មកដឹងតម្លៃវិនិយោគសាងសង់ មណ្ឌលកម្សាន្តធំមហិមារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ អញ្ជើញ​សម្ពោធ​ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» គឺជា​គ​ម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំ​បូ​ង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន «​ព្រី​នស៍ ខ​ល​ឈ័រ អេ​ន ធួ​រី​ហ្សឹម ឌី​វេឡុ​ប​ម៉ិន ឯ​.​ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ជាង ១៣​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគ​រយ ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៨៥​លាន​ដុល្លារ​អាមេរិក​។​

ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជារ​មណី​យ​ដ្ឋា​ន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ ដែល​ផ្តល់ជូន​ភ្ញៀវ​ទេសចរនូ​វ​ការ​សម្រាក​ល​ម្ហែ​កាយ វិស្សមកាល​ជាមួយ​ទេសភាព​ស្រស់​បំព្រ​ង ការកម្សាន្ត​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​លក្ខណៈពិសេស ដែល​រួមបញ្ចូល​នូ​វ​សួនផ្កា​ច​ម្រុះ​ពណ៌ សួន​កម្សាន្ដ​រីករាយ បន្ទ​ប់ស្នា​ក់​នៅបែ​បផ្ទះ​ឈើ និង​អាហារ​ឆ្ងាញ់ៗ​នៅក្នុង​ទីតាំង​តែមួយ​។​

​ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​គ​ម្រោង​កម្សាន្ត​ដូចជា ការកម្សាន្ត​បែប​ផ្សងព្រេង រំភើប កក់ក្តៅ និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​។ ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ក៏​មាន​កង​វិល​កម្ពស់ ៨៨​ម៉ែត្រ ដែល​ប្រៀបដូចជា​ភ្នែក​នៃ​ទីក្រុង​ភ្នំ​ពេញ រួមជាមួយ​ពិ​ភព​ទឹក​កម្សាន្ត​ព្រី​នស៍ ដែល​មាន​ទំហំ​ប្រមាណ ១​ហិកតា ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដារ និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។​

​ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ផ្តល់​ការកម្សាន្ត​ជូន​ដល់​អ្នកទេសចរ​គ្រប់​វ័យ ពោលគឺ​មាន​កន្លែង​កម្សាន្ត​ស​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។​

​ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​សេវាកម្ម​កម្សាន្ត​ដូចជា​៖ ឧបករណ៍​ជិះ​ទ​ម្លាក់ កៅអី​វិល​ហោះហើរ សេះ​វិល ទូក​ចោរ​សមុទ្រ រ​ថយ​ន្ត​បុក​គ្នា ឌី​ស្កូ​ក្រឡាប់ចាក់ រ​ថយ​ន្ត​ប្រណាំង កន្ត្រក​វិល និង​សួន​ទឹក​ជាដើម​។ ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» បើកទ្វារ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​។ តម្លៃ​សំបុត្រ មាន​ចាប់ពី ៤​ដុល្លារ រហូតដល់ ៤០​ដុល្លារ​។ សម្រាប់​សំបុត្រ​តម្លៃ ៤០​ដុល្លារ គឺ​អ្នកទេសចរ​អាច​លេង​រាល់​ឧបករណ៍​កម្សាន្ត​ដែល​មាន​នៅក្នុង​ម​ណ្ឌ​ល​កម្សាន្ត​មួយ​នេះ​។​

​ក្រៅតែពី​ផ្តល់​នូ​វ​ការកម្សាន្ត​ដ៏​សម្បូរបែប​ហើយ​នោះ ម​ជ្ឈ​មណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នេះ ក៏​បាន​រួម​ចំណែក​ផ្តល់​ការងារ​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​រហូតដល់​ប្រមាណ ១៩០​នាក់​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!