រដ្ឋាភិបាលអង់គ្លេស នឹងចាត់វិធានការតឹងរឹងចំពោះក្រុមលក់អាហារអនឡាញ ដែលបំផ្លាញសុខភាពប្រជាជន

ចក្រភព​អង់គ្លេស​នា​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​ស្នើ​ការចេញ​បំ​រាម​លើ ការផ្សាយពាណិជ្ជកម្ម​ម្ហូបអាហារ ដែល​មិនល្អ​ចំពោះ​សុខភាព ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ ឲ្យ​ប្រសើរ​ឡើងវិញ​ចំ​ពោះ​មុខ​វិបត្តិ COVID-19 ដែល​កំពុង​រីកធំឡើង​ឥត​ឈប់​ឈ​រ​។ ​

​រដ្ឋាភិបាល​អង់គ្លេស​បាន​លើកឡើងថា ជំងឺ​ធាត់​លើ​សទ​ម្ង​ន់ គឺជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធំ និង​យូរអង្វែង​បំផុ​តមួយ របស់​ចក្រ​ភព​អង់គ្លេស ដោយ​ជិត​ពីរភាគបី​នៃ​មនុស្ស​ពេញ​វ័យ​នៅ​អង់គ្លេស សុទ្ធតែ​ធាត់​លើ​សទ​ម្ងន់ ហើយ​ក្មេងៗ​ម្នាក់​ក្នុង​ចំណោម​បីនាក់ គឺ​តែង​មាន​បញ្ហា​នេះ​។ ផែនការ​ដាក់​បំ​រាម​ខាងលើ​របស់​រដ្ឋាភិបាល​អង់គ្លេស មាន​គោលដៅ​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម គ្រប់​ទម្រ​ង់​តាម​អនឡា​ញ អំពី​ប្រភេទ​អាហារ​ទាំងឡាយណា ដែល​មាន​សម្បូរ​សារធាតុ​ខ្លាញ់ ស្ករ និង​អំបិល​ខ្ពស់​។​

បើ​តាម​ការបញ្ជាក់​រប​ស់រដ្ឋមន្ត្រី​សុខាភិបាល នៃ​ចក្រ​ភព​អង់គ្លេស លោក ម៉ាត់ ហាន​ខក់ (Matt Hancock) បាន​ឲ្យ​ដឹងថា ស្របពេល​ដែល​ក្មេងៗ​បច្ចុប្បន្ន ចំណាយពេល​កាន់តែ​ច្រើនឡើង​នៅលើ​អ៉ី​ន​ធើ​ណិ​ត ឪពុកម្តាយ​ពួកគេ​ចង់បាន​ការជួយ​ធានា​ធានាថា ពួកគេ​នឹងមិន​រង​ឥទ្ធិ​ពល នៃ​ការផ្សព្វផ្សាយ​លើកកម្ពស់​អំពី​អាហារ​មិនល្អ ចំពោះ​សុខភាព​នោះ​ឡើយ ដែល​អាច​ប៉ះពាល់​ដល់ទ​ម្លា​ប់​ហូប​អាហារ​របស់​ពួកគេ អស់​មួយជីវិត​បាន​។​

​គួរ​បញ្ជាក់ថា ផែនការ​ចាត់វិធានកា​រ លើ​ក្រុម​អ្នក​ផ្សាយពាណិជ្ជកម្ម​អាហារ តាម​អន​ឡាញ​ខាង​ខាងលើ​នេះ កំពុង​ត្រូវ​ឆ្លងកាត់​ការ​ប្រឹក្សា​យោបល់ ជាមួយ​ឧស្ស​ហ​កម្មពាក់​ព័ន្ធ និង​មហា​ជន ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​ដទៃទៀ​ត ដែល​អាច​នឹង​ចេញ​ល​ទ្ធ​ផល ឬ​សេចក្តីសម្រេច​នៅក្នុង​រយៈពេល ០៦​សប្តាហ៍​បន្ទាប់​នេះ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!