រឿងពិតនៅខ្មែរ! ឪពុកឈឺធ្ងន់ កូនៗជួលឡានពេទ្យ ដឹកមកចោលតាមផ្លូវ ពេលសួរទើបដឹងរឿង

ព័ត៌មាន​បឋម​ករណី​ដឹក​ឪពុក​យកមក​ទ​ម្លា​ក់​ចោល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 6 A ធ្លាប់តែ​មើល​វីដេអូ​អប់​រំ (​រឿង​ឈើច្រត់​) ពេល​នេះ​រឿង​ពិតចេ​ញ​មកហើយ​។​ ហត់​នឿយ​​​ជាមួយ​ឪពុក​​ ចាស់ជរា​​ កូនៗ​នាំគ្នា​លើក​ឪពុក​ដាក់​ឡាន ដឹក​យកទៅ​ទ​ម្លាក់​ចោល នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦A។

លោកតា​ដែលមាន​វ័យ​៧៥​ឆ្នាំ​ម្នាក់ និង​មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ ត្រូវ​កូន​ដឹក​ចេញពី​ម​ន្ទីរ​ពេទ្យ​រួច​យកទៅ​ទ​ម្លាក់​ចោល​នៅ​ចិ​ញ្ចើ​ម​ផ្លូវ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ត្រង់​ចំណុច​ស្ពាន​លេខ​៣ ស្ថិតនៅក្នុង​ភូមិ​បាក់​ខែ​ង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

​បុរស​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ​ខាងលើ​ឈ្មោះ​​ គិត ឈាង អាយុ​៧៥​ឆ្នាំ ស្នាក់នៅ​ភូមិ អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។ តាម​ប្រភពព័ត៌មាន ពី​ស្ត្រី​ម្នាក់ ជា​ប្រជា​ពល​រដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បាន​ឱ្យដឹងថា នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ ២០២០​ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទិ​ញ​អីវ៉ាន់។

លុះ​ធ្វើដំណើ​រ​មកដល់​ចំ​ណុ​ច​កើតហេតុ​ស្រាប់តែ​ឃើញ​រ​ថយ​ន្ត ពណ៌​ខ្មៅ មួយគ្រឿង មិន​ស្ពាល់​ម៉ាក និង​ផ្លាកលេខ​ជិះ​គ្នា​៦​នាក់ ប្រុស​៣​នាក់​ស្រី​៣​នាក់ បាន​យក​បុរស​នោះ​ចេញពី​រថយន្ត ឱ្យ​អង្គុយ​នៅ​បង់​កន្លែងកើតហេតុ​។​

​ប្រភពដ​ដែល​បន្តថា នៅពេល​គាត់​សួរនាំ​ពួកគេ​ពួកគេ​ឆ្លើយថា ប្រញាប់​ដឹក​អ្នក​ដំណើរ​ទៅ​ស្រុក​ហើយ​ក៏​ប្រញាប់​ចាកចេញ​ពី​បុរស​វ័​យ​ចំ​ណា់​នោះ ព្រម​គ្នា​ឡើង​រ​ថយ​ន្ត​ឆ្ពោះទៅ​ទិស​ខាងជើង​បាត់ស្រមោល​។​ តាម​ប្រភព​ពី​លោកតា​វ័​យ​ចំ​ណាស់​ខាងលើ​ឱ្យដឹងថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ទុ​កាត់ចោល​នោះ មាន​កូនស្រី​របស់គាត់​ចំ​ចំនួន​២​នាក់​ផងដែរ ដោយ​លោកតា​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ពួកគេ​ឡើយ​។

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!