អូបាម៉ា អាចនឹងទទួលតំណែងធំមួយ ពេល បៃដិន ទទួលតំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ

ខណៈ​ពេល​ដែល​ល​ទ្ធ​ផល នៃ​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេ​រិក​ឆ្នាំ​២០២០ មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ លោក ចូ បៃ​ដិន (Joe Biden) ដែល​ជា​ប្រធានាធិបតី​ជាប់ឆ្នោត បាន​ប្រកាស​រួចហើយ​ថា លោក​បានចាប់ផ្តើម​ផែនការ​ផ្លាស់ប្តូរ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រ​ឈម​សំ​ខាន់ៗ នៅក្នុង​ប្រទេស ដែល​បញ្ច្រាស​ពី​គោល​នយោបាយ​មួយ​ចំនួន នៃ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណាល់ ត្រាំ​។ ​

​សារ​ព័ត៌មាន​អង់គ្លេស The Sunday Times បាន​ដកស្រង់​សម្ដី​ចេញពី​ប្រភព​មួយ ដែល​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ថា ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Joe Biden អាច​នឹង​តែងតាំង​អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក ប្រចាំ​នៅ​ចក្រ​ភព​អង់គ្លេស ដែល​ជា​ស​ម្ព័​ន្ធមិត្ត​ធំ​បំ​ផុត​ប្រចាំ​ទ្វីបអឺរ៉ុប​។​

​ប្រភព​នោះបាន​អះ​អាង​យ៉ាងច្បាស់ ពី​ពាក្យសម្ដី​របស់លោក Biden ដែល​ធ្លាប់បាន​បម្រើការ​ជា​អនុ​ប្រធានាធិបតី​អាមេរិក ខណៈ​លោក Obama ជា​ប្រធានាធិបតី​អាមេរិក កាលពី​ច​ន្លោះ​ឆ្នាំ​២០០៩-២០១៧ ថា «​ខ្ញុំ​បានលឺ​យ៉ាងច្បាស់​ថា វា​ពិតជា​អាច​កើតមានឡើង​ដែល​លោក Obama អាច​ត្រូវបាន​គេ​ស្នើឱ្យ​ឡើងកាន់​តំណែង ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក ប្រចាំ​នៅ​ចក្រ​ភព​អង់គ្លេស​...»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស បាន​រាយការណ៍​ថា ការផ្លាស់ប្តូរ​សក្តា​នុព​ល ក្នុង​ការតែងតាំង​លោក Obama ជា​ឯកអគ្គ​រដ្ឋទូត​អាច​បង្ហាញ​ភាពអាម៉ាស់ ដល់​នាយក​រដ្ឋ​ម​ន្ត្រី​អង់គ្លេ​សលោក បូរី​ស ច​ន​សុន (Boris Johnson) ដែល​ត្រូវបាន​គេ​បាន​ធ្វើការ​កត់សម្គាល់ឃើញ​ថា តាំងពីដើម​មក លោក​មិន​ដែល​មាន​ភាព​រាក់ទាក់ ចំពោះ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ទេ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!