​ក្រពេកសម្រេចចិត្តគិតខ្លីបញ្ច ប់ជីវិត តែពេទ្យសង្គ្រោះទាន់ គិតលុយអស់ជិត ១០ម៉ឺនដុល្លារ

​ព្រោះ​តែ​ស្ថានភាព​ជីវិត​ជួប​ការ​លំបាក ធ្វើ​ឱ្យ​ជន​ជាតិ​​​អាមេរិក​​​ម្នាក់​គិត​ខ្លី​បញ្ចប់​ជីវិត​ដោយ​ការ​លេប​ថ្នាំ​។ អ្វី​ៗ​មិន​ដូច​ការ​ការ​ចង់​បាន លោក​ត្រូវ​គ្រូ​ពេទ្យ​សង្គ្រោះ​ទាន់​ពេល​វេលា ហើយ​ថ្លៃ​ព្យាបាល ៨​ថ្ងៃ សរុប​ទៅ​ប្រមាណ​ជិត ១០​ម៉ឺន​ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​មុន​​​នេះ​​​ប​ន្តិ​ច រឿង​​​រ៉ាវ​​​របស់​​​បុរស​​​ជន​ជាតិ​​​អាមេរិក​​​ម្នាក់​ឈ្មោះ Oliver Jordan សម្លា ប់​​​ខ្លួន​​​មិន​​​បាន​​​សម្រេច​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​។ តាម​​​នោះ​​​ដែរ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការងារ​​​ធ្វើ​​​បណ្ដាល​​​ឲ្យ​​​ខ្វះខាត​​​ថវិការ គួប​​​ផ្សំ​​​នឹង​​​ភាព​​​តានតឹង​​​ក្នុង​​​ចិត្ត​​​ជា​​​ខ្លាំង​​​ទៀត​​​នោះ បាន​​​ធ្វើ​​​ឲ្យ​​​បុរស​​​វ័យ​​​ក្មេង​​​ខាង​​​លើ សម្រេច​​​ចិត្ត​​​គិត​​​ខ្លី បញ្ច ប់​​​ជីវិត​​​ខ្លួន​​​ឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណាង​​​ល្អ លោក​​​ត្រូវ​​​បាន​​​ពេទ្យ​​​សង្គ្រោះ​​​ទាន់​​​ពេល​។ តែ​​​អ្វី​​​ដែល​​​លោក​​​នឹក​​​ស្មាន​​​មិន​​​ដល់​​​នោះ​​​គឺ ក្រោយ​​​រយៈ​​​ពេល​​​នៅ​​​ក្នុង​​​ពេទ្យ​​​ចំនួន ៨​​ថ្ងៃ លោក​​​ភ្ញាក់​​​ឡើង ដោយ​​​ដឹង​​​ខ្លួន​​​ថា ថ្លៃ​​​ចំណាយ​​​សម្រាប់​​​សង្គ្រោះ​​​លោក​​​ពី​​​ការ​​​សម្លា ប់​​​ខ្លួន​​​គឺ​​​អស់ ៩៣៤២៤​ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​ក្រោយ​​​ពេល​​​ដឹង​​​ថា​​​ខ្លួន​​​ជំពាក់​​​បំណុល​​​វ​ណ្ឌ​​​ក​​​បែប​​​នេះ សា​ម៉ី​​​ខ្លួន​​​បាន​​​ចែក​​​រំលែក​​​លើ​​​បណ្ដាញ​​​ស​ង្គ​ម​​​ថា​៖ លោក​​​ចង់​​​ដឹង​​​ថា​​​អំឡុង​​​ពេល​​​ខ្លួន​​​បាត់​​​បង់​​​ស្មារតី​​​នេះ ពេទ្យ​​​បាន​​​ព្បាបាល​​​អ្វី​​​ខ្លះ​​​បាន​​​អស់​​​ច្រើន​​​ដល់​​​ថ្នាក់​​​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​លោក​​​បន្ថែម​​​ថា តម្លៃ​​​នៃ​​​ការ​​​ស្លា ប់​​​នៅ​​​ពេល​​​នេះ ក៏​​​មិន​​​ថោក​​​ដែរ ដូច​​​នេះ​​​សូម​​​គិត​​​ឡើង​​​វិញ​​​បើ​​​ចង់​​​គិត​​​ខ្លី​។​យ៉ាងណាក៏ដោយ លោក Oliver ក៏​​​នៅ​​​តែ​​​សំណាង​​​ដោយ​លោក​​​ធ្លាប់​​​មាន​​​ទិញ​​​ធានា​​​រ៉ាប់​រង​​​សុខភាព​​ ដែល​​​ចុង​​​បញ្ចប់​​​លោក​​​ត្រូវ​​​ចំណាយ​​​ត្រឹម​​​តែ​​​ជាង ២​​ពាន់​​​ដុល្លារ​​​តែ​​​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!