រះរាជបុត្រ​ទី​៣​របស់​ព្រះ​ចៅ​សង់​ស៉ី​ខាន់​។​

ព្រះ​ចៅ​អធិរាជ​ស ង់​ស៉ី​ខាន់ ក្រោយពេល​ទទួលបាន​ជ័យជម្នះ​លើ​កង​ទ័​ព​ស៉ី​សៀ​ទាំង​ត្រដរ​នោះ​រួចមក ព្រះអង្គ​ក៏បាន​សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៨ ខែ​សីហា គ្រិស្ដ​សករាជ ១២២៧​។​
​យោងតាម​ប្រវត្តិ​សម្ងាត់​របស់​ម៉ុង​ហ្គោល​បាន​ឱ្យដឹងថា ក្នុងពេល​ធ្វើ​សង្គ្រាម​ជាមួយ​ន​គ​រ​ស៉ី​សៀនោះ ព្រះអង្គ​បាន​ត្រូវ​នឹង​ព្រួញ​របស់​សត្រូវ​ដែល​មាន​ជាតិ​ពិស​ខ្លាំង បណ្ដាល​ឱ្យ​រង​របួស​ជាទ​ម្ងន់​។ កន្លង​ទៅ​ជាច្រើន​ថ្ងៃ របួស​របស់​ព្រះអង្គ​មិន​មាន​ការ​ធូរស្បើយ​សោះឡើយ ខណៈ​ព្រះជន្ម​របស់​ទ្រ​ង់​ក៏កាន់​តែ​ចាស់ជរា​ទ្រុឌទ្រោម​ថែម​ទៀ​ត​។ រហូតដល់​ថ្ងៃមួយ ព្រះអង្គ​បាន​ជិះ​សេះ​ចេញបរ​បាញ់​តាម​ទ​ម្លា​ប់​ធម្មតា​ជាមួយ​កង​អង្គ​រក្ស និង​ព្រះរាជ​វ​ង្សា​នុវ​ង្ស​ដទៃ​ទៀ​ត​។ ក្នុងពេល​កំពុងបរ​បាញ់នោះ ព្រះអង្គ​ក៏​ធ្លាក់​ពីលើ​ខ្នង​សេះ បណ្ដាល​ឱ្យ​ព្រះកាយ​របស់​ទ្រ​ង់​ធ្លាក់​ក្នុង​សភាព​ប្រឈួន​ធ្ង​ន់​ធ្ង​រ រហូតដល់​សោយ​ទិវង្គត​ក្នុងពេល​នោះទៅ​។​

​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ត្រូវបាន​លាក់​យ៉ាង​សម្ងាត់​បំផុត ដើម្បី​កុំឱ្យ​កង​ទ័​ពបាក់​ទឹកចិត្ត ជ្រួលច្របល់ ឬ​អាច​បង្ក​ជា​ចលនា​ក្បត់​កើតឡើង ពីព្រោះ​នៅក្នុង​ជួរ​កង​ទ័ព​ម៉ុង​ហ្គោល​នេះ មាន​កង​ទ័ព​ចម្រុះ​ជាតិ​សាសន៍​មកពី​ន​គ​រ​ចំ​ណុះ​ផ្សេងគ្នា ដែល​ព្រះ​ចៅ​អធិរាជ​សង់​ស៉ី​ខាន់​កេណ្ឌ​មក​ឱ្យ​ជួយ​ធ្វើសង្គ្រាម​វាតទី​ទឹកដី​។ ម្យ៉ាង​ទៀត មុនពេល​សោយ​ទិវង្គត ព្រះអង្គ​ក៏​បានចេញ​ព្រះរាជឱង្ការ​ឱ្យ​ប​ញ្ចុះ​សព​របស់​ទ្រ​ង់​ក្នុង​ភាព​អាថ៌​កំ​បាំង​បំ​ផុត​ផងដែរ​។​

​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះត្រង់ថា រាល់​អ្នក​ដែល​ចូលរួម​ដង្ហែ​សព​ព្រះ​ចៅ​អធិរាជ​សង់​ស៉ី​ខាន់ សុទ្ធតែ​ត្រូវគេ​សម្លាប់ចោល​ទាំងអស់ ដើម្បី​កុំឱ្យ​អាថ៌​កំ​បាំង​អំ​ពី​រាជ​ផ្នូរ​នេះ​បែកធ្លាយ​ទៅ​ខាងក្រៅ ដែល​អាច​ឱ្យ​ពួក​បច្ចាមិត្ត​ដឹង និង​បំផ្លាញ​រាជ​ផ្នូរ​របស់​ទ្រ​ង់​ដោយ​ប្រការ​ណាមួយ​។ ប៉ុន្តែ​គេ​មិន​មាន​ការ​បញ្ជាក់់ថា មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​នោះ​មានចំនួន​ប៉ុន្មាន​នាក់​នោះ​ឡើយ​។​

​នាពេល​ក្រោយ​មក​ទៀត ទើប​អ្នក​បុរាណវិទ្យា​បាន​ទទួល​ព័ត៌មា​នមកថា បន្ទាប់ពី​ព្រះ​ចៅ​សង់​ស៉ី​ខាន់​បាន​សោយ​ទិវង្គត​ទៅ ព្រះ​សព​របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​នាំមក​ស្រុក​កំណើត​របស់ព្រះអង្គ​វិ​ញ គឺ​ស្ថិតនៅ​ខេត្ត Khentii (​ជាប់​ប្រទេស​រុស្ស៉ី​បច្ចុប្បន្ន​) ដើម្បី​ប​ញ្ចុះ​នៅ​ជិតទ​ន្លេ Onon និង​ភ្នំ Burkhan Khaldun តែ​មិនដឹង​ចំណុច​ទីតាំង​ប្រាកដ​នោះ​ឡើយ​៕​
ប្រភព៖ Fresh News

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!