ភ្ញាក់ផ្អើលរឿងសណ្ឋាគារនៅថៃ ចម្លងរចនាបថប្រាសាទខ្មែរ ស្រាប់តែអ្នកស្រាវជ្រាវម្នាក់ដាក់ចំៗទៅវិញឱ្យយល់ច្បាស់

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក William Guang បាន​ប្រតិកម្ម​ទៅ​នឹង​សណ្ឋាគារ​មួយ​នៅ​ប្រទេស​ថៃ ដែល​បាន​ចម្លង​រចនាបថ​ប្រាសាទ​ខ្មែរ ដើម្បី​ទាក់​ទាញ​អ្នក​ស្នាក់​នៅ។ យ៉ាង​ណា​ក្ដី អ្នក​ស្រាវជ្រាវ​ផ្នែក​សិល្បៈ​ម្នាក់ បាន​បក​ស្រាយ​ឱ្យ​យល់​ច្បាស់ កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ត​ទៅ​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក William Guang បាន​សរសេរ​បែប​នេះ​ថា៖ "ប្រាសាទ​មួយ​នៅ​ប្រទេស​ថៃ ច​ម្ល​ង​ទាំងស្រុង​នៅ​រចនាបទ បា​យ័​ន អង្គ​រ បន្ទាយស្រី របស់​ខ្មែរ ។ សណ្ឋាគារ​នេះ​ឈ្មោះ Le Palais Hotel នៅ ប្រទេស​ថៃ ។​ខ្ញុំ​សង្ឃឹមថា​មាន​ការចា​ត់​វិធានការ បេីសិ​ន​គេ​ធ្វេ​ី​មិន​បាន​សុំ​យេ​ី​ង​។ មិន​ចង្អៀតចង្អល់​ទេ​ចំពោះ​ការដាក់ខ្លួន​ថា​គ្មាន​វ​ប្បធ​ម៌​ហេ​ី​យ​បង្ហាញថា​ខ្លួន​ទទួល​ឥទ្ធិ​ពល​វ​ប្បធ​ម៌​ពី​ខ្មែរ តែ​មុន​ធ្វេី​មានបាន​សុំ​ម្ចាស់​ឬទេ ? វា​បង្ករ​ការ​យល់​ច្រឡំ​ធំ​ណាស់​ទៅកាន់​សកលលោក។"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ចំណែក​ម្ចាស់​គណនី Facebook ឈ្មោះ Sokmean Alexadra ក៏​បាន​បក​ស្រាយ​ច្បាស់​ៗ​ថា៖ "ហេតុ​អី​ចាំបាច់​ប្រើពាក្យ "​ចោរ​" ខណៈដែល​គេ​សរសេរ overview និង Room types ជា​ផ្លូវការ​សុទ្ធតែ​បញ្ជាក់ថា "Cambodia" និង "The Khmer Empire"??? តើ​ម្នាក់ៗ​បាន​ចូល​មើល​គេហ​ទំព័រ​របស់​សណ្ឋាគារ​នេះ​ឬ​នៅ​?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ​ជា​ប្រទេស​ផ្សេង​ធ្វើ​វា​ឡើង ទោះបី​បានសុំ ឬ មិន​បាន​សុំ​សិទ្ធិពី​ក្រសួង​ពាក់​ព័​ន្ធ ក៏​យើង​នៅតែ​សាទ​រ មុខ​ជា​បង្ហោះ​ថា "​ចែក​រំលែក​ឲ្យ​កូន​ខ្មែរ​បានដឹង មោទនភាព​ជាតិ​ដែល​បរទេស​យក​ប្រាសាទ​អង្គ​រ​វត្ត​ខ្មែរ​...." ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ក្នុងករណី​ជា​ប្រទេសជិតខាង ថៃ ឬ វៀតណាម យើង​បែរជា​ខឹងសម្បារ​ទៅ​វិញ ចូល​លក្ខណៈ Racism ។ បើ​គិត​តាមផ្លូវ​វិជ្ជមាន យើង​គួរ​មាន​មោទនភា​ពដែល​បរទេស​មិន​ថា​ជាតិ​សាសន៍​ណា​ទេ​បាន​យក​ប្រាសាទ​យើង​ទៅ​បង្អួត​ពិ​ភព​លោក ហាក់ដូចជា​ជួយ​ផ្សាយពាណិជ្ជកម្ម​ទេសចរ​ណ៍ដ​ល់​យើង​ដោយ​ប្រយោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សណ្ឋាគារ​បែប​នេះ​មាន​ភ្ញៀវ​គោលដៅ​ជា​ជន​បរទេស ដែល​ជាធម្មតា​ពួកគាត់​មាន​ចំណេះដឹង​គ្រប់​គ្រាន់​ហើយ​ចេះ​ឆែក Google មើល ហើយ​ថា​ប្រាសាទ​ទាំង​នេះ​ជា​របស់​ប្រទេស​ណា មិនបាច់​ភ័យខ្លាច​ពិ​ភព​លោក​យល់​ច្រ​ឡំ​ថា​ជា​របស់​ថៃ​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យើង​ស្អប់ខ្ពើម​ការសង់​រូប​សំណាកច​ម្ល​ង​តាម​ស្ថាបត្យកម្ម​ពិ​ភព​លោក​ល្បីៗ យើង​ប្រហែល​ត្រូវ​ស្អប់​ខ្លួនឯង​ដែ​រហើយ ព្រោះ​នៅក្នុង​ប្រទេស​យើង​សព្វថ្ងៃ​ក៏​មានការ​ច​ម្ល​ង​រូប London Tower Clock របស់​អង់គ្លេស​, Opera House របស់​អូស្ត្រាលី​, Eiffel Tower របស់​បារាំង និង ខ្លោងទ្វារ Heaven Gate របស់​កោះ​បាលី ឥណ្ឌូនេស៊ី ដែរ ដែល​ម្នាក់ៗ​ពេញចិត្ត​នឹង​ទៅ​ថតរូប​លេង​កម្សាន្ត ថត​ទាំង Pre-wedding ទៀត ទាញ​ចំណូល​ចូល​ហោប៉ៅ​ទាំង​ដែល​មិនមែន​ជា​ស្ថាបត្យកម្ម​ប្រទេស​ខ្លួន​ផង​។ តើ​សរុបមក​យើង​ស្អប់ concept រូប​សំណាកអ​គារច​ម្ល​ង (building replica) បែប​នេះ ឬ គ្រាន់តែ​ស្អប់​ជាតិ​សាសន៍​ហ្នឹង​?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ជន​បរទេស​ម្នាក់​បាន​អះអាងថា ម្ចាស់​សណ្ឋាគារ​នេះ​ជា​ជនជាតិខ្មែរ (​មើលរូប​ចុងក្រោយ​) ។ បើ​ពិត​ដូច​នេះ យើង​មិន​វាយ​ប្រហារ​គ្នាឯង​ដែល​ចង់​លើកស្ទួយ​ស្ថាបត្យកម្ម​ជាតិ មិន​ខុស​អី​ពី​យើង​ច្រឡំ​ខ្មែរសុរិន្ទ​ថា​ជា​ថៃ​ជេរ​គ្នា​ទីណា​ត់ទី​ណែ​ង​ទៅហើយ​? ​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!