លោក ផែង វណ្ណៈ និងអ្នកមីង ហ៊ុន ស៊ីណាត ប្រាប់ឧកញ៉ាថ្មីៗថា ងារមិនមែនស៊ីត្រាវ និងបំពានគេទេ

ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ថា មាន​ឧកញ៉ា​ថ្មីៗ​បាន​លេច​មុខ​ឡើង ជា​ពិសេស​គឺ​ជំទាវ​ឧកញ៉ា ដែល​ជា​អ្នក​រកស៊ី​គ្រឿង​សម្អាង។ ក្រោយ​មក ស្រាប់​តែ​លោក ផែង វណ្ណៈ និង​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​បង្ហោះ​សារ​ណែនាំ​ដល់​ឧកញ៉ា​ថ្មីៗ​ទាំង​នោះ ប្រើ​ងារ​ឱ្យ​បាន​ត្រឹម​ត្រូវ កុំ​បំពាន​គេ និង​ស៊ីត្រាវ​ច្រើន​ពេក (និយាយ​មិន​ល្អ​ពី​អ្នក​ដទៃ) ព្រោះ​ងារ​នេះ​មាន​តម្លៃ​ណាស់។

លោក ផែង វណ្ណៈ ដែល​ល្បី​ខាង​ជួយ​គេ​លើ​បណ្ដាញ​សង្គម បាន​សរសេរ​បែប​នេះ​ថា៖ "ងារ​ឧកញ៉ា​ ជាងារ​កិត្តិយស​ដ៏ឧត្ដុងឧត្ដម​ ដែល​ព្រះមហាក្សត្រ​ទ្រង់​ព្រះរាជ​ទានដល់​សប្បុរសជន​ទាំងឡាយ​ណា​ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួនរួម​ចំណែកកសាង​ជាតិអស់​ចាប់​ពី​ ៥០​ ម៉ឺន​ដុល្លារ​ ឡើងទៅ​ តាមការក្រាប​បង្គំទូលថ្វាយ​របស់​ នាយករដ្ឋមន្ត្រី​ ។ ប៉ុន្តែ​ ងារ​ឧកញ៉ា​ មិនមែន​ ជាងារដើរស៊ីត្រាវទេ​ សូមអរគុណ​"

ចំណែក​លោក​ជំទាវ ហ៊ុន ស៊ីណាត ដែល​គេ​ស្គាល់​ថា ជា​អ្នក​ចិត្ត​ធម៌ ដើរ​ធ្វើ​បុណ្យ​ច្រើន​ដែរ​នោះ បាន​សរសេរ​ដែរ​ថា៖ "ពិតជា​ត្រឹមត្រូវ​ក្មួយអ្​នកខ្លះ​បាន​ទូលព្រះរាជក្រឹត្យ​ដើរបំពាន​គេ កុំស្មានថា​អ្នក​ឯង​ឧកញ៉ា​មិនដេក​សុីបាយស្រាប់​ឲ្យសោះ​វើយ​តែបំពាន​គេហើយ!!។ ជា​មួយ​គ្នា​នេះ​ដែរ លោក​ជំទាវ ក៏​បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​លោក​ជំទាវ​ឧកញ៉ា​ថ្មី​ម្នាក់ ដែល​ដើរ​និយាយ​ដើម​គេ ទើស​គេ​គ្រប់​បែប​យ៉ាង​ផង​ដែរ។

គួរ​បញ្ជាក់​ថា ជន​ល្បី​លើ​បណ្ដាញ​សង្គម​ទាំង២នាក់​នេះ បាន​និយាយ​ពី​រឿង​ឧកញ៉ា បន្ទាប់​ពី​មាន​អ្នក​លក់​គ្រឿង​សម្អាង​ម្នាក់ ទើប​ទទួល​បាន​ងារ​ឧកញ៉ា​ភ្លាម ក៏​ប្រាប់​ឱ្យ​គេ​ដាក់​ងារ​ខ្លួន​ត្រឹម​ត្រូវ ដោយ​សរសេរ​ថា ជំទាវ​ឧកញ៉ា។ លើស​ពី​នេះ ជំទាវ​ឧកញ៉ា​រូប​នោះ ថែម​ទាំង​និយាយ​បំពាន​​អ្នក​លក់​ពេជ្រ​ម្នាក់ សង្ស័យ​ថា​គេ​លក់​ពេជ្រ​ក្លែង​ក្លាយ​ទៀត​ផង។

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!