ឆ្មក់ចូលក្រុមហ៊ុនឡេយកលក់នៅផ្សារទួលគោក ស្រាប់តែឃើញគ្រឿងផ្សំគ្រប់មុខជិតកន្លះតោន

ក្រុមហ៊ុន​​វី​​​អា​យ​​​ភី​​​អិ​​​ល​​​វី​​​ខ​​​ស​​​មេ​ធី​​​កឯ​​.​​ក​​(V.I.P.L.V COSMETIC CO.,LTD ដែលជា​​​ក្រុមហ៊ុន​​​នាំ គ្រឿង​សំអាង​​​មកពី​​​ប្រទេស​​​ថៃ និង​​​វៀតណាម វេច​​​ខ្ចប់ គ្មាន​​​ច្បាប់​​​អនុញ្ញាត​​​ចែកចាយ​​​តាម​​​ទីផ្សារ បង្ក​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សុខភាព​​​ស្បែ​​​ក​មុខ អ្នកប្រើប្រាស់​​​ត្រូវ​​​បាន​គ​​​ណៈ​​​ក​​​ម្មា​​​ធិ​​​ការ​ប្រយុទ្ធ​ប្រឆាំង​​​ផលិតផល​​​ក្លែងក្លាយ​​​ដែល​​​បង្ក​​​គ្រោះថ្នាក់ មាន​​​ហា​និ​ភ័យ​​​ខ្ពស់​​​ដល់​​​សុខភាព និង សុវត្ថិភាព​​​ដល់​​​ស​ង្គ​ម នៃ​​​ក្រសួង​មហាផ្ទៃ ចុះ​​​ឆែកឆេរ ដកហូត​​​ផលិតផល ព្រម​ទាំង​​​បិទ​​​ទីតាំង​​​ប​ណ្ដោះ​អាសន្ន​។​

​ប្រតិបត្តិ​​​ការ​​​ឆែកឆេរ សម្របសម្រួល​​​ដោយ លោក សឿ ឡុង​​​ឌី ព្រះរាជអាជ្ញា​​​រង​​​អម​​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ និង​​​ដឹកនាំ​​​ដោយ​​​លោក​​​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ទោ ខាន់ លី​​​ណា អនុប្រធាន​​​លេខាធិការដ្ឋាន​​​និង​​​ជា​​​ប្រធាន​​​ក្រុម​​​ប្រតិបត្តិការ​​​ក្រុម​​​ទី​​៤ បានធ្វើ​​​ឡើង​​​កាលពី​​​វេលា​​​ម៉ោង​​១២​​ថ្ងៃត្រង់​​​ថ្ងៃទី​​០១ ខែតុលា ឆ្នាំ ២០២០ នៅ​​​ចំណុច តូប​​​លេខ​​PC១៧ ក្នុង​​​ផ្សារ​​​ទួលគោក និង ចំណុច ផ្ទះ​​​លេខ ១៦ ផ្លូវ​​​លេខ​​៣០១ ភូមិ ទី​​១៣ សង្កាត់​​​បឹងកក់​​​ទី​​២ ខណ្ឌ​ទួលគោក ដែលជា​​​ទីតាំង​​​ស្នាក់ការ​​​ក្រុមហ៊ុន តែម្តង​​​។

​យោង​​​តាម​​​ប្រភព​​​ពី​​​ន​គ​រ​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ម្ចាស់​​​ក្រុមហ៊ុន​​​មាន ឈ្មោះ ស៊ុន វត្ថា ភេទ​​​ស្រី អាយុ​​៣៧​​ឆ្នាំ ស្នាក់​​​នៅក្នុង​​​ក្រុមហ៊ុន ចំណុច ផ្ទះ​​​លេខ ១៦ ផ្លូវ​​​លេខ​​៣០១ ភូមិ ទី​​១៣ សង្កាត់​​​បឹងកក់​​​ទី​​២ ខណ្ឌ​ទួលគោក​។​

