ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាងមួយម៉ឺននាក់ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក

រយៈពេល ៤​ថ្ងៃ ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង ៦៤​ម៉ឺន​នាក់ ហើយ​ក្នុង​ចំណោម​នោះ ខេត្តព្រៃវែង​ក៏​បាន​ទទួល​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ផង​ដែរ។

​រយៈពេល​៤​ថ្ងៃ នាឱកាស​ឈប់​សម្រាក​ព្រះរាជ​ពិធី​គ្រង​ព្រះ​ប​រម​សិរី​រាជ្យសម្បត្តិ និង​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​សរុប ៦៤៤,៦៩៨ នាក់ បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​ការ​ចំណាយ​ការថមថយ​ជាង​មុន​, នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍​។

​ឯកឧត្តម​រដ្ឋ​ម​ន្ត្រី​បាន​បន្តថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នោះ មាន​ភ្ញៀវ​ជា​តិមាន​ចំ​នួន​ប្រមាណ ៦៣៥,៥៦៨ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំ​នួន​ប្រមាណ ៩,១៣០ នាក់​
​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ឱ្យដឹង​ទៀតថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​

ខេត្តសៀមរាប​៖ ១៦៧,២២៥ នាក់​, ខេត្ត​កំពត​៖ ៧៣,៥៩២ នាក់​, ខេត្ត​ព្រះសីហនុ​៖ ៥៤,៤០០ នាក់, ខេត្ត​កណ្តាល​៖ ៥១,៨៦២ នាក់ , ខេត្ត​កំពង់ស្ពឺ​៖ ៤៣,២៤៤ នាក់​,ខេត្ត​កែប​៖ ៣៨,៥៥៨ នាក់​, ខេត្ត​កោះកុង​៖ ២៨,២៧៥ នាក់​, ខេត្ត​ម​ណ្ឌ​ល​គិរី​៖ ២២,០២៣ នាក់​។

​ជា​ការ​គួរកត់សម្គាល់ និង​ការវាយតម្លៃ​បឋម​បន្ថែម​ពី​លើ​របាយការណ៍​ប្រចាំថ្ងៃ ក្រសួង​បាន​សង្កេតឃើញថា លើក​នេះ ដោយសារ​ផលវិបាក​ពី​គ្រោះទឹកជំនន់ តំបន់​ពាយព្យ​ដែល​ធ្លាប់​ទទួល​ភ្ញៀ​វ​បាន​ច្រើន​មាន​ការ​ថមថយ​ចំ​នួន​។ ប៉ុន្តែ​នៅ​សៀម​រាម​-​អង្គ​រ តំបន់​ឆ្នេរសមុទ្រ និង​នៅ​តំបន់​ឦសាន្ត ពិសេស​ខេត្ត​ម​ណ្ឌ​ល​គិរី ក៏​នៅ​ទទួលបាន​ភ្ញៀវ​ច្រើន​។ ចំពោះ​រាជធានី​ភ្នំ​ពេញ ទោះ​ពុំ​មានការ​ប្រារ​ព្ធ​ពិធី​អុំ​ទូក ក៏​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ ៤០ ម៉ឺន​នាក់​នាក់ បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​សំខាន់ៗ ពិសេស​នៅ​តំបន់​កោះ​ពេជ្រ ទស្សនា​កាំជ្រួច​នៅ​មាត់​ទ​ន្លេ​មុខព្រះប​រម​រាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វា និង​តំបន់​វិ​មានឈ្នះ​-​ឈ្នះ​។

​ក្នុង​រយៈពេល​ឈប់​បុណ្យ​អុំទូក​នេះមាន​សកម្មភាព​ទេសចរណ៍​ល្អប្រសើរ គ្រាន់តែ​តំបន់​ខ្លះ​ហាក់​ថមថយ​ប​ន្តិ​ច​បើ​ធៀ​ប​នឹង​ការ​ឈប់​សម្រាក​មុនៗ ដោយហេតុថា​កាល​ឈប់​សម្រាក​សង​ចូលឆ្នាំ គឺជា​ការ​ឈប់​សម្រាក​លើក​ទី​១ បន្ទាប់ពី​ការផ្អាក​មួយ​រយៈ រីឯ​កាល​ភ្ជុំ​បិណ្ឌ គឺជា​ការដើរ​កម្សាន្ត​បន្ត ក្រោយ​ធ្វើបុណ្យ​នៅតាម​វត្ត​អារាម​។ រីឯ​ពេល​នេះ គឺជា​ពេល​ទើប​ក្រោយ​ទឹក​ជំនន់ ហេ​ដ្ឋា​រចនាសម្ពន្ធ​មួយ​ចំ​នួន​រង​ការខូចខាត និង​ខ្លះ​កំពុង​ជួសជុល​។ ម្យ៉ាង​ទៀត ក៏ដោយ​ការបារម្ភ​ពី​ធាតុអាកាស​ឥទ្ធិ​ពល​ព្យុះ​ម៉ូ​ឡាវ​ផងដែរ​។

​ចំពោះ​ការចំ​ណា​យ តាម​ការ​វាយ​តំ​លៃ​បឋម ការ​ចំណាយ​របស់​ភ្ញៀ​វ​ទេសចរ​មាន​កម្រិត ដោយសារ​ពួកគាត់​មួយ​ចំនួន​ជ្រើសរើស​ការដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​រៀបចំ​ម្ហូបអាហារ តាម​ខ្លួន​ខ្លះ ខណៈដែល​ចំណូល​មិនសូវ​មាន​ច្រើន​ក្នុង​ដំ​ណាក់​កាល​កូ​វីដ​-១៩​នេះ​។ ទោះយ៉ាងណា ប្រជា​ជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯក​ជន​មាន​ភាព​រីករាយ​ជា​ជាមួយ​ចរ​ន្ត​ភ្ញៀ​វ​ទេសចរ​ផ្ទៃក្នុង​នេះ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​។

​ចំពោះ​ការគ្រប់​គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ មិន​មាន​បញ្ហា ឬ​ការ​រំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​។​ ដោយឡែក បញ្ហា​ប្រឈម​ដែល​កើតមានឡើង​កន្លង​មក ជាពិសេស​ការ​គ្រប់​គ្រង​តម្លៃ​សេវា និង​បញ្ហា​សំរាម ត្រូវបាន​យកចិត្តទុកដាក់​ដោះដោះស្រាយ ទោះបី​នៅមាន​បញ្ហា​ខ្លះ​ត្រូវ​បន្ត​ដោះ​ស្រាយ​។​

​ទ​ន្ទឹ​ម​នឹងនេះ គ្រប់​គោលដៅ​ទេសចរណ៍​បាន​ខិត​ខំ​អនុវត្តតាម​ដំ​បូ​ន្មា​ន​ក្រើន​រំ​លឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​ទ​ប់ស្កា​ត់​ការរីករា​លដាល​ល​នៃ​ជំ​ងឺ​កូ​វីដ​-១៩ ក្រោម​ការ​យកចិត្តទុកដាក់ និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​គណៈ​អភិបាល​រាជធានី​-​ខេត្ត​៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!