អ្នកជំនួញវ័យក្មេង អ៊ន់ ធីតា ប្រាប់ថា ហ៊ានធ្វើ ហ៊ានប្រថុយ ទើបជោគជ័យ

នារី​​ម្នាក់​ដែល​ធ្លាប់​តែ​ជា​បុគ្គលិក​ប្រាក់​ខែ ៣០០ដុល្លារ បាន​ប្ដូរ​វាសនា​ជិះ​ដល់​រថយន្ត​ទំនើប Roll Royces បន្ទាប់​ពី​ត្រូវ​ប៉ាន់​ជាមួយ​ជំនួញ​គ្រឿង​សម្អាង NNP។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​អ្នក​ជំនួញវ័យ​ក្មេង​រូប​នេះ បាន​ឈាន​ដល់​ការ​ដឹក​នាំ​នារី​រាប់​រយ​នាក់ ឱ្យ​ចាប់​ផ្ដើម​ជំនួញ និង​រៀប​ចំ​សិក្ខាសាលា​ដ៏​ធំ​កក្រើក​លើក​ដំបូង​នៅ​ខេត្ត​ស្វាយរៀង។

មហាសិក្ខាសាលា​ដ៏​ធំ​មួយ​នេះ បាន​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ​វ៉ៃគោ នា​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយ​រៀង ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ៤៥០​នាក់ សុទ្ធ​សឹង​ជា​ស្ត្រី​មាន​សមត្ថភាព​ក្នុង​ការ​រកស៊ី។ ចំពោះ​ការ​រៀប​ចំ​នូវ​មហាសិក្ខា​សាលា​នេះ​ឡើង គឺ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ ក៏​ដូច​ជា​គន្លឹះ​យុទ្ធសាស្ត្រ​ទី​ផ្សារ ក្នុង​គោល​បំណង​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់ ធ្វើ​ជំនួញ​កាន់​តែ​ជោគ​ជ័យ។

នៅ​មុខ​តំណាង​ចែក​ចាយ​ទាំង​អស់ អ្នក​នាង អ៊ន់ ធីតា ដែល​ជា​ម្ចាស់​ដេប៉ូ​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ប្រាប់​ថា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជំនួញ​នេះ ត្រូវ​មាន​សកម្មភាព​ជា​និច្ច ហើយ​ត្រូវ​ខំ​ប្រឹង។ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គំនិត ហ៊ាន​ប្រថុយ ហ៊ាន​ធ្វើ ហ៊ាន​ប្រឈម​មុខ ទើប​អាច​ធ្វើ​ឱ្យ​ជំនួញ​មាន​ភាព​រឹង​មាំ។

ចំណែក​លោក​ស្រី ទ្រី ដាណា ជា​អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេម​បូឌា ត្រេនឌីង ខូអិលធីឌី ដែល​ចូល​រួម​ជា​គណៈអធិបតី បាន​ប្រាប់​ស្ត្រី​ទាំង​អស់​នៅ​ក្នុង​កម្មវិធី​មហាសិក្ខា​សាលា​ថា បើ​ចង់​មាន​បាន ចង់​ឱ្យ​អាជីវកម្ម​លូតលាស់​លឿន ត្រូវ​ដាក់​ចិត្ត គិត​លឿន ធ្វើ​លឿន។ អ្នក​ជំនួញ​ដ៏​ជោគ​ជ័យ​រូប​នេះ ក៏​បាន​ប្រាប់​ដែរ​ថា ធ្វើ​ជា​អ្នក​រក​ស៊ី ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ កុំ​បំពាន កុំ​ជាន់​ពន្លិច​​អ្នក​ដទៃ រក​ស៊ី​ដោយ​គុណ​ធម៌ នោះ​អ្នក​នឹង​ទទួល​បាន​ជោគ​ជ័យ។

​​​គួរ​បញ្ជាក់​ដែរ​ថា ដំបូង​ឡើយ អ្នក​នាង អ៊ន់ ធីតា គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ឱ្យ​គេ ទទួល​បាន​ប្រាក់​ខែ ៣០០​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារ​មិន​សល់​លុយ ណា​មួយ​ធុញ​ថប់​នឹង​ការ​ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក ទើប​សម្រេច​ចិត្ត​ស្វែង​រក​អនាគត​ថ្មី តាម​រយៈ​ការ​ប្រកប​របរ​ផ្ទាល់​ខ្លួន គឺ​ចាប់​ផ្ដើម​ជំនួញ​ជា​មួយ NNP។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ការ​ព្យាយាម​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ អ្នក​នាង អ៊ន់ ធីតា ក៏​បាន​ទទួល​ជោគ​ជ័យ ក្លាយ​ជា​ម្ចាស់​ដេប៉ូ ៣ខណ្ឌ ដោយ​មាន​អ្នក​តំណាង​ចែក​ចាយ​ទាំង​ផ្ទាល់ និង​បន្តជាង ១០០០​នាក់ ហើយ​មក​ដល់​ពេល​នេះ​កើន​រាប់​ពាន់​នាក់​ទៅ​ហើយ។ ត្រឹម​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្រាក់​ចំណេញ​បាន​កើន​ឡើង​ដល់​ប្រមាណ ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ និង​កើន​ឡើង​បន្ត​បន្ទាប់ រហូត​កាន់​បាន​ដេប៉ូ​ខេត្ត​ស្វាយរៀង​ផង​ដែរ។។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា ក្រុមហ៊ុន​ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​​មាន​នារី​ប្រមាណ ៧ម៉ឺន​នាក់​ហើយ ដែល​បាន​រកស៊ី​ជាមួយ NNP នៅ​គ្រប់ ២៥​រាជធានី​ខេត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រី​បាន​លើក​ឡើង​ថា នារី​គ្រប់​រូប​មិន​ត្រូវ​ខ្លាច​រឿង​ចេញ​មុខ​រកស៊ី​ទេ ហើយ​ក៏​មិន​ត្រូវ​ពឹង​លើ​ចំណូល​ប្ដី​ដែរ។ អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ការ​រកស៊ី​បច្ចុប្បន្ន​នេះ គឺ​ពឹង​លើ​ប្រព័ន្ធ​អនឡាញ ដូច​នេះ​នារី​គ្រប់​រូប​អាច​មាន​ត្រឹម​ទូរសព្ទ​នៅ​ផ្ទះ ក៏​រក​ប្រាក់​ចំណេញ​បាន​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!