ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺ រឿងកម្លាំងអន្តរាគមន៍ចុះចាប់បទល្មើសចរាចរណ៍

សេចក្ដី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័​ត៌មាន​​ និង​ប្រតិកម្ម​រ​ហ័សនៃ​ស្នងការដ្ឋាន​ន​គ​របាល​រាជធានី​ភ្នំ​ពេញ​​ តប​ទៅនឹង​ការ​ផុស​របស់លោក​ឧត្តមសេនីយ៍​ត្រី​​ ទី​​ ចំរេ​ី​ន​កុសល ដែល​បង្ហាញ​ពី​ការ​កម្លាំង​អន្តរាគមន៍​ចុះ​ទៅ​ចាប់​បទ​ល្មើស​ចរាចរណ៍។ ​

យោងតាម​អនុក្រឹត្យ​លេខ​៣៩​ អនក្រ​.​បក​​ ចុះ​ថ្ងៃទី​១៧​ ខែ​មីនា ឆ្នាំ​២០២០ ស្តីពី​ការ​ពិ​ន័យ​អន្តរកា​រណ៍ចំ​ពោះ​អំ​ពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក យោង​ផែនការ​សកម្មភាព​លេខ​០០៣/២០ គ​.​ស​.​ច​.​គ​/​អ​ក​២ របស់​អនុគណៈកម្មការ​ទី​២ ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​ន​ន​គ​របាល​ជាតិ។

​យោងតាម​ផែនការ​សម្មភាព​លេខ ០៣៩ ផ​ក​. ចុះ​ថ្ងៃទី​២៣​ ខែ​មីនា ឆ្នាំ​២០២០ ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ របស់​ស្នងការដ្ឋាន​ន​គ​របាល​រាជធានី​ភ្នំពេញ ចំពោះ​ការចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ (​ពេល​ថ្ងៃ​) ចាប់ពី​ម៉ោង ៧ : ០០​នាទី​ព្រឹក ដល់​ម៉ោង ១៥ : ០០​នាទី​ល្ងាច និង (​ពេល​យ​ប់​) អនុវត្ត​ត្រួត​ពិ​និត្យ​ជាតិ​ស្រវឹង និង​បទល្មើស​ផ្សេងៗ​ទៀត ចាប់ពី​ម៉ោង ២១ : ០០​នាទី ដល់​ម៉ោង ០០ : ០០​នាទី​រំលងអធ្រាត្រ ។ ហើយ​បាន​ដំណើរការ​ចុះ​អនុវត្តតាម​ផែនការ​ចាប់ពី​ខែឧសភា រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ កម្លាំង​ដែល​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​រួមមាន​​÷​

​១- កម្លាំង​ម​ន្ត្រី​ការិយា​ល័​យន​គ​របាល​ចរាចរណ៍​ផ្លូវគោក (​ជា​កម្លាំង​ជំនាញ​) មាន​តួនាទី​ជា​អ្នក​ឃាត់​យាន​ដែល​ល្មើស មក​ធ្វើ​ការត្រួត​ពិ​និត្យ​បទល្មើស​ចរាចរណ៍​ដែល​កើតមានឡើង (​ចុះ​ឃាត់ បញ្ចៀស​អែប​ខាង ឲ្យ​អ្នកបើកបរ​ដើរទៅ​ជួប​ម​ន្ត្រី​ត្រួត​ពិ​និត្យ​ឯកសារ និង​បញ្ជាក់​ពី​កំហុស​នៃ​បទល្មើស​) និង​ចេញ​បង្កាន់ដៃ​ដើមទី ដើម្បី​ផាក​ពិ​ន័យតាម​ច្បាប់​ទៅតាម​ស្នាក់ការ​ដែល​បាន​កំ​ណ​ត់ ។

​២- ចំពោះ​កម្លាំង​អន្តរា​គមន៍​ពិសេស (​ជា​កម្លាំង​សហការ​) មាន​ភារកិច្ច​ចុះ​សហការ​ជា​មួយកម្លាំង​ម​ន្ត្រី​ន​គ​របាល​ចរាចរណ៍​ផ្លូវគោក ជា​ពិ​សេ​ពេល​យាន​ដែល​ល្មើស បើក​គេចវេស​ពី​ការត្រួត​ពិ​និត្យ​របស់​ម​ន្ត្រី​នគរបាល​រាចរ​ណ៍ ដូចជា​ការ​រឹងរូស មិន​ឈប់​មធ្យោបាយ​ដើម្បី​ឲ្យ​ត្រួតពិនិត្យ បង្ក​បាតុភាព ឬ​មាន​ករណី​ស​ង្ស័​យ​ថា​អ្នកបើកបរ​មធ្យោបាយ​ទាំង​នេះ មាន​ពាក់​ព័ន្ធ​ប្រើប្រាស់​គ្រឿង​ញៀ​ន ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​ល​។ គឺ​អាច​ចេញ​មក​ជួយ​ឃាត់​យាន​ទ​ប់​ស្កាត់ និង​ប្រដេញ​ក្នុង​ករណី​ចាំបាច់​ណាមួយ ។

ចំពោះ​ការ​ដែល​លើកឡើងថា កម្លាំង​អន្តរា​គមន៍​ពិសេស គ្មាន​សិទ្ធិ​ឃាត់យាន​ត្រួត​ពិ​និត្យ​គឺ​ត្រឹមត្រូវ តែ​កម្លាំង​អន្តរា​គមន៍ អាច​ចុះ​សហកា​រទប់​ស្កាត់​ឃាត់​យាន ដែល​មាន​បំណង​ចង់​បើក​គេចវេស​ពី​ការត្រួត​ពិ​និត្យ របស់​កម្លាំង​ម​ន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​ជា​កម្លាំង​ជំនាញ ៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!