លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី សុំទោសអ្នកជំងឺនៅព្រៃវែង ក្រោយសន្យាថាទៅជួយ តែប្ដូរចិត្តមិនទៅវិញ

មុននេះបន្តិច លោកជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី ដែល​ល្បី​ឈ្មោះ​ក្នុង​ពិភព​ជំនួញ​អនឡាញ បាន​បង្ហោះ​សារ​សុំ​អភ័យ​ទោស​ស្ត្រី​ម្នាក់​កើត​ជំងឺ​មហារីក​នៅ​ខេត្ត​ព្រែវៃង ក្រោយ​លោក​ជំទាវ​ឧកញ៉ា សម្រេច​ចិត្ត​មិន​ទៅ​វិញ ដោយសារ​​ឃើញ​គេ​ផ្ដល់​ជំនួយ​ច្រើន​ទៅ​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា លោក​ជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី បាន​យក​វីដេអូ​ស្ត្រី​ម្នាក់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ នៅ​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង​ទៅ​បង្ហោះ ដោយ​បញ្ជាក់​ថា នឹង​ព្យាយាម​ទៅ​ជួប​ឆាប់ៗ​ដើម្បី​ផ្ដល់​ជំនួយ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី៧ ខែ​តុលា​នេះ លោក​ជំទាវ​បាន​អាក់​ខាន មិន​បាន​អញ្ជើញ​ទៅ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​សំណេរ​បង្ហោះ​មុន​នេះ លោក​ជំទាវ​បាន​បញ្ជាក់​ថា៖ "ថ្ងៃ​ស្អែក​នេះ​(8/10/20)​នាង​ខ្ញុំ​ទៅ​រៀប​ចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​និង​ជូន​សម្ភារ​:​យាយ​តា​ហើយ​ថា​បង្ហួស​ជួយ​បងស្រី​បន្ថែម​ទៀត​ដែរ តែ​ឥឡូវ​ឃើញ​មាន​គេ​ជួយ​បង​ច្រើន​ហើយ​នាង​ខ្ញុំ​សុំ​ទុកជំ​នួ​យ​នេះ​ទៅ​ជួយ​ដែល​ខ្វះ​ខាត​ក្រោយៗ​ទៀត​ដែល​មិនមាន​អ្នក​ជួយ​ អោយ​នាង​ខ្ញុំ​សុំ​អ​ភ័​យ​ទោស​បងស្រី​ផង​ដែល​មិនបាន​ទៅ​ជួយ​បងស្រី​វិ​ញ​។​ សូម​ប្រគេន​បុណ្យ​និង​ជូន​បុណ្យ​ផង"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​ឧកញ៉ា បាន​បញ្ជាក់​ថា បាន​ប្រគេន​បច្ច័យ​តាម​រយៈ​ព្រះតេជគុណ នួន សុផន និង​ប្អូន​ស៊ាន ច័ន្ទដារ៉ា នូវ​បច្ច័យ​មួយ​ចំនួន ហើយ​លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ពី​គ្រឿង​ឧបភោគ​បរិភោគ​ដែល​បាន​ផ្ដល់​តាម​រយៈ​នោះ។ ប៉ុន្តែ​ជំនួយ​ទាំង​អស់​នោះ តាម​ពិត​បាន​មក​ពី​សប្បុរស​ជន​ជា​ច្រើន​រួម​គ្នា សរុប​ជា​ថវិកា ៧៧៥​ដុល្លារ និង​ទិញ​ជា​សម្ភារ​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់​នោះដូចមានក្នុងរូបភាពខាងក្រោម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!