ឃើញថង់ខ្មៅលើគំនរសំរាម មានការសង្ស័យ ពេលបើកមើលទើបដឹងថាជាទារិកាម្នាក់

ទារិកាសភាព​ទើប​កើតចេញពី​ផ្ទៃ ត្រូវបាន​គេ​ច្រកចូល​ថង់​ខ្មៅ រួច​យកទៅ​បោះចោល​នៅ​គំ​ន​រ​សំ​រាម​មួយកន្លែង ខាងក្រោយ​ផ្សារ​តាំង​កសាង ក្នុង​ភូមិ​ចំ​ការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវបាន​ស្ត្រី​ជា​បុគ្គលិក​ហាង​ស្ទីម​សោណា​ម្នាក់ ប្រទះឃើញ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ថន ស្រី​ម៉ាច អាយុ​២៣​ឆ្នាំ មុខរបរ បុគ្គលិក​ហាង​ស្ទីម​សោណា ក្បែរ​ចំណុចកើតហេតុ ស្នាក់នៅ​កន្លែងធ្វើការ បាន​ដើរ​ទៅរក​ទិញ​អី​ហូប ស្រាប់តែ​ឮ​សម្លេង​ទារិកា​នេះ​យំ​។ ស្ត្រី​រូប​នោះ​ក៏​បាន​ដើរទៅ​មើលឃើញ​ទារិកា នៅក្នុង​ថង់​ខ្មៅ​ខ្លួន​ន​ល​គោក​គ្មាន​ក្រណាត់​រុំ​បិទបាំង​នោះឡើយ​។​

​ប្រភពដ​ដែលបាន​បន្តថា ភ្លាមៗ​នោះ​ស្ត្រី​ខាងលើ បាន​យក​ទារិកា​ចេញពី​គំនរ​សំ​រាម​ទៅ​ប្រគល់​ឲ្យ​ស្ត្រី​ម្នាក់​ទៀ​ត ដែល​ជា​ម្ដាយមីង​របស់ខ្លួន ឈ្មោះ ប៉ាត កាន់ អាយុ​៥០​ឆ្នាំ យកទៅ​ឲ្យ​ពេទ្យ​កាត់ផ្ចិត​ឲ្យ​រួចរាល់ ក៏​បាន​ប្រគល់​ទៅ​ឲ្យ​ប្អូនស្រី​របស់គាត់​ម្នាក់​ទៀ​ត​ឈ្មោះ ទិ​ត្យ សុគន្ធ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​សាលា ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដែល​រៀបកា​រយូរ​ហើយ​តែ​អត់​មាន​កូន​យកទៅ​ចិ​ញ្ចឹ​ម​បន្ត​ក្រោម ការដឹង​ឮ​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ សង្កាត់​កា​កាប​ទី​២ និង​ន​គ​របាល​ប៉ុស្តិ៍​កា​កាប​ទី​២​ផងដែរ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!