​ចាងហ្វាង TV FB សុវណ្ណ រិទ្ធី ត្រូវតុលា ការប្រកាសសាលក្រមហើយព្រឹកនេះ

​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ នៅ​​​ព្រឹក​​​ថ្ងៃទី ០៥​​តុលា ឆ្នាំ​​២០២០ បាន​ប្រកាស​​​សាលក្រម​​​សម្រេច​​​ផ្ដ ន្ទា ទោស លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ដាក់​​​ពន្ធ នា គារ​​១៨​​ខែ តែ​​​ទោ​​​ស​នេះ​​​ត្រូវ​​​អនុវត្ត​​​ទ​ណ្ឌ​ កម្ម​​​ក្នុង​​​ពន្ធនាគារ​​​គិតពី​​​ថ្ងៃ​​​ចាប់​ឃុំខ្លួន​​​រហូតថល់​​​ថ្ងៃ​​​ប្រកាស​​​សាលក្រម ទោស​​​សល់​​​ពី​​​នេះ​​​ត្រូវ​​​ព្យួរ ក្រោម​​​កា​​​ចោទ​ប្រកាន់​​​ពីបទ « ញុះ ញង់​ឲ្យ​​​​ប្រព្រឹត្ត​​​បទ​​​ឧ ក្រិដ្ឋ​​​ជាអាទិ៍ » តាម​​​មាត្រា​​៤៩៤ និង​​៤៩៥​ នៃ​​​ក្រម​​​ព្រហ្ម​ទ​ណ្ឌ​។​​​

សេចក្ដី​​​សម្រេច​​​នេះ​​ ធ្វើឡើង​​​បន្ទាប់ពី​​ លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB បាន​​​សារភាព​​​កំហុស​​​របស់​​​ខ្លួន​​​ក្នុងការ​​​ចេញផ្សាយ​​​អត្ថបទ​​​ព័ត៌មាន​​​មួយ ​​កាលពី​​​ថ្ងៃទី​​០៧ ខែ​​​មេសា ឆ្នាំ​​០២០ ដែល​​​មាន​​​ខ្លឹមសារ​​​វាយ​​​ប្រហា​រ​​​ប៉ះពាល់​​​ដល់​​​កិ​ត្តិ​យស​​​រដ្ឋាភិបាល​។​​​

​ក្នុង​​​សវនាការ​​​ដែល​​​ដឹកនាំ​​​ដោយ​​ លោក​​​ចៅក្រម លិ សុខា និង ​​លោក​​​ចែ សុង ជា​​​តំណាង​​​អយ្យការ លោក រិទ្ធី បាន​​​សារភាព​​​ថា នៅ​​​ថ្ងៃកើតហេតុ ​​ទី​០៧​​មេសា ខ្លួន​​​បានឃើញ​​​បុគ្គលិក​​​ក្រុមការងារ​​​ឈ្មោះ អែល ស្រី​​​ណុ​​​ច បាន​​​ផ្ញើ​​​អត្ថបទ​​​ចូល​មក​​​គ្រប់ ប៉ុន្តែ​​​ដោយ​​​កត្តា​​​សុខភាព ​​ខ្លួន​​​មិនបាន​​​ត្រួត​ពិ​និត្យ​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អ​ន់​​​ទេ លុះដល់​​​រសៀល​​​ថ្ងៃ​​​ដដែល ​​ទើប​​​ខ្លួន​​​បាន​​​ដឹង​​ ហើយក៏​​​ត្រូវ​​​ក្រសួង​​​ព័ត៌មាន​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​តែម្ដង។ ​លោក ​​ត្រូវបាន​​​សមត្ថកិច្ច​​​ចា ប់ខ្លួន ​​កាលពី​យ​ប់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២០ កន្លង​ទៅ​​ នៅ​​​ក្នុង​​​ផ្ទះ​​​លេខ​​១០ បុរី ពិ​ភព​ថ្មី ខណ្ឌ​​​សែន​សុខ​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!