ចូលរួមរំ លែកទុ ក្ខ! ដឹងអត្តសញ្ញាណនារីរងគ្រោះវ័យ២២ឆ្នាំ តែនៅស៊ើបខ្លាចមានអាថ៌ កំបាំងផ្សេង

នារី​ស្រស់​សោភា​ម្នាក់ ដែល​សម្រេចចិត្ត​លោតទឹក​ស ម្លា ប់ខ្លួន នៅលើ​ស្ពាន​ជ្រោយចង្វារ នាយ​ប់ទា​បភ្លឺ​ឈានចូល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ត្រូវបាន​គេ​ស្គាល់​អត្ដ​សញ្ញា​ណហើយ តាម​រយៈ​ការ​ចែកចាយ​នូ​វសារ​រំលែក​ទុក្ខ និង​ការសោកស្ដាយ​ពី​សំណាក់​មិត្តភ័​ក្រ​របស់​នារី​រង​គ្រោះ នៅលើ​បណ្ដាញ​ស​ង្គ​ម Facebook​។​

​តាម​រយៈ​ការ​ចែកចាយ​នៅលើ​បណ្ដាញ​ស​ង្គ​ម និង​ការសាកសួរ​ព័ត៌មាន​បន្ថែម​របស់​បណ្ដាញ​ព័​ត៌មាន Fresh News រហូត​នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​រកឃើញ​នូ​វ​អត្ដ​សញ្ញាណ​របស់​នារី​រង​គ្រោះ ដែល​ប្រើប្រាស់​គណនី Facebook ឈ្មោះ «Gech Gech» និង​មាន​ឈ្មោះ​ពិត «​ចាន់ ស្រី​មាន​» អាយុ​២២​ឆ្នាំ ស្នាក់នៅ​ខុន​ដូរ​មួយកន្លែង នៅ​រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ដែល​បង្ហាញ​នៅលើ​គណនី Facebook របស់​នារីរ​ង​គ្រោះ​បាន​បង្ហាញថា មុនពេល​កើតហេតុ​រូបនាង បាន​ទៅ​ចូលរួម​កម្មវិធី​ខួប​កំណើត របស់​បងស្រី នៅ​ភោជនីយដ្ឋាន​ទ​ន្លេ​បាសាក់​២​។ ក្រោយ​ចប់​កម្មវិធី​ខួប​កំណើត នាង​បាន​បន្ដទៅ​ញាំ​អី​នៅ​ភោជនីយដ្ឋាន ក្នុង Eden Garden ដែល​មាន​ទីតាំង​ក្នុង​បរិវេណ​បឹងកក ហើយ​ក៏​បាត់​ដំណឹង​សូន្យឈឹង​។ រហូត​ព្រឹក​ឡើង បាន​មិត្ត​ភ័​ក្រ​រកគេ​ផ្សព្វផ្សាយ​ករណី​នារី​ម្នាក់​លោតទឹក​ស ម្លា ប់ខ្លួន ដែល​បន្សល់ទុក​នូ​វ​ផ្កា​មួយ​បាច់ និង​ស្បែកជើង​មួយគូរ​។​

សម្រាប់​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​វិ​ញ បាន​អះអាងថា មុនពេល​កើតហេតុ គេ​ឃើញ​នារី​រូប​ស្រស់​សោភា​ម្នាក់ បាន​ចុះ​ពី​លើរ​ថយ​ន្ត​មួយគ្រឿង ដោយ​កាន់​បាច់​ផ្កា រួមទាំង​ស្ពាយ​កាបូប និង​ពាក់អាវ​ខោ​ប៊​យ​ពី​ក្រៅ​ផង​នោះ ហើយ​រ​ថយ​ន្តនោះ​ក៏​បើក​ទៅ​បាត់​បន្សល់ទុក​តែ​នារី​រូប​ស្រស់​សោភា នៅលើ​ស្ពាន​តែម្នាក់ឯង​។ បន្ទាប់មក​នារី​ខាងលើ​បាន​ដោះ​ស្បែកជើង និង​ផ្កា​មួយ​បាច់​ដាក់​ជាប់​ស្បែកជើង ហើយ​លោត​ចូលទៅក្នុង​ទ​ន្លេ​បាត់ស្រមោល​តែម្ដង ភ្លាមៗ​គេ​ក៏​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​ជន​រង​គ្រោះ តែ​អកុសល​នារីរ​ង​គ្រោះ​ត្រូវបាន​លិច​ចូលទៅក្នុង​ទ​ន្លេ​បាត់ទៅហើយ​។​

​យ៉ាងណា​មិញ ជុំវិញ​រឿងហេតុ​នេះ មហា​ជន​ចង់​ឲ្យ​សមត្ថកិច្ច​បើ​កការស្រាវជ្រា​វ​បន្ថែម​ទៀ​ត ដើម្បី​ច្បាស់​ថា​តើ ជន​រង​គ្រោះ​លោតទឹក​ស ម្លា ប់ខ្លួន ឬ​មានរឿង​អ្វី​ផ្សេង​ក្រៅពី​នេះ ដែល​ស្ថិតក្នុង​ភាព​អាថ​កំបាំង​នៅឡើយ​។ មូលហេតុ​ដែល​ពួកគេ​ថា រឿង​នេះ​ស្ថិតក្នុង​ភាព​អា ថ​កំ​បាំង ព្រោះ​ហេតុអ្វី​ឡាន​នោះ ឈប់​ហើយ​បើក ឱកាស​ឲ្យ​នារី​រងគ្រោះ​លោត​ទឹកបាន​។​

​ព័ត៌មាន​ផ្សេងទៀ​ត​ដែល​គេ​ទទួលបាន​នៅ​កន្លែងកើតហេតុ បាន​បង្ហើប​ថា នារីរ​ង​គ្រោះ និង​អ្នកបើកបរ​រ​ថយ​ន្ដនោះ ដូចជា​មាន​ការ​ប្រកែក​គ្នា​មុនពេល​រ​ថយ​ន្ដនោះ​បើកចេញទៅ​។ យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​ព័​ត៌មាន​ដែល​គេ​ទទួលបាន​ជំ​ហ៊ាន​ដំ​បូ​ង នៅ​កន្លែងកើតហេតុ​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​មហា​ជន​ចង់​ឲ្យ​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​បន្ថែម​ទៀ​ត​លើ​ករណី​នេះ​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!