អបអរអ្នកខេត្តសៀមរាប! សម្ដេចតេជោ ប្រកាសបញ្ចេញថវិកា ១៥០លានដុល្លារ សង់ផ្លូវក្នុងខេត្ត

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​កម្ពុជា បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជា​ជាតិ ១៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្នុង​ខេត្តសៀមរាប​។ ការ​ប្រកាស​នេះ បាន​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំគណៈ​រដ្ឋ​ម​ន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្ត្រី​ក្រសួងព័ត៌មាន បាន​ដកស្រង់​ប្រសាសន៍​សម្តេច​តេ​ជោ មក​បញ្ជាក់​ដូច្នេះ «​នៅពេល​ចាប់ផ្តើម​គណៈ​រដ្ឋ​ម​ន្ត្រី​ថ្ងៃ​សុក្រ ទី​៤ កញ្ញា ២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការផ្តល់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​នៅក្នុង​ខេត្តសៀមរាប ដែល​នឹង​ជួយ​កែ​លំអ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ខេត្ត​ផង ផ្តល់​ការងារ​ដល់​ប្រជា​ជន​ដែល​អាច​ប៉ះពាល់​ដោយ​កូ​វីដ​១៩​ផង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ផ្លូវ​តូច​ធំ​ដែល​គ្រោង​សាងសង់​នេះ​មាន​ចំ​នួន ៣៨​ខ្សែ នៅក្នុង​ទី​រួម​ខេត្ត​។ សម្តេច​តេ​ជោ បាន​លើកឡើងថា ការសាងសង់​ផ្លូវ​ទាំង​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ ហើយ​នឹង​ជួយ​ជំរុញ​ដល់កំ​ណើ​ន​សេដ្ឋកិច្ចជាតិ​ក្រោយ​ជំ​ងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ បាន​ប្រកាសថា សម្តេច​នឹង​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​ដោយផ្ទាល់​។ សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី​បង្ហាញ​ក្តី​សង្ឃឹមថា នៅ​ចុងឆ្នាំ​២០២១ ក្រុង​សៀមរាប ដែល​ជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បាញ​ល្បី​របស់​កម្ពុជា នឹង​មាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ល្អប្រសើរ​។​

​សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​ថ្លែង​អំណរគុណ​ដល់​គ្រប់​ក្រសួង​ស្ថា​ប័ន ដែល​បាន​ស​ន្សំ​សំចៃ មិន​ខ្ជះខ្ជាយ​ថវិកា ធ្វើឱ្យ​កម្ពុជា​ស​ន្សំ​បាន​ថវិកាជាង ៦០០​លាន​ដុល្លារ​សម្រាប់​យកមក​អភិ​វ​ឌ្ឍ​ន៍​ប្រទេសជាតិ​៕​


​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!