នារីកូន​៥ លក់​ម៉ាស​តាម facebook ចាញ់បោកគេត្រូវសមត្ថកិច្ចចាប់ ទទួលបានពន្លឺជីវិតថ្មី ពីសម្ដេចតេជោ

​ប្អូនស្រី ជឿន សុខុន មាន​កូន​ប្រាំ​នាក់​(​ភ្លោះ​ស្រី​៣)​អាយុ​ក្រោម​១០​ឆ្នាំ ត្រូវបាន​ជាប់​ឃុំ​នៅ​ព្រៃសរ​ជាង​១​ខែ ព្រោះតែ​ទិញល​ក់​ទំ​និ​ញ​តាម facebook អន​ឡាញ គ្មាន​ការ​ទទួលខុសត្រូវ ដែល​ធ្លាក់​ក្នុង “​បទល្មើស​ឆបោក​”​។ មិនមែន​តែ​ប្អូនស្រី​ទេ គឺ​អាច​មាន​បង​ប្អូន​យើង​ជាច្រើន​នាក់​ដែល​រកស៊ី​ទិញល​ក់​ម៉ាស​អន​ឡា​ញ នៅក្នុង​ពេល​ដែល​ជំងឺ​កូវី​ដ​-១៩ កំពុង​វាយលុ​កខ្លាំង​។ ខ្លះ​ចំណេញ ខ្លះ​ក៏ខាត និង​ខ្លះ​ជាប់​ពន្ធធនាគារ ដូច​ករណី​ប្អូនស្រី​ខាងលើ​ស្រាប់​។

​ដោយសា​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព ជាមួយនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា Internet ជាពិសេស facebook ដែល​កំពុង​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​រាប់សិប​លាន​នាក់​នៅក្នុង​ប្រទេស​យើង ដែល​អាច​អោយ​អ្នកប្រើប្រាស់​ឈានទៅ​បើកហាង​លក់ដូរ​ទំនិ​ញតាម facebook online បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។

​ប្អូនស្រី ជឿន សុខុន បាន​ក​ម្ម៉​ង់​ម៉ាសជា​ច្រើន​ពី​អ្នកលក់​បោះ​ដុំ​តាម Online យកមក​លក់​បន្ត​ឱ្យ​អ្នក​ទិញយក​ទៅ​លក់រាយ ចំនួន ៦​នាក់​។ ថ្ងៃ​មួយ​នៅពេលដែល​ប្អូនស្រី​បាន​ទទួល​លុយ​ពី​អ្នក​ក​ម្ម៉​ង់​ទិញ​យកទៅ​បង់​អោយ​អ្នក​បោះ​ដុំ Online ទាំងអស់ ដែល​មាន​ប្រភព​នៅ​ប្រទេស​ថៃ និង​វៀតណាម​រួចហើយ គឺ​ម្ចាស់ accounts នេះ​បានបិទ account facebook ហើយ​គេចខ្លួន​បាត់អស់ បន្សល់ទុក​អោយ​ប្អូនស្រី​តែ​ម្នាក់​ប្រឈម​សងលុយ​គេ ៦​នាក់​។

​ប្អូនស្រី​ត្រូវបាន​អ្នករ​ង​គ្រោះ​ទាំង​៦​ប្តឹងទៅ​នាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។ បន្ទាប់មក​ក៏​ត្រូវបាន​បញ្ជូនទៅ​តុលាការ ព្រោះ​គ្មាន​លុយ​សង​គេ​វិញ ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ព្រៃ​ស កាលពី​ថ្ងៃ ១៤ ខែ​សីហា ឆ្នាំ​២០២០ ដោយ​បាន​ទុក​កូន​៥​នាក់ នឹង​ម្តាយ​ចាស់ជរា​ដែលមាន​ជំងឺ​ប្រចាំកាយ​ផង​នៅ​មើល​ចិ​ញ្ចឹ​ម​ថែរក្សា​។

​ដោយ​ទ្រាំ​នឹង​អ​ម្រែក​នៃទុក្ខ​លំ​បាក​នេះ​ទៅមុខ​ទៀ​ត​លែងរួច នៅ​ថ្ងៃទី​២១ កញ្ញា លោកយាយ ឈុំ វ៉ាត អាយុ​៧០​ឆ្នាំ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​ប្អូនស្រី ជឿន សុខុន បាន​គោរ​ព​អង្វ​រ​សុំ​ការសណ្តោសប្រណី​ពីស​ម្តេច​តេ​ជោ​ដើម្បី​កូនស្រី បាន​នៅក្រៅ​ឃុំ នឹង​មាន​ឱកាស​បានធ្វើ​ការ​រកលុយ​សង​គេ​វិញ​។

