នារីម្នាក់លួចចិញ្ចឹមក្រពើដល់ប្រវែងជាង ៤ម៉ែត្រ ថ្ងៃមួយស្រាប់តែជួបគ្រោះអ កុសលទម្រាំគេដឹងហួសពេល
នារីវ័យ ៤៤ឆ្នាំម្នាក់ដែលជាអ្នកវិទ្យាសាស្ត្រ បានលួចចិញ្ចឹមក្រពើដោយខុសច្បាប់ រហូតធំធាត់ប្រវែងដល់៤,៤ម៉ែត្រ ដោយគិតថាគ្មានបញ្ហាអ្វីឡើយ ព្រោះជាក្រពើចិញ្ចឹមផ្ទាល់ដៃ។ ប៉ុន្តែថ្ងៃមួយ នាងបានរអិលធ្លាក់ចូលទៅក្នុងអាងចិញ្ចឹមក្រពើនោះ ក៏ត្រូវក្រពើត្រ បាក់តែម្ដង។
បើតាមការឱ្យដឹងពីមន្ត្រីមានសមត្ថកិច្ច គឺហេតុការណ៍នេះកើតឡើងនៅលើកោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី។ ស្ត្រីដែលរងគ្រោះ មានឈ្មោះ Deasy Tuwo អាយុ ៤៤ឆ្នាំ និងជាប្រធាននៃមន្ទីរពិសោធន៍មួយក្នុងក្រុង Minahasa ភាគខាងជើងកោះស៊ូឡាវេស៊ី។
ក្រពើដែលស្ត្រីនោះចិញ្ចឹមដោយខុសច្បាប់ មានឈ្មោះ Merry មានប្រវែងរហូតដល់ទៅ ៤ម៉ែត្រ ៤តឹក។ ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង បន្ទាប់ពីខ្លួន ប្រាណរបស់អ្នកស្រី Deasy Tuwo ត្រូវបានក្រុមការងារប្រទះឃើញក្នុងអាងក្រពើនៅព្រឹកថ្ងៃបន្ទាប់។
ក្រពើបានស៊ី ដៃ ម្ខាងរបស់អ្នកស្រី Deasy Tuwo ហើយគ្រឿង ក្នុង ក៏បានបាត់ច្រើនដែរ។ បើតាមការសន្និដ្ឋាន គឺអ្នកវិទ្យាសាស្ត្ររូបនេះ បានរអិលធ្លាក់ចូលអាងក្រពើ ពេលកំពុងឱ្យចំណី ហើយក៏កើតជារឿងរ៉ាវសោក នាដកម្មនេះឡើង។ ទោះបែបនេះក្ដី សមត្ថកិច្ចនឹងបន្តការស៊ើបអង្កេត។
ចំណែកក្រពើ ត្រូវបានចាប់ចេញពីអាងនោះ យកទៅដាក់កន្លែងអភិរក្ស។ ការចាប់ក្រពើ ត្រូវចំណាយពេលអស់ជាច្រើនម៉ោង និងមនុស្សជាច្រើននាក់ មានទាំងមន្ត្រីអភិរក្ស កងកម្លាំងប្រដាប់អាវុធ និងប៉ូលិស ព្រោះវាមានទម្ងន់ធ្ងន់ខ្លាំង ពិបាកក្នុងការលើកដាក់។
នេះមិនមែនជាករណីដំបូងទេ ព្រោះប្រទេសឥណ្ឌូណេស៊ីល្បីរឿងសត្វក្រពើស៊ីមនុស្សច្រើនករណីហើយ។ ក្នុងឆ្នាំ២០១៦ ក្រពើបានសម្លាប់អ្នកទេសចរម្នាក់ នៅកោះ Raja Ampat ហើយថ្មីៗនេះ ក៏មានករណីបុរសរកលៀសតាមព្រែកម្នាក់ ត្រូវក្រពើស៊ីរហូតអ្នកភូមិចាប់វះពោះមើល។