ប្លែកភ្នែក! លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី លីកេះស្រាបៀរ បបួលរកអ្នកផឹកក្នុង Tiktok

លោក​ជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​បណ្ដាញ​សង្គម បន្ទាប់​ពី​ជោគ​ជ័យ​ក្នុង​ជំនួញ​អនឡាញ មាន​ផ្ទះ ដី​ធ្លី​ច្រើន​កន្លែង។ អ្វី​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍ គឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ជំទាវ​ឧកញ៉ា បាន​បង្ហោះ​វីដេអូ​លី​កេះ​ស្រាបៀ និង​សរសេរ Caption រក​អ្នក​ផឹក​ក្នុង Tiktok ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ លាន់​មាត់​ថា​លោក​ជំទាវ​ពិត​ជា​ពូកែ​សម្ដែង​មែន។

​លោក​ជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី បាន​បង្ហោះ​វីដេអូ​នេះ អម​ដោយ​ការ​សរសេរ​ថា៖ "បងប្អូនណា មាន​គីឡូ​ផឹក បេះ​ដូង​ម្នាក់​មួយ​មក"។ នៅ​ក្នុង​វីដេអូ គេ​ឃើញ​លោក​ជំទាវ​ឧកញ៉ា បាន​លី​កេះ​ស្រា ដើរ​ចូល​ក្នុង​ផ្ទះ រួច​ក៏​អង្គុយ​ផឹក​ជាមួយ​មនុស្ស​មួយ​ក្រុម​ទៀត។ ទោះ​បែប​នេះ​ក្ដី បើ​តាម​សកម្មភាព គឺ​លោក​ជំទាវ​ឧកញ៉ា គ្រាន់​តែ​សម្ដែង​ដើម្បី​កម្សាន្ត​អារម្មណ៍​ជាមួយ​អ្នក​លេង Tiktok ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ដែរ​ថា លោក​ជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី ជា​ម្ចាស់​ទំព័រ Facebook ឈ្មោះ Siv Mey Online Shop ដែល​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់ និង​ឡេ​ជា​ច្រើន​ប្រភេទ។ លោក​ជំទាវ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រោស​ព្រះ​រាជទាន​គោរមងារ​ជា​ឧកញ៉ា កាល​ពី​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ។

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!