ដាក់ការសង្ស័យកាន់តែខ្លាំង ពេលទាក់ទងលែងបាន ទូរសព្ទក៏តេមិនចូល ហើយផ្កាដូចគ្នាបន្សល់ទុកចោល

អ្នក​លេង​បណ្ដាញ​ស​ង្គ​ម Facebook និង​មិត្ត​ភ័​ក្រ កំពុង​តែដាក់​ការ​ស​ង្ស័​យ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា ម្ចាស់​គណនី Facebook ឈ្មោះ Gech Gech ជា​អ្នក​លោតទឹក​សម្លា ប់ខ្លួន នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ នៅលើ​ស្ពាន​ជ្រោយចង្វារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ប៉ុន្ដែ​រហូតមកដល់​ពេល​នេះ​នេះ គណនី Facebook ឈ្មោះ Gech Gech មិនទាន់​ចេញ​មក​ឆ្លើយតប​ជាមួយ​មិត្ត​ភ័​ក្រ ដែល​កំពុង​ព្រួយបារម្ភ​នោះ​ទេ ហើយ​សូម្បីតែ​លេខ​ទូរ​ស័ព្ទ​ផ្ទាល់ខ្លួន​របស់គាត់ ក៏​មិនអាច​ទា​ក់ទង​បាន​ដូចគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

មូលហេតុ​ដែល​គេ​ដាក់​ការ​ស​ង្ស័​យ​ទៅលើ​គាត់​ថា ជា​អ្នក​លោតទឹក​សម្លា ប់ខ្លួន ដោយ​សំអាង​ហេតុផ​លថា ផ្កា​ដែល​គាត់​កាន់​ថត​បង្ហោះ​ក្នុង Story និង​ស្បែកជើង​ដែល​គាត់​ពាក់ ចូលរួម​កម្មវិធី​ខួប​កំណើត​បងស្រី​របស់គាត់ នៅ​យ​ប់​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ គឺ​ដូចគ្នា​ជាមួយ​ផ្កា និង​ស្បែក ដែល​បាន​ប្រទះឃើញ នៅ​កន្លែងកើតហេតុ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

តាម​រយៈ Story នៅក្នុង Facebook របស់​គាត់​បានបង្ហាញ​ថា ក្រោយ​បញ្ចប់​កម្មវិធី​ខួប​កំណើត​របស់​បងស្រី គាត់​បាន​បន្ដ​ទៅ​ញាំ​អី នៅ Eden Garden​។ ហើយ​ម៉ោង​ដែល​គាត់ Add Story នោះ ប្រសិនបើ​យើង​ទាញ​ត្រឡប់​ថយក្រោយ ទៅ​ម៉ោង​កើតហេតុ គឺ​ប្រហាក់ប្រហែលគ្នា​។​ ​ប្រភព​ពី​មិត្ត​ភ័​ក្រ​របស់​ម្ចាស់​គណនី Gech Gech បាន​បង្ហើប​ថា គាត់​មាន​ឈ្មោះ​ពិត «​ចាន់ ស្រី​មាន​» អាយុ​២២​ឆ្នាំ ស្នាក់នៅ​ខុន​ដូរ​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

យ៉ាងណា​មិញ រហូតមកដល់​ពេល​នេះ យើង​មិនទាន់​អាច​សន្និដ្ឋានបានថា អ្នក​លោតទឹក​សម្លាប់ខ្លួន ជា​មនុស្ស​តែមួយ​នឹង​ម្ចាស់​គណនី​ឈ្មោះ Gech Gech នោះទេ​។ ហើយ​ករណី​យ​ប់​មិញ​នេះ មិនទាន់​ដឹងថា តើ​ជា​ការធ្វើអត្ តឃាត​ដោយ​ខ្លួនឯង ឬក៏​ជា​ករណី​ឃាត កម្ម​នោះដែរ​? អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ទាំង Facebook និង Tiktok របស់​គាត់​បាន​លុប​នូ​វ​រាល់​អ្វីដែល​ផុស​ទាំងអស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ប៉ុន្ដែ​អ្វី​ទាំងអស់​នេះ គ្រាន់តែ​ជា​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូ​ង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​ស​ង្គ​ម Facebook ប៉ុណ្ណោះ ខណៈ​ម្ចាស់​គណនី Facebook Gech Gech មិនទាន់​មាន​ការឆ្លើយ​តប ឬ​ក្រុមគ្រួសារ​របស់​គាត់​ក៏​មិនទាន់​ឆ្លើយតប​ជាមួយ​ការព្រួយបារម្ភ​របស់​មិត្ត​ភ័​ក្រ​របស់គាត់​នោះ​ឡើយ​។ តាម​រយៈ​សារ​មួយ​នេះ ប្រសិនបើ​បង​ប្អូន ឬ​ក្រុមគ្រួសារ​របស់​គណនី Gech Gech ដឹងថា​គាត់​នៅទីណា ដែល​មិន​ជាប់​ពាក់​ព័ន្ធជាមួយ​ករណី​លោតទឹក សូម​ជួយ​ប្រាប់​ដល់​អ្នក​ដែល​បារម្ភ​ពី​គាត់​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ព័ត៌មាន​ពី​កន្លែងកើតហេតុ នៅលើ​ស្ពាន​ជ្រោយចង្វារ បាន​អះអាងថា នៅពេល​កើតហេតុ គេ​ឃើញ​ស្ដ្រី​ម្នាក់​ចុះពី​លើរ​ថយ​ន្ដ​មួយគ្រឿង ហើយ​ដូចជា​ប្រកែក​គ្នា​ជាមួយ​បុរស​ម្នាក់​ដែល​ជា​អ្នកបើករ​ថយ​ន្ដ ហើយ​ក្រោយ​មក​គាត់​ក៏​លោតទឹក​សម្លា ប់ខ្លួន​តែម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!