ដោយ​ទឹកចិត្ត​អាណិត​ស្រឡាញ់ និង​អាសូរ​ចៅៗ​ទាំង​៥​នាក់ សម្តេច​តេ​ជោ បាន​ចាត់​អោយ​ខ្ញុំ​សហការធ្វើការ​លើ​ផ្លូវច្បាប់​ជា​ជាមួយ​ប្រធាន​សាលា​ដំ​បូ​ង​រាជធានី​ភ្នំ​ពេញ ដើម្បី​ពិ​និត្យ​មើល​អំពី​លទ្ធ​ភាព​ដែល​អាចជួយ​អោយ​ប្អូនស្រី ជឿន សុខុន អោយ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ស្របតាម​នីតិ​វិធី​ច្បាប់​។ នៅពេល​នេះ កូនស្រី​គាត់​បាន​ចេញពី​ម​ន្ទីរ​ឃុំឃាំង​នៅក្រៅ​ឃុំ​ហើយ​។ លុយ​ដែល​ប្អូនស្រី​ជំពាក់​មនុស្ស​ចំ​នួន​៦​នាក់​គឺ​សរុប​ទាំងអស់​មាន​ចំនួន​១៣,០០០ ដុល្លារ​។

​សំណា​ងណាស់ គឺ​មាន​សប្បុរ​រស​ដែល​ដឹងគុណ​សម្តេច​ដែល​បាន​រំដោះ​ប្រទេ​សា​ចេញផុត​ពី​សង្គ្រាម​ដែល​នាំមក​នូ​វ​សុខសន្តិភាព​ពេញលេញ​សម្រាប់​កម្ពុជា ពួគេ​ក៏បាន​រៃ​លុយ​គ្នា​យកទៅជួយ​ប្អូនស្រី​សង​ទៅ​អ្នក​ដែល​គាត់​ជំ​ពាក់​ប្រាក់​ទាំង ៦​នាក់​បាន​រួច​ចប់​សព្វ​គ្រប់​។ អ្នក​ដើមបណ្តឹង​ទាំង​៦​នាក់​បាន​យល់​ព្រម​ដក​បណ្តឹង​ឈប់​ប្តឹង ប្អូនស្រី ជឿន សុខុន តទៅ​ទៀត​ហើយ​នៅពេល​នេះ​។

​ខ្ញុំ​ខ្លោច​ចិត្តស្រក់​ទឹកភ្នែក​ដែល​បានឃើញ​ព្រឹត្តិការណ៍​នេះ​ជាមួយនឹង​ការ​រំ​ភើ​ប​រីករាយ​ក្រៃលែង​ចំ​ពោះ​ទឹកចិត្ត​ប្រកបដោយ​ក្តីមេត្តា​និង​ព្រហ្មវិហា​រធ​ម៍​ដ៏​មហា​ជ្រាលជ្រៅ​បំ​ផុត​ដែល​សម្តេច​តេ​ជោ​តែងតែមាន​ចំ​ពោះ​ពល​រដ្ឋ​គ្រប់ៗ​រូប​។ នៅពេល​នេះ ស្ត្រី​ជា​ម្តាយ និង​កូន​ប្រាំ​នាក់ ព្រម​ទាំង​លោកយាយ​បាន​រស់នៅ​ជួប​ជុំគ្នា​ផុត​អស់ពី​មហា​កង្វល់​ក្នុង​ដើមទ្រូង​ទៀ​ត​ហើយ​។ ខ្ញុំបាទ​សូម​គោរ​ព​អរគុណ​ដល់​សម្តេច​តេ​ជោ យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​បានផ្តល់​កំ​ណើ​ត​ទី​២​ដល់​ប្អូនស្រី ជឿន សុខុន​។​

ករណី​ប្អូនស្រី ជា​មេ​រៀន​សម្រាប់​អ្នកលក់ដូ​រ​អន​ឡាញ​ទាំងអស់ (facebook) ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នឹង​មាន​ការ​ទទួលខុសត្រូវ​ត្រូវ​ខ្ពស់​បំផុត ព្រោះ​បង​ប្អូន​អាច​ប្រឈម​នឹង​បញ្ហា​ដូច​ប្អូនស្រី​នេះ​មិន​ខាន​បើ​មិនបាន​គ្រប់​គ្រង​ឬ​ស្គាល់​អ្នកលក់ អ្នក​ទិញ​បាន​ច្បាស់លាស់​ទេ​នេះ​។​ ​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែក​រំលែក​ក្តី​ស្រឡាញ់​និង​ស្នាម​ញញឹម និង សូម​មាន​ចិត្ត​អាណិត​ស្រឡាញ់​ពល​រដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!