ជួយជនអនាថាចាញ់បោកនារីខ្មែរម្នាក់ ពេលស៊ើបសួរទើបដឹងប្រវត្តិមិនធម្មតា ធ្លាប់ជាអ្នកគ្រប់គ្រង ចេះ ៥ភាសា

រឿងរ៉ាវ​ជន​បរទេស​ម្នាក់​ដែល​ចាញ់​បោក​នារី​ខ្មែរ ហើយ​ជួប​បុរស​ចិត្ត​ធម៌​ជួយ​សង្គ្រោះ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​បន្ត​បន្ទាប់។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ ជន​បរទេស​រូប​នោះ ធ្លាប់​មាន​ប្រវត្តិ​ជា​ប្រធាន​គ្រប់​គ្រង ចេះ​៥ភាសា​ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​ការ​រៀប​រាប់​របស់​លោក ស្ទីវិន សាន់ បាន​ឱ្យ​ដឹង​ថា៖ "ព្រឹក​នេះ​មុននឹង​ចេញទៅម​ន្ទីរ​ពេទ្យ យើង​បាន​ទិញ​សម្លៀ​ក​បំ​ពាក់ អាហារ​កំប៉ុង និង​សម្ភារៈ​មួយ​ចំនួន​តាម​ការគ្រោងទុ​ក​តាំងពី​យ​ប់​ម្សិល​មិ​ញ​។ លោក​ជំទាវ កាវ គ​ន្ធា សប្បុរស​ជន​ខំ​ស្កាត់​មកពី​ខេត្តសៀមរាប​បាន​ទិ​ញ​ផ្កាកូឡាប​ក្រហម​មួយ​បាច់​បន្ថែម​សំ​រាប់​អេ​ន​ឌី ដើម្បី​ជា​ការផ្តល់​កម្លាំងចិត្ត និង​ការ​រាប់អាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទៅដល់​អគារ​សង្គ្រោះបន្ទាន់ ស្រាប់តែ​អ្នកជិតខាង​ប្រាប់​យើង​ថា អេន​ឌី​ទើបនឹង​ចេញទៅ​មុន​នេះ​ប​ន្តិ​ច​។ ខ្ញុំ​គិត​ភ្លាម​ថា អេន​ឌី​អាច​គេច​ចេញពី​ម​ន្ទីរ​ពេទ្យ ព្រោះ​គ្មាន​ប្រាក់​។ ប៉ុន្តែ អ្នក​ខ្លះ​ប្រាប់ថា ដៃ​គាត់​មាន​ព្យួរសេរ៉ូម​។ ខ្ញុំ​ប្តូរ​ការគិត​។ ដូច្នេះ អេន​ឌី​មិន​ទៅ​ណា​ឆ្ងាយ​ទេ​។ យើង​រត់​រក​គាត់​តាម​ការចង្អុលបង្ហាញ​។ ជិត​ដល់​មាត់ទ្វារ​ចេញពី​ម​ន្ទីរ​ពេទ្យ យើង​ឃើញ​អេន​ឌី​ដើរ​ត្រឡប់មក​វិ​ញ​។ ខ្ញុំ​ឈរ​នៅ​ចំ​ពោះ​មុខ​អេ​ន​ឌី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេន​ឌី​ស្រឡាំងកាំង​មួយ​ភាំង បន្ទាប់មក​ទើប​សម្រួល​អារម្មណ៍​។ ខ្ញុំ​បាន​ណែនាំ​អេ​ន​ឌី និង​ជន​សប្បុរស​។ ក្រោយពី​អឹមអៀន និង​ស្ទាក់ស្ទើរ ទី​បំផុត​អេន​ឌី​ព្រម​ទទួល​បាច់​ផ្កាកូឡាប​។ ប៉ុន្តែ អេន​ឌី​រីករាយ និង​បើកភ្នែក​ធំៗ​បែប​ភ្ញាក់ផ្អើល​ទទួល​យក​ទឹកអប់​ប្រុស​ម៉ាក CHANEL No 5 ដ៏​ល្បី​របស់​ប្រទេស​បារាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អេន​ឌី​ត្រឡប់​មកពី​ទិ​ញ​អាហារ​ដោយ​ការស្រេកឃ្លាន​។ អេន​ឌី​ត្រូវបាន​បណ្តេញ​ចេញពី​ហាង​ដោយ​សារស​ម្លៀ​ក​បំ​ពាក់ ក្លិន​មិនល្អ និង​កង្វះ​ថវិកា​។ នេះ​ជា​ការរៀបរាប់​របស់​អេ​ន​ឌី​។ អេន​ឌី​បដិសេធ​សំ​ណើ​រ​ជួយផ្តល់​ការងារ ប្រាក់បៀវត្ស​ន៍ និង​កន្លែង​ស្នាក់នៅ​ពី​ម្ចាស់​ឧបត្ថម ព្រោះ​បារម្ភ​ខ្លាចក្រែង​យក​គាត់​ទៅ​បំរើការ​ងារ​ងងឹត​ក្រៅច្បាប់​។ ទី​បំផុត អេន​ឌី​ញញឹម​បិទមាត់​មិន​ជិត ត្បិត​ម្ចាស់​ឧបត្ថម្ភ​បញ្ជាក់​អំពី​បំណង​ល្អ​ដោយ​គ្មាន​លក្ខខណ្ឌ​ត​ម្រូ​វ​អោយ​ធ្វើការ ឬ​បន្ត​រស់នៅ ឬ​ត្រូវ​ចាកចេញ​ទៅរក​ការងារ​ខាងក្រៅ ក្រោយ​សុខភាព​ល្អប្រសើរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អេន​ឌី​ពុំ​មាន​រោគសញ្ញា​បង្ហាញថា​មាន​ផ្ទុក​ជ​ម្ងឺ​កូ​វីដ និង​ជ​ម្ងឺ​ឆ្លង​អ្វី​ឡើយ​។ ប៉ុន្តែ ជើង​របស់​អេន​ឌី​មាន​មេរោគ​ចូល​តាម​ស្នាម​រមាស់​រយៈពេល​យូរ ដែល​ត្រូវ​ការព្យាបាល​បន្ទាន់​។ នេះ ជា​ការបញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត​។ ក្រោយ​ងូតទឹក ប្តូរ​ស​ម្លៀ​ក​បំពាក់​ថ្មី និង​ទទួលទាន​អាហារ អេន​ឌី​ហាក់ដូចជា​មាន​កម្លាំង​ជាង​មុន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេន​ឌី​ញញឹម និង​សើច​នៅពេល​និយាយ​ជាមួយ​ខ្ញុំ​។ ស្របពេល​លោក​វេជ្ជបណ្ឌិត​ត្រូវការ​ព័ត៌មាន​ផ្ទាល់ខ្លួន​រប​ស់​អេ​ន​ឌី ដូច្នេះក៏​ជា​ឱកាស​សំ​រាប់​ខ្ញុំ​សួរ​អេ​ន​ឌី​តែម្តង​។ ចម្លើយ​លើក​នេះ​អាច​ជា​សា​ច់ការ​ដោយសារ​ស្មារតី​របស់​អេ​ន​ឌី​ល្អ​ជាង​មុន និង​ដោយសារ​ខ្ញុំ​សួរបញ្ជាក់ចំ​នួន​ពីរៗ​ដង គឺ​អេន​ឌី​មាន​សញ្ជាតិ​អង់គ្លេស អាយុ​៥៥​ឆ្នាំ អត្តសញ្ញាណ​បណ្ណ (ID Card) បណ្ណ​បើកបរ និង​លិខិតឆ្លងដែន​ត្រូវបាន​បាត់ រួមជាមួយ​សម្ភារៈ​មួយ​ចំនួន​នៅក្នុង​វ៉ា​លី​សព​ណ៌​ក្រហម នៅពេល​គាត់​សន្ល​ប់បាត់ស្មារតី​នៅ​លើចិ​ញ្ចើ​ម​ថ្នល់​កាលពី​ម្សិល​មិ​ញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ អេន​ឌី​នៅ​ចងចាំ​លេខ​លិ​ខិត​ឆ្លងដែន គឺ​លេខ X.......P ។ អេន​ឌី​អាច​និយាយ​ប្រាំ​ភាសា និង​ធ្លាប់​ធ្វើការ​ជា​ប្រធាន​គ្រប់​គ្រង​ក្នុង​ភោជនីយដ្ឋាន​អី​ុ​តាលី​មួយ​កន្លែង​រយៈពេល​ជាង​១០​ឆ្នាំ​ដោយ​បាន​បង្ហា​ត់ប​ង្រៀន (Training) អ្នក​ធ្វើការ​ជាច្រើន​នាក់​។​ ខ្ញុំ​នឹង​កាត់សក់ កោរពុកមាត់ កាត់​ក្រចក ស្លៀកពាក់​ខោអាវ​ថ្មី ចង​ក្រវ៉ា​ត់ក​ខ្លី ដើម្បី​ធ្វើ​ការងារ​អោយ​ក្លាយជា​មនុស្ស​អស្ចារ្យ និង​បុរស​សង្ហា​ជាង​តួកុន​!​យើង​សើច​ព្រម​គ្នា​។ អេន​ឌី​ចាប់​ផ្តើមនិយាយ​លេង​កំ​ប្លែង​បែប​អឺរ៉ុប​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បង្ហាញថា សុខភាព​ផ្នែក​ស្មារតី​របស់​អេន​ឌី​មាន​ភាពល្អប្រសើរ​។ ដូច្នេះ ការ​រៀបរាប់​របស់អេ​ន​ឌី​កាល​ខ្ញុំ​ជួប​គាត់​លើក​ដំ​បូ​ង​អាច​ជា​ការ​រវើរវាយ ស្មារតី​មិន​នឹង​ន​ដោយសារ​ស្រេកឃ្លាន និង​ការ​សំរាក​ពុំបាន​គ្រប់​គ្រាន់​។ ថ្ងៃរសៀល​ប​ន្តិ​ច ទើប​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មុន​នេះ​បន្តិច ពេល​ខ្ញុំ​កំពុង​ទទួលទាន​អាហារ​ជាមួយ​កូនៗ ស្រាប់តែ​ខ្ញុំ​ទទួលទូរស័​ព្ទ​ដោយ​គ្មាន​ឈ្មោះ​។ ស្ទី​វិន ខ្ញុំ​គឺ​អេន​ឌី​។ ខ្ញុំ​សូម​អធ្យា​ស្រ័​យ តើ​ខ្ញុំ​អាច​និយាយជា​មួយ​កូន​របស់​អ្នក​បានទេ​?​ ប្រាកដជា​គ្មាន​បញ្ហា​!​ សួស្តី​! ខ្ញុំ​សូមអ​ភ័​យ​ទោស​ចំ​ពោះ​ការ​បណ្តោយអោយ​អ្នក​ទាំងពីរ​នៅផ្ទះ​តែ​ពីរ​នាក់ ចំណែក​ប៉ាៗ​មក​ជួយ​មើល​ខ្ញុំ​នៅឯ​មន្ទី​ពេទ្យ​។ ខ្ញុំ​ទូរស័ព្ទ​មក​នេះ​គ្រាន់តែ​ចង់​ប្រាប់ថា រាត្រីសួស្តី​ព្រះ​នាង​តូច​ទាំងពីរ​!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!