ឃើញក្មេងហើមជើងគួរអាណិត អ្នកស្រី ទ្រី ដាណា ទៅមើលដល់ផ្ទះ ហើយជួយជាថវិកា ១០០០ដុល្លារទៀត

នៅ​ថ្ងៃ​នេះ លោកស្រី ទ្រី ដាណា បាន​ទៅ​ជួប​គ្រួសារ​ក្មេង​ប្រុស​ម្នាក់ ដែល​ហើម​ជើង​ធំ​គួរ​ឱ្យ​អាណិត​នៅ​ខេត្ត​បាត់​ដំបង ក្នុង​ភូមិ​ស្ពាន ឃុំ​បន្សាយត្រែង ស្រុក​ថ្មគោល។ លោក​ស្រី ក៏​បាន​ជូន​ជា​ថវិកា​ចំនួន ១០០០​ដុល្លារ ដើម្បី​ឱ្យ​ម្ដាយ​ក្មេង​បាន​យក​ធ្វើ​ជា​សោហ៊ុយ​ទៅ​ព្យាបាល​ផង​ដែរ។

លោក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​បែប​នេះ​ថា៖ "ឱ្យ​អាណិត​ណាស់ នៅ​ក្មេង​សោះ មិនគួរណា​កើត​ជំងឺ​ចឹង ហើមជើង​ម្ខាង មិនអាច​ដើរ​រួច​ដូច​ក្មេង​ដទៃ។ នាង​ខ្ញុំ​ទើប​រកឃើញ គាត់​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង​។ លឺ​ម្ដាយ​គាត់​ថា យកទៅ​គ្រប់​ពេទ្យ​អស់ហើយ ទាំង​គន្ធ​បុផ្ផា និង​កុមារ​អង្គ​រ គេ​ថា​គ្មាន​សង្ឃឹម តែ​គាត់​ជា​ម្ដាយ​នៅតែ​ស៊ូទ្រាំ​មើល​ថែកូន និង​បន្ត​យក​ថ្នាំ​ឱ្យ​លេប​។​

​មើលទៅ​ឥឡូវ រាង​ស្រ​កប​ន្តិ​ច ហើយ​សង្ឃឹមថា​នឹង​ជា​ដូច​គេឯង​វិញ​។ ខ្ញុំ​ជួយ 1000$ ដើម្បី​គាត់​មាន​សោហ៊ុយ​ទៅ​បើក​ថ្នាំ​ឱ្យ​ក្មេង​លេប​បន្ត​។ អាណិត​គាត់ និយាយ​ផង យំ​ផង ថា​ចង់បាន​កូន​ប្រុស ឥឡូវ​បាន​ហើយ បែរជា​ជួប​រឿង​បែប​នេះ​។ បង​ប្អូន​ចង់​ជួយ​គាត់​ថែម ទា​ក់ទង​ទៅ​លេខ​ម្ដាយ 0967558796។"


​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!