​មេអាប៉ោងគាំងបេះដូងស្លា ប់ភ្លាមៗ ពេលសមត្ថកិច្ចចុះបង្ក្រាបនៅខេត្តបន្ទាយមានជ័យ

អ្នកកាន់​​​មេ​អាប៉ោង​​​រត់ ហើយ​​​គាំង​បេះដូង​​​ស្លា ប់​​​នៅពេល​​​សមត្ថកិច្ច​​​បំបែក​​​បន​​​ល្បែង​​​នៅ​​​វាលស្រែ​​ ស្រុក​​​អូរជ្រៅ​​ កាលពី​​​រសៀល​​​ថ្ងៃទី​​៦​ ខែតុលា​​ ឆ្នាំ​​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​​​ថ្ងៃទី​៦​​នេះ​​ មាន​​​សមត្ថកិច្ច​​​ន​គ​រ​បាល​​​ប៉ុស្តិ៍​​​រដ្ឋបាល​​​និង​​​អធិការដ្ឋាន​​​ស្រុក​​​បាន​​​ចុះ​​​បង្ក្រាប​​​ល្បែងស៊ីសង​​​អាប៉ោង​​​មួយ​​​កន្លែង​​​នៅ​​​ចំណុច​​​វាល​​​ត្រពាំង​​​ច្រាំង ស្ថិតនៅ​​​ខាង​លិច ភូមិ​​​ផ្គាំ​​​ចម្ងាយ​​​កន្លះ​​​គម​​ ឃុំ​​​សិ​ង្ហ ស្រុក​​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​ពេល​​​សមត្ថកិច្ច​​​ចុះ​​​បង្ក្រាប ​​ក្រុម​​​អ្នក​​​លេង​​​អ្នក​​​ចាក់​​ និង​​ មេ​អាប៉ោង​​​ជា​​​អ្នក​​​បាញ់​​​អាប៉ោង​​​បាន​​​នាំ​​​គ្នា​​​រត់​​​គេច​​​ខ្លួន ខ្លះ​​​ធ្លាក់​​​ក្នុង​​​ទឹក​​​ប្រហែល​​៥០​​ម៉ែត្រ​​​។​​ ស្រប​​​ពេល​​​នោះ ឈ្មោះ នៅ ដា​​​រ៉ា ជា​​​អ្នក​​​កាន់​​​មេ​អាប៉ោង ដែលមាន​​​ជំងឺ​​​បេះដូង​​​ស្រាប់​​​ផង ក៏​​​រត់​​​រហូត​​​គាំង​បេះដូង​​​ដួល​ស ន្ល​ប់​​​នៅ​​​លើ​​​ភ្លឺស្រែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​ពេល​នោះ​​​កងកម្លាំង​​​សមត្ថកិច្ច​​​ន​គ​រ​បាល​​​បាន​​​ជួយសង្គ្រោះ​​​និង​​​សែង​​​ជន​រង​គ្រោះ​​​ទៅកាន់​​​ម​ណ្ឌ​ល​​​សុខភាព​​​ឃុំ​​​សឹង្ហ​​​ដែរ​​​តែ​​​នៅ​​​វេលា​​​ម៉ោង​​៤ រសៀល​​​ថ្ងៃ​​​ដដែល​​​នោះ​​ លោក​​​វេជ្ជបណ្ឌិត នៃ​​​ម​ណ្ឌ​ល​​​សុខភាព​​​បាន​​​ធ្វើ​​​ការ​ពិ​និត្យ ហើយ​​​ប្រាប់​​​វិញ​​​ភ្លាមៗ​​​ថា ជន​រង​គ្រោះ​​​បាន​​​បាត់បង់​​​ជីវិត​​​ទៅ​​​ហើយ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​ករណី​នេះ​​​ជន​រង​គ្រោះ​​​ទំនង​​​ភ័យខ្លាច​​​សមត្ថកិច្ច​​​ចាប់ខ្លួន ក៏​​​រត់​​​រហូត​​​គាំង​បេះដូង​​​ដួល​សន្ល​ប់ និង​​​បណ្តាល​​​ឲ្យ​​​បាត់​​​បង់​ជីវិត​​​តែម្តង​​​។ ​​សមត្ថកិច្ច​​​អះអាង​​​ថា អ្នកលេង​​​ល្បែងស៊ីសង អាប៉ោង​​​គ្រាន់តែ​​​ឃាត់ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​អប់​រំ​​​តែ​ប៉ុណ្ណោះ មិន​​​មាន​​​គោលការណ៍​​​ចាប់​​​ដាក់គុក​​​នោះ​​​ទេ​​ ប៉ុន្តែ​​​ក្រុម​​​អ្នក​​​ញៀន​​​ល្បែង​​​ខាងលើ បាន​​​រត់លូន ម្តង​​​គេច​​​ទៅ​​​កន្លែង​​​នេះ ម្តង​​​គេច​​​ទៅ​​​កន្លែង​​​នោះ ពិសេស​​​រដូវ​វស្សា​​​ចឹ​​​ង ពួកគាត់​​​បាន​​​ពួន​​​លេង​​​ក្រោម​​​ម្លប់​ឈើ​​​លើ​​​ភ្លឺស្រែ ហើយ​​​ដាក់​​​ប្រមោយ​​​អ្នកយាម ដើម្បី​​​ចាំ​​​មើល​​​ផ្លូវ​​​សមត្ថកិច្ច​​​ផង​​​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​​​លើក​​​នេះ សមត្ថកិច្ច​​​បាន​​​ស្ទា​​​ក់​មុខ ស្ទាក់​​​ក្រោយ​​​ហើយ ក៏​​​ដេញ​​​អ្នក​​​ញៀន​​​ល្បែង​​​ដែល​​​រត់​​​កាត់​ទឹក​​​វាលស្រែ​​​មិនទាន់​​ ប៉ុន្តែ​​​ដោយ​​​អ្នកលេង​​​ល្បែង​​​នោះ​​​គាត់​​​ភ័យ​​​ពេក រត់​​​រហូត​​​គាំង​បេះដូង​​​ដួល​​​ស្លាប់​​​តែម្តង​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!