មិនធម្មតា! NNP ផ្ទុះខ្លាំងនៅព្រៃវែង បើកសិក្ខាសាលា មានអ្នកចូលរួមជាង ៧០០នាក់
អ្នកស្រី អ៊ុង សុធារ៉ាវ័ន្ត និងលោកស្រី អ៊ី ចន្ធីតា ដែលជាម្ចាស់ដេប៉ូ NNP ប្រចាំខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាដ៏ធំមួយ បន្ទាប់ពីជួយនារីជាច្រើនជោគជ័យលើជំនួញ។ សិក្ខាសាលាមួយនេះ បានរៀបចំឡើងកាលពីថ្ងៃទី១១ ខែតុលា នៅមជ្ឈមណ្ឌលសិរីមង្គល ចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានអ្នកចូលរួមប្រមាណ ៧៥០នាក់ សុទ្ធសឹងជានារីឆ្នើម។
សិក្ខាដ៏ធំកក្រើកខេត្តព្រៃវែងនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ដែលនាំចូលផ្ដាច់មុខផលិតផលគ្រឿងសម្អាង NNP។
លោកស្រី អ៊ុង សុធារ៉ាវ័ន្ត បានលើកឡើងថា ការរៀបចំនូវសិក្ខាសាលានេះឡើង គឺដើម្បីចែករំលែកនូវបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗនៅក្នុងការធ្វើជំនួញ ដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារ។ លោកស្រីបានបញ្ជាក់ថា នារីជាង ៧០០នាក់ ដែលចូលរួមក្នុងកម្មវិធីសិក្ខាសាលា សុទ្ធតែមានសមត្ថភាពពិតៗ ហើយជាបានដាក់ចិត្តរកស៊ីជាមួយក្រុមហ៊ុនរហូតទទួលបានសមិទ្ធផលជាច្រើន។
លោកស្រី អ៊ុង សុធារ៉ាវ័ន្ត បានថ្លែងថា៖ "យើងប្រឹង យើងខំ ទើបយើងទទួលបានផល។ បើយើងនៅតែមួយកន្លែង កុំរំពឹងទទួលបានជោគជ័យ ការធ្វើទីផ្សារ NNP ក៏ដូចគ្នា ត្រូវរកនឹកអ្វីប្លែកៗជានិច្ច។" បន្ថែមពីលើនេះ ម្ចាស់ដេប៉ូប្រចាំខេត្តព្រៃវែង ក៏បានបង្ហាញពីបទពិសោធន៍នៃភាពជោគជ័យរបស់នារីឆ្នើម ៣រូប គឺលោកស្រី ហួន សុភាព លោកស្រី ផាត សុភា និងលោកស្រី សួន ស្រីទូច ដែលជាអ្នកចាប់ផ្ដើមជំនួញតាំងពីបាតដៃទទេ ពីកម្មការិនីរោងចក្រ អ្នកលក់តាមផ្សារ នៅផ្ទះជួល រហូតក្លាយជាអ្នកជោគជ័យ មានផ្ទះ មានឡានជិះដោយខ្លួនឯង។
លោក ហ៊ីង បញ្ញារិទ្ធ ដែលជាអគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានសម្ដែងនូវក្ដីរំភើប បន្ទាប់ពីឃើញនារីជាច្រើនជោគជ័យលើមុខជំនួញ។ លោកបានថ្លែងប្រាប់តំណាងចែកចាយទាំងអស់ ឱ្យខំប្រឹងលើមុខជំនួញរបស់ខ្លួន ដើម្បីជីវភាពគ្រួសារ កុំពឹងតែលើចំណូលប្ដី កុំឱ្យគេប្រើពាក្យថា "ស្ត្រីបង្វិលជើងក្រានមិនជុំ" ព្រោះស្ត្រីបច្ចុប្បន្នក៏មានសមត្ថភាព និងអាចធ្វើអ្វីៗបានដូចបុរសដែរ។
ចំណែកលោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុន បានចែករំលែកនូវបទពិសោធន៍ថា ការរកស៊ីត្រូវគិតលឿន ធ្វើលឿន កុំរង់ចាំដល់គេធ្វើអស់ទើបស្ដាយក្រោយ។ សម្រាប់លោកស្រីផ្ទាល់ បានចាប់ផ្ដើមតាំងពីការដើរលក់តាមផ្សារ រហូតដល់ក្លាយជាម្ចាស់ក្រុមហ៊ុន មិនមែនជារឿងងាយស្រួលឡើយ។ លោកស្រីបានបន្ថែមទៀតថា ការរកស៊ីមិនត្រូវនិយាយពាក្យថាបាក់ទឹកចិត្តទេ ហើយអ្នកបាក់ទឹកចិត្ត គឺលោកស្រីចាត់ទុកថាជាអ្នកខ្ជិលប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ផលិតផលថែមរក្សាសម្រស់ NNP ត្រូវបានទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាលនៃប្រទេសថៃ និងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសិទ្ធិចែកចាយផ្ដាច់មុខ ដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃ ផលិតផល NNP មានតំណាងចែកចាយប្រមាណជាង ៧ម៉ឺននាក់ ហើយក៏បានជួយលើកស្ទួយជីវភាពនារីជាច្រើន ឱ្យទទួលបានជោគជ័យក្នុងជីវិត មានលទ្ធភាពទិញផ្ទះ ទិញរថយន្តជិះតម្លៃរាប់ម៉ឺនដុល្លារ៕