មានអ្នកលែងស្វាធំមួយក្បាលនៅឧដ្តុង ស្រាប់តែដេញខាំគេឯងរាល់ថ្ងៃមិនក្រោម ១០នាក់

ស្វា​ធំ​មួយ​ក្បាល ត្រូវបាន​គេ​យកទៅ​លែង​នៅលើ​ភ្នំ​ព្រះ​រាជទ្រព្យ កាលពី​ជាង​១០​ថ្ងៃមុន​កន្លង​ទៅ ហើយ​បាន​បង្ក​ការ​ភ័យខ្លា​ចដល់​ម​ន្ដ្រី​អភិរក្ស និង​ប្រជា​ពល​រដ្ឋ​ដែល​ទៅ​គោរ​ព​បូជា និង​កម្សាន្ដ​នៅលើ​ភ្នំ​នោះដែរ​។​

​សត្វ​ស្វា​ធំ​មួយ​ក្បាលនេះ បាន​ដើរ​ខាំ​គេឯង​ពេញ​លើ​ភ្នំ ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជា​ពល​រដ្ឋ​នៅលើ​នោះ និង​ភ្ញៀវទេសចរ បាន​ឲ្យ​ដឹងថា រហូតមកដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០​នេះ សត្វ​ស្វា​ធំ​កាច​មួយនេះ ធ្លាប់​ខាំ​ទាំង​ម​ន្ដ្រី​អភិរក្ស​នៅលើ​ភ្នំ និង​ប្រជា​ពល​រដ្ឋ​មិន​ក្រោម​១០​នាក់​នោះទេ​។​

​ករណី​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្រជា​ពល​រដ្ឋ​ក៏​បាន​រាយការណ៍​ទៅកាន់​លោក​ឧត្តមសេនីយ៍​ទោ ឈឿន សុចិ​ត្ដ ស្នងការ​ន​គ​របាល​ខេត្តកណ្ដាល និង​អធិកា​រន​គ​របាល​ស្រុក​ពញាឮ លោក ដួង តេង ដើម្បី​សុំ​អន្ដរាគមន៍ឲ្យ​លោក​ទា​ក់ទង​ទៅ​ម​ន្ដ្រី​ជំ​នា​ញ មក​ចាប់​ស្វា​នេះ​ទៅកន្លែង​ផ្សេង​វិ​ញ​។​

​ក្រោយ​មក​លោកស្នងការ និង​លោក​អធិការ បាន​ទា​ក់ទង​ទៅ​ម​ន្ដ្រី​អភិរក្ស​នៅ​ភ្នំ​តា​ម៉ៅ ដើម្បី​មក​ចាប់​ស្វា​នេះ ប៉ុន្ដែ​ម​ន្ដ្រី​ចាប់​មិនបាន​ស្វា​ដែល​ដើរ​ខាំ​គេ​នោះ​ទេ ដោយ​ស្វា​នោះ​បាន​រត់គេច ហើយ​ចាប់​បានតែ​ស្វា ផ្សេង​ទៅ​វិញ​។ ប៉ុន្ដែ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ សត្វ​ស្វា​នោះ​ក៏​បង្ហាញខ្លួន​មក​វិ​ញ ហើយ​បន្ដ​ដើរ​ខាំ​គេឯង​ដដែល​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០​ម្សិល​មិញ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ដែល​តែង​ដើរ​ហាត់ប្រាណ និង​ទៅ​កម្សាន្ដ​នៅលើ​ភ្នំ​ព្រះ​រាជទ្រព្យ​ជា​រៀ​ង​រាល់​ចុង​សប្ដាហ៍ បាន​ប្រាប់​មកកាន់​បណ្ដាញ​ព័ត៌មាន Fresh News ដែរថា បង​ប្អូន​របស់​លោក​ក៏ត្រូវ​សត្វ​ស្វា​នោះ​បម្រុង​ខាំ​ដូចគ្នា​។​

​បើ​តាម​អ្វីដែល​លោក ឃ្លាំង ហួត សាកសួរ​ទៅកាន់​ប្រជា​ពល​រដ្ឋ និង​អ្នក​អភិរក្ស​នៅលើ​ភ្នំ បាន​អះអាងថា បច្ចុប្បន្ន​ដោយសារតែ​សត្វ​ស្វា​កា​ចមួយ​ក្បាល​នេះ ក៏​ធ្វើ​ឲ្យ​បាត់បង់​ប្រជាពល​រដ្ឋ ឡើង​មក​គោរ​ពបូ​ជា​នៅ​ទីសក្ការៈ និង​ដើរ​កម្សាន្ដ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ផងដែរ ព្រោះតែ​ពួកគាត់​មាន​ការ​ភ័យខ្លាច​ជាមួយ​សត្វ​ស្វា​នេះ​។​

​ពាក់​ព័ន្ធ​បញ្ហា​នេះ ប្រជា​ពល​រដ្ឋ​នៅលើ​ភ្នំ​ព្រះ​រាជទ្រព្យ ក៏ដូចជា​ភ្ញៀវទេសចរ តាម​រយៈ​បណ្ដាញ​ព័ត៌មាន Fresh News សូម​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័​ន្ធ មក​ចាប់​សត្វ​ស្វា​មួយ​ក្បាល​នេះ​ត្រឡប់​ទៅវិ​ញ ដើម្បី​កុំឲ្យ​ពួកគា​ត់មាន​ការ​ភ័​យ​ខ្លាច​បន្ដ​ទៀ​ត​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!