ដំណឹងល្អ! ស្ពានកោះពេជ្រ ទៅកោះនរា នឹងបើកការដ្ឋានឆាប់ៗនេះ ឯតម្លៃសាងសង់វិញកប់

សម្ដេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​ខាងមុខ​នេះ សម្តេច​នឹង​អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​១​ខ្សែ ដែល​ឆ្លងកាត់​ទ​ន្លេ​បាសាក់ គឺ​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គ​ម្រោង​អភិវ​ឌ្ឍ​ន៍​កោះ​ន​រា​។ ស្ពាន​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មាន​គ​ម្រោង​ថវិកា​សាងសង់​តម្លៃ ៣៨​លាន​ដុល្លារ​អាមេរិក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ការ​ឲ្យ​ដឹង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ ក្នុង ឱកាស​អញ្ជើញ​សម្ពោធ​ម​ជ្ឈ​មណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃទី​២៦​នេះ​ខ្ញុំ​ទៅបើក​ការដ្ឋាន​ទៀ​ត​។ បើក​ការដ្ឋាន​កសាង​ស្ពាន ត​ភ្ជាប់​កោះ​ពេជ្រ​ជាមួយកោះ​ន​រា​»​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​រយៈ​សមិទ្ធផល​ជា​បន្តបន្ទាប់​នេះ ប្រមុខ​ដឹកនាំ​កំពូល​រាជ​រដ្ឋាភិបាល​កម្ពុជា អះអាង​ជាថ្មី​ថា ឧបសគ្គ​ទាំងឡាយ​មិនអាច​បង្អាក់​ការ​អភិ​វ​ឌ្ឍ​កម្ពុជា​បានទេ​។ សម្តេច​តេ​ជោ បាន​បន្ថែមថា ទ​ន្ទឹ​មនឹង​ការរីកចម្រើន​ទៅ​មុខជា​លំ​ដាប់​របស់​កម្ពុជា​នៅពេល​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រឆាំងមិន​ដែល​ពេញចិត្ត និង​កោតសរសើរ​ឡើយ ប៉ុន្តែ​សម្តេច​សង្កត់​ធ្ងន់​ថា សម្តី​អ្នក​ទាំង​នោះ គឺជា​សម្តី​អត់​ប្រយោជន៍ ប្រៀប​បាននឹង​សំ​ឡេង​សត្វ​សុនក​ព្រុស​អញ្ចឹង​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន OCIC បាន​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​គ​ម្រោ​ង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទ​ន្លេ​បាសាក់ ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គ​ម្រោង​អភិវ​ឌ្ឍ​ន៍​កោះ​ន​រា គឺ​តួ​ស្ពានបេតុង​ខ្សែកាប និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង​សរុប ៨២៤​ម៉ែ​ត្រ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!