តាម​​​ប្រភព​​​ព័ត៌មាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា មុន​​​ឈានដល់​​​ការ​ចុះ​​​បង្ក្រាប សមត្ថកិច្ច​​​ជំនាញ បាន​​​ចុះ​​​ធ្វើការ​​​ស្រាវជ្រាវ និង​​​សហការ​​​ជាមួយ​​​ន​គ​រ​បាល​​​មូលដ្ឋាន​​​ធ្វើការ​​​ឆែកឆេរ​​​តូប លក់​​​ចែក ចាយ​​​ផលិតផល​​​គ្រឿង សំអាង នៅ​​​តូប​​​លេខ PC១៧ ក្នុង​​​ផ្សារ​​​ទួលគោក ដោយ​​​ដកហូត​​​បាន គ្រឿង​សំអាង ជាច្រើន​​​ម៉ាក រួមមាន VLP LV​​និង​​​ផលិតផល ម៉ាក​​២៤K​​ជាច្រើន​​​កេស សរុប​​​ជាង​​៨០០​​គីឡូក្រាម​​​។

លុះ​​​ក្រោយ​មក កម្លាំង​​​ជំនាញ​​​បាន​​​បន្ត ទៅ​​​ឆែកឆេរ ទីតាំង​​​នៅផ្ទះ​​​លេខ ១៦ ផ្លូវ​​​លេខ​​៣០១ ភូមិ ទី​​១៣ សង្កាត់​​​បឹងកក់​​​ទី​​២​ ខណ្ឌ​ទួលគោក ដែលមាន​​​យីហោ សំអាងការ សិរី​​​ម​ង្គ​ល និង​​​មាន​​​ថតរូប ប៉ាក​​​ផ្លុំ​​​ចិញ្ចើម ដែល​​​គ្រឹះស្ថាន​​​អា​​​ហ័​​​រណ​​​និ​​​ហ​​​រ័​​​ណ​​​ផលិតផល​​​គ្រឿង​សំអាង​​​វី​​​អា​យ​​​ភី អិ​​​ល​​​វី ដោយ​​​ដកហូត​​​បាន គ្រឿង​សំអាង ជាច្រើន​​​ម៉ាក រួមមាន VLP LV​​និង​​​ផលិតផល ម៉ាក​​២៤K​​ជាច្រើន​​​កេស​​​សរុប​​​ជាង​​៤០០​​គីឡូក្រាម​​​។

សូមបញ្ជាក់​​​ផងដែរ​​​ក្នុង​​​ប្រតិបត្តិការ​​​ទាំង​​២​​ទីតាំង​​​សរុប​​​មាន​​​ចំនួន​​​ជិត​​១៣០០​​គីឡូក្រាម​​​។​តាម​​​សមត្ថកិច្ច​​​បាន​​​បន្ត​​​ឲ្យ​​​ដឹង​​​ថា ការ​ចុះ​​​ឆែកឆេរ​​​ដោយសា​​​តែ គ្រឿង​សំអាង​​​អត់​​​មានច្បាប់​​​ចែកចាយ​​​នៅ​​​ទីផ្សារ​​​ពី​​​ក្រសួង​សុខាភិបាល ហើយ​​​គ្រឿង​សំអាង​​​នេះ​​​នាំចូល ពី​​​ប្រទេស​​​ថៃ និង​​​វៀតណាម វេច​​​ខ្ចប់ គ្មាន​​​ច្បាប់​​​អនុញ្ញាត​​​ចែកចាយ​​​ទីផ្សារ បង្ក​​​អោយ​​​ប៉ះពាល់​​​ដល់​​​សុខភាព​​​ស្បែ​​​ក​មុខ អ្នកប្រើប្រាស់​​​។​​​បន្ទាប់ពី​​​ឆែកឆេរ សមត្ថកិច្ច ក៏បាន​​​បិត​​​ទីតាំង​​​ប​ណ្ដោះ​អាសន្ន ព្រម​ទាំង​​​អញ្ជើញ​​​ម្ចាស់​​​ទៅ​​​សាកសួរ​​​បន្ថែម​​